តាមទ្រឹស្ដីទំនាញផែនដីរបស់លោ BIsaac Newtonអ្នករូបវិទ្យាដ៏ល្បីល្បាញរបស់អង់គ្លេសបានឲ្យដឹងថា វត្ថុមួយទម្ងន់ដោយសារតែមានទំនាញផែនដី។ យ៉ាងណាមិញ បើគេយកវត្ថុមួយដែលមានទម្ងន់ ១០០គីឡូក្រាមនៅលើភពផែនដី ទៅដាក់នៅលើភពព្រះចន្ទគេសង្កេតឃើញថា ទម្ងន់វត្ថុនោះមានការប្រែប្រួល ពោលគឺស្រាលជាងមុនប្រហែលចំនួន៦ដង។
ក្រុមតារាវិទូបានរកឃើញថា បើអ្នកមានទម្ងន់ ១០០ គីឡូក្រាមនៅភពផែនដី នោះទម្ងន់របស់អ្នកនឹងនៅសល់ត្រឹមតែ១៦,៥ គីឡូប៉ុណ្ណោះឬ ក៏ថយចុះអស់ ៨៣,៥%។ ចុះហេតុអ្វីបានជាទម្ងន់នៅលើភពផែនដី និង ទម្ងន់នៅលើភពព្រះចន្ទខុសគ្នា?
ចម្លើយដ៏ខ្លី និង ងាយយល់បំផុតនោះគឺថា បើអ្នកយកមេដែកពីរដែលមានកម្លាំងស្រូបដូចគ្នា ប៉ុន្តែមេដែកមួយមានមាឌធំជាង ខណៈដែលមេដែកមួយទៀតមានមាឌតូចជាង។ ដូច្នេះបើគេយកវត្ថុមានផ្ទុកជាតិដែកមួយមកដាក់ជិតមេដែកទាំងពីរនេះ គេសង្កេតឃើញថា មេដែកដែលមានមាឌធំមានកម្លាំងស្រូបខ្លាំងជាង។
ងាកមកមើលភពផែនដី និង ភពព្រះចន្ទវិញ មិនខុសអ្វីពីឧទាហរណ៍ខាងលើនេះដែរ។ វត្ថុនៅលើភពផែនដីមានទម្ងន់ធ្ងន់ជាងដោយសារទំនាញផែនដីខ្លាំងជាងទំនាញភពព្រះចន្ទ ត្បិតអីភពព្រះចន្ទមានមាឌតូចជាងភពផែនដី។ មានន័យថា មាឌកាន់តែធំ ទំនាញក៏កាន់តែធំ។
ប៉ុន្តែបើលោកអ្នកបានធ្វើដំណើរទៅភពមួយនេះបានមែននោះ លោកអ្នកប្រហែលជារំភើបរកអ្វីមកផ្ទឹមមិនបាននោះឡើយ ព្រោះថា ទម្ងន់ដ៏ស្រាលរបស់អ្នកអាចឲ្យអ្នកលោតបានក្នុងខ្ពស់ៗ ឬ អ្នកអាចលោតបានក្នុងកម្ពស់ខ្ពស់ជាង៦ ដងពីកម្ពស់ដែលអ្នកលោតនៅលើភពផែនដី។ តើពិតជាគូរឲ្យចាប់អារម្មណ៍ដែរទេប្រិយមិត្ត?

No comments:
Post a Comment