Sunday, October 26, 2014

តើ​អ្នក​ដឹង​ទេ​ ប្រធានាធិបតី​អាមេរិក​ណា​ខ្លះ អាច​និយាយ​បាន​ច្រើន​ភាសា​ជាង​គេ?


តើ​អ្នក​ដឹង​ទេ ប្រធានាធិបតី​អាមេរិក​ណា​ខ្លះ អាច​និយាយ​បាន​ច្រើន​ភាសា​ជាង​គេ?ប្រភព៖​ wikipedia.org ,
ភាសា​ជា​កត្តា​សំខាន់​មួយ​សម្រាប់​សម្រួល​ដល់​ការ​ទំនាក់​ទំនង​គ្នា។ ជា​ពិសេស ក្នុង​ចំណោម​អ្នក​នយោបាយ ឬ​ថ្នាក់​ដឹកនាំ​ប្រទេស ប្រសិន​បើ​​អស់​លោក​ លោក​ស្រី​ចេះ​ច្រើន​ភាសា​ លើស​ពី​ភាសា​កំណើត​ទៀត រឹតតែ​ប្រសើរ។ ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ប្រធានាធិបតី​អាមេរិក​ ដែល​អាចនិយាយ​ និង​សរសេរ​ភាសា​បរទេស​បាន​ច្រើន​ជាង​ប្រធានាអាមេរិក​ដទៃ​ទៀត។

១-លោក​ថូម៉ាស់ ចេហ្វហ្វឺសឹន (Thomas Jefferson)
ភាសា​ដែល​លោក​អាច​និយាយ និង​សរសេរ​បាន​យ៉ាង​ស្ទាត់​ជំនាញ​មាន​ដូច​ជា៖
-ភាសា​អង់គ្លេស (ភាសា​កំណើត)
-ភាសា​បារាំង
-ភាសា​ក្រិក
-ភាសា​អ៊ីតាលី
-ភាសា​ឡាតាំង
-ភាសា​អេស្ប៉ាញ

លោក Thomas Jefferson ជា​ប្រធានាធិបតី​ទី៣​នៃ​ប្រទេស​អាមេរិក កាន់​តំណែង​ពី​ឆ្នាំ១៨០១ ដល់​ឆ្នាំ១៨០៩។ លោក​ត្រូវ​គេ​ចាត់​ទុក​ថា​ជា «បិតា​ស្ថាបនិក (Founding Father) នៃ​ប្រទេស​អាមេរិក​សម័យ​ទំនើប» និង​ជា​អ្នក​សរសេរ «សេចក្ដី​ប្រកាស​ឯករាជ្យ -Declaration of Independence» កាល​ពី​ឆ្នាំ១៧៧៥។

...អ្វី​ដែល​​​អ្នក​មិន​បាន​ដឹង​អំពី​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​អាមេរិក ឬ​មន្ទីរ​បញ្ចកោណ...

២-លោក​ជេម មេឌីសឹន (James Madison)
ភាសា​ដែល​លោក​អាច​និយាយ និង​សរសេរ​បាន​យ៉ាង​ស្ទាត់​ជំនាញ​មាន​ដូច​ជា៖
-ភាសា​អង់គ្លេស (ភាសា​កំណើត)
-ភាសា​ក្រិក (Greek)
-ភាសា​ហេប្រឺ (Hebrew)
-ភាសា​ឡាតាំង (Latin)

លោក​ជា​ប្រធានាធិបតី​ទី៤ នៃ​ប្រទេស​អាមេរិក។ លោក​ត្រូវ​គេ​ចាត់​ទុក​ថា​ «បិតា​រដ្ឋ​ធម្មនុញ្ញ» ព្រោះ​លោក​ជា​អ្នក​តាក់តែង​រដ្ឋ​ធម្មនុញ្ញ​អាមេរិក​តែ​ម្នាក់​ឯង ដោយ​យក​សៀវភៅ​របស់​អ្នក​ទស្សនវិជ្ជា​ល្បីៗ​ធ្វើ​ជា​ឯកសារ​ពិគ្រោះ ដូច​ជា​សៀវភៅ​របស់​លោក​ហ្សង់ហ្សាក់រុស្សូ (Jean-Jacques Rousseau) លោក​ចនឡក់ (John Locke) ម៉ុងតេគ្យើ (Montesquieu) វ៉ុលទែ (Voltaire) និង បេការៀ (Beccaria) ជា​ពិសេស​គឺ​សៀវភៅ​របស់​លោក​ចន​ឡក់ និង​ម៉ុងតេគ្យើ ព្រោះ​ម៉ុងតេគ្យើ​បង្កើត​ទ្រឹស្ដី ដែល​បែងចែក​អំណាច​ជា​បី​ដាច់​ពី​គ្នា គឺ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ហើយ​កាលពី​សម័យ​នោះ​មិន​ទាន់​មាន​ប្រទេស​ណា​អនុវត្ត​ការ​បែង​ចែក​អំណាច​ទាំង​បី​នេះ ឲ្យ​បាន​ជោគ​ជ័យ​នៅ​ឡើយ​ទេ។ លុះ​ប្រទេស​អាមេរិក​យក​ទ្រឹស្ដី​នេះ​មក​អនុវត្ត ក៏​ទទួល​បាន​ជោគជ័យ​តែ​ម្ដង ហេតុ​នេះ​ហើយ​ទើប​អាមេរិក​ត្រូវ​គេ​ចាត់​ទុក​ជា​បិតា​ប្រជាធិបតេយ្យ ពោល​គឺ​បិតា ត្រង់​អនុវត្ត​គោលការណ៍​នេះ​បាន​ជោគជ័យ​មុន​គេ។

...អាមេរិក​ជា​ប្រទេស​កសិកម្ម​លេខ​១​ក្នុង​លោក ! តើ​កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ខ្លាំង​ដល់​ថ្នាក់​ហ្នឹង?...

៣-លោក​ចន គ្វីនស៊ី អាដាម (John Quincy Adams)
ភាសា​ដែល​លោក​អាច​និយាយ និង​សរសេរ​បាន​យ៉ាង​ស្ទាត់​ជំនាញ​មាន​ដូច​ជា៖
-ភាសា​អង់គ្លេស (ភាសា​កំណើត)
-ភាសា​បារាំង
-ភាសា​អាល្លឺម៉ង់
-ភាសា​ឡាតាំង

ក្រៅ​ពី​នោះ ​ភាសា​ដែល​លោក​ចេះ​បង្គួរ ហើយ​អាច​និយាយ​បាន​គឺ៖ ភាសា​ហុឡង់ដ៍ និង​ភាសា​ក្រិក។
លោក​ជា​ប្រធានាធិបតី​ទី៦ នៃ​ប្រទេស​អាមេរិក ពីឆ្នាំ១៨២៥ ដល់​ឆ្នាំ១៨២៩៕

No comments:

Post a Comment