Wednesday, October 29, 2014

​ដើម​កំណើត​​ និង​តួនាទី​​របស់​អង្គការ​ OPEC ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក!


សមាជិក​អង្គការ​​អូប៉ិច​​​
១) ​ប្រវត្តិ​សង្ខេប​របស់​អង្គការ​ OPEC ​
អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​​ដែល​ហៅ​កាត់​ថា​ ​OPEC​ ​គឺ​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​អចិន្ត្រៃយ៍​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ឯ​សន្និសីទ​បង់ក្លាដេស​នៅ​ថ្ងៃ​ទី​១០​ ​ដល់​ទី​១៤ ​​ខែ​កញ្ញា​ ​ឆ្នាំ​១៩៦០​​មាន​​ប្រទេស ​​អ៊ីរ៉ង់​ អ៊ីរ៉ាក់ ​គុយវ៉ែត​ ​អារ៉ាប៊ីសាអ៊ូឌីត​ និង​វេណេហ្ស៊ុយអេឡា​ចូល​រួម​នា​ពេល​នោះ​។ 

​គោល​បំណង​របស់​អង្គការ​នេះ​ ​គឺ​ចង់​ធ្វើ​ការ​សម្រួល ​​និង​បង្រួប​បង្រួម​គោលនយោបាយ​ប្រេង​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ដើម្បី​ធានា​​តម្លៃ​ត្រឹម​ត្រូវ​ ​និង​ស្ថិត​ស្ថិរ​ចំពោះ​ប្រទេស​ផលិត​ប្រេង​ ការ​ផ្គត់​ផ្គង់​ប្រេង​​មាន​ប្រសិទ្ធ​ភាព​ ​ផ្ដល់​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​​ ​​និង​​ធានា​ការ​​ផ្គត់ផ្គង់​ជា​ប្រចាំ​ដល់​បណ្ដា​ប្រទេស​ប្រើ​ប្រេង​ និង​​ផ្ដល់​​ផល​​ចំណេញ​ដោយ​ត្រឹម​ត្រូវ​ដល់​ប្រទេស​ដែល​វិនិយោគ​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ។

​តួនាទី​សំខាន់​ៗ​ របស់​អង្គការ​នេះ​ក្នុង​សេដ្ឋកិច្ច​សកល​គឺ៖ ​ស្ថិរភាព​ទីផ្សារ​ប្រេង​ ​ធានា​បាន​ការ​​ផ្គត់ផ្គង់​នា​ពេល​អនាគត​ ​​​​ជួយ​ទប់​ស្កាត់​បញ្ហា​បរិស្ថាន​ ​និង​ជំរុញ​​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក។ 
​​​​
​ក) ​​សមិទ្ធផល​សំខាន់ៗ​នៅ​ក្នុង​អង្គការ​នេះ៖ ​
ទស​វត្សរ៍​ឆ្នាំ​​១៩៦០
-គ្រប់​គ្រង​ទី​ផ្សារ​ដោយ​ក្រុម​ហ៊ុន​ពហុ​ជាតិ​ «Seven​Sisters»
-បង្កើត​ការិយាល័យ​នៅ​ក្រុង​ហ្សឺណែវ​ និង​ក្រុង​វីយែន​ឆ្នាំ​១៩៦៥
-ប្រកាស​សេចក្ដី​ថ្លែង​ការណ៍​ពី​គោល​ការណ៍​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ឆ្នាំ​១៩៦៨​
-បង្កើន​សមាជិក​ភាព​​ឱ្យ​បាន​ ​១០​ប្រទេស​នៅ​ឆ្នាំ​១៩៦៩

​ទស​វត្សរ៍​ឆ្នាំ​១៩៧០
-បង្កើន​ឥទ្ធិ​ពល​ជា​អន្តរ​ជាតិ​
-តម្លៃ​ប្រេង​ឡើង​ខ្លាំង​ដោយ​សារ​​តម្លៃ​​ប្រេង​របស់​អារ៉ាប​នៅ​ឆ្នាំ​១៩៧៣​កើន​ឡើង​​​
-ការ​ផ្ទុះ​ឡើង​បដិវត្តន៍​នៅ​អ៊ីរ៉ង់​ឆ្នាំ​១៩៧៩
-ពង្រីក​អាណត្តិ​ជា​មួយ​កិច្ច​ប្រជុំ​កំពូល​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៧៥
-ការ​បង្កើត​មូលនិធិ​ OPEC សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​នៅ​ឆ្នាំ​១៩៧៦
-សមាជិក​ភាព​កើន​ដល់ ​​១៣​ប្រទេស​នៅ​ឆ្នាំ​១៩៧៥
ទស​វត្សរ៍​ឆ្នាំ​១៩៨០
-តម្លៃ​ប្រេង​ធ្លាប់​ចុះ​នៅ​ឆ្នាំ​១៩៨៦
-ការ​ចែក​រំលែក​ផល​ចាប់​ផ្ដើម​កើន​ឡើង
-ការ​រីក​ចម្រើន​ខ្លាំង​
-ទស​វត្សរ៍​ឆ្នាំ​១៩៩០
-តម្លៃ​ប្រេង​ធ្លាក់​ចុះ​ជាង​ទស​វត្សរ៍​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៨០​
-ផល​ប៉ះ​ពាល់​ទី​ផ្សារ​នៅ​មជ្ឈិម​បូព៌ា​ធ្លាក់​ចុះ​នៅ​ឆ្នាំ​១៩៩០ ​ដល់​១៩៩១
-ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​នៅ​អាស៊ី​អាគ្នេយ៍​
-ស្វែង​រក​ភាព​ត្រឹម​ត្រូវ​ តុល្យ​ភាព និង​ភាព​ប្រាកដ​និយម​

ទស​វត្សរ៍​ឆ្នាំ​២០០០
-ពង្រឹង​និង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​មាន​ស្ថិរ​ភាព​នៅ​​ដើម​ឆ្នាំ​នៃ​ទស​វត្សរ៍​នេះ​
-ការ​ធ្វើ​សមាហរណកម្ម​កម្ម​កម្លាំង​ទី​ផ្សារ​ ការ​ប៉ាន់​ប្រមាណ​ និង​កត្តា​ផ្សេងៗ​​ទៀត​នៅ​ឆ្នាំ​២០០៤
-តម្លៃ​ប្រេង​កើន​ឡើង​ខ្លាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០០៨
-ការ​មាន​ឥទ្ធិ​ពល​កើន​ឡើង​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋ​កិច្ច​
-ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ទី​ផ្សារ​ថាមពល​ ​និង​ការ​អភិវឌ្ឍ​ និង​បរិយាកាស​ជា​និរន្តរ​ភាព​នៅ​ឆ្នាំ​២០០០​និង​២០០៧
-បង្កើត​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង​នៅ​ឆ្នាំ​២០០៥។

ខ) ការ​ផលិត​ប្រេង​របស់​អង្គការ​​ OPEC នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣
ប្រទេស​ជា​សមាជិក​អង្គការ​ OPEC ដែល​ផលិត​ប្រេង​ច្រើន​បំផុត​ក្នុង​ពិភព​លោក​មាន​ដូច​ខាង​ក្រោម​នេះ៖
១) ​​​​អ៊ីរ៉ង់៖ មុន​ពេល​ទទួល​ទណ្ឌ​កម្ម​ ប្រទេស​អ៊ីរ៉ង់​ទំនង​ជា​មាន​សមត្ថភាព​ផលិត​ប្រេង​បាន​ប្រហែល ​​៤,២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។​ ក្រោយ​​ពី​ត្រូវ​បាន​ដាក់​​ទណ្ឌ​កម្ម​ហើយ​គេ​រំពឹង​ថា អ៊ីរ៉ង់​ប្រហែល​ជា​ផលិត​បាន​តិច​ជាង​ ​១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ ​​​អ៊ីរ៉ង់​មាន​សមត្ថភាព​ផលិត​ប្រេង​ឆៅ​នៅ​ខែ​តុលា ​​ឆ្នាំ​២០១៣​ ​បាន​​ចំនួន ​​២,៦៨​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។​​​​
២​ ​អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេស​នេះ​មាន​សមត្ថភាព​ផលិត​ប្រេង​ឆៅ​បាន​ ​១២,៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ កាល​ពី​​​ខែ​តុលា ​​ឆ្នាំ​២០១៣​ ​​​ផលិត​បាន​ចំនួន​​​ ​​៩,៧៥​លាន​​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។​
៣) ​​​​អារ៉ាប់រួម​៖ ​ប្រទេស​នេះ​​ទំនង​ជា​​អាច​ផលិត​ប្រេង​ឆៅ​បាន​ ​២,៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ ​គិត​ត្រឹម​​ខែ​តុលា​ ឆ្នាំ​២០១៣ ​ប្រទេស​នេះ​​ផលិត​បាន​២,៧៦​​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។
៤​) ​​គុយវ៉ែត​៖ ប្រទេស​នេះ​ទំនង​ជា​ផលិត​ប្រេង​ឆៅ​បាន​ ២,៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ ​គិត​ត្រឹម​ខែ​តុលា​ ​ឆ្នាំ​២០១៣ ​ប្រទេស​នេះ​អាច​​ផលិត​បាន​​ ​២,៧៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។
៥) ​​អ៊ីរ៉ាក់៖​ ​មាន​សមត្ថភាព​​ផលិត​ប្រេង​ឆៅ​បាន​ ​៣,៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ឆ្នាំ​១៩៧៩​។ ហើយ​សមត្ថភាព​ផលិត​ប្រេង​ឆៅ​របស់​ប្រទេស​នេះ​ទំនង​ជា​បាន ​៣,១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​​នៅ​ពេល​បច្ចុប្បន្ន​។ ​ការ​ផលិត​ថ្មីៗ​នៅ​ខែ​តុលា​ ​ឆ្នាំ​២០១៣​​គឺ​បាន​ចំនួន ​​២,៩៧​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។​​​
៦) ​​កាតារ​ ៖ ​ ​ការ​ផលិត​ប្រេង​ឆៅ​របស់​ប្រទេស​កាតារ​តាំង​ពី​ឆ្នាំ​១៩៩៤ ​​ទំនង​ជា​កើន​ឡើង​ពាក់​កណ្ដាល​។ ប្រទេស​​អាច​ផលិត​ប្រេង​ឆៅ​បាន​ ​០,៧៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ផលិត​​គិត​ត្រឹម​ខែ​តុលា​ ​ឆ្នាំ​២០១៣ ​​​គឺ​បាន​ចំនួន​ ​០,៧៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ 
​៧) ​​លីប៊ី៖ ផល​ប៉ះពាល់​នៃ​រដូវ​ត្រជាក់ ​​និង​សង្គ្រាម​ស៊ីវិល​​បាន​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​​​ប្រេង​នៅ​ប្រទេស​នេះ។​ ​លីប៊ី​អាច​​ផលិត​ប្រេង​ឆៅ​បាន ​១,៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​​គិត​ត្រឹម​​ខែ​តុលា ​ឆ្នាំ​២០១៣ ​​​គឺ​បាន​ចំនួន ​១,១២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។
៨) ​អាល់ហ្សេរី​៖ ​ អាច​​ផលិត​ប្រេង​ឆៅ​បាន​ ១,២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ផលិត​នៅ​ខែ​តុលា​ ​ឆ្នាំ​២០១៣ ​​​គឺ​បាន​ចំនួន​ ​២,៧៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។
៩​) ​​នីហ្សេរីយ៉ា៖ ប្រទេស​នេះ​ទំនង​ជា​មាន​សមត្ថភាព​​ផលិត​ប្រេង​ឆៅ​បាន ​២,២៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ផលិត​នៅ​ខែ​តុលា ​ឆ្នាំ​២០១៣​​គឺ​បាន​ចំនួន ​​១,៩៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។
១០) ​​​​អង់​កូឡា៖ ប្រទេស​នេះ​ទំនង​ជា​មាន​សមត្ថភាព​ផលិត​ប្រេង​ឆៅ​បាន​ ១,៨៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ផលិត​​នៅ​ខែ​តុលា ​ឆ្នាំ​២០១៣​​គឺ​បាន​ចំនួន​ ​១,៧​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។
១១) ​​​វេណេហ្ស៊ុយអេឡា៖ ​​ទំនង​ជា​​មាន​សមត្ថភាព​ផលិត​ប្រេង​ឆៅ​បាន​ ២,៦​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ផលិត​​នៅ​ខែ​តុលា ​ឆ្នាំ​២០១៣ ​​​គឺ​បាន​ចំនួន ​២,៤៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។
១២) ប្រទេស​អេក្វាទ័រ៖ ​អាច​​ផលិត​ប្រេង​ឆៅ​បាន​ ០,៥៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ផលិត​​នៅ​ខែ​តុលា​ឆ្នាំ​២០១៣ ​​គឺ​បាន​ចំនួន ​​០,៥២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។

​អង្គការ​ OPEC បាន​បង្ហាញ​ថា ​ផលិតកម្ម​ប្រេង​​មាន​ការ​កើន​ឡើង​ប្រហែល​ជា​ ៣៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​​ចាប់​​តាំង​ពី​២០០៥ មក​​ ទោះ​ជា​តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ​ខ្ពស់​ជា​​​យូរ​ក៏​ដោយ​៕ 

No comments:

Post a Comment