សង្គ្រាមលោកលើកទី២ ត្រូវបានគេចាត់ទុកថា ជាសង្គ្រាមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានបន្សល់ទុកនូវវិនាសកម្មជាច្រើនដល់អាយុជីវិត និង ទ្រព្យសម្បត្តិរបស់មនុស្សជាតិទាំងមូល។ មនុស្សប្រមាណ ៦០ លាននាក់ ឬ២,៥% នៃប្រជាជនសាកលលោកនាពេលនោះត្រូវបានស្លាប់ក្នុងសង្គ្រាមរយៈពេល៦ឆ្នាំនេះដែលផ្ទុះឡើងពីឆ្នាំ១៩៣៩ និង បញ្ចប់ទៅវិញនៅក្នុងឆ្នាំ ១៩៤៥។
ក្នុងសង្គ្រាមនេះ គេបានឃើញសមរភូមិសំខាន់ៗជាច្រើនដែលបានបង្កឲ្យមានមនុស្សស្លាប់ និង រងរបួសច្រើនជាងគេ។ ប៉ុន្តែ TheBNEWS សូមបង្ហាញប្រិយមិត្តពីសមរភូមិប្រយុទ្ធក្តៅគគុកធំៗត្រឹមតែ៥ ប៉ុណ្ណោះមកចែកជូនប្រិយមិត្តដែលមានដូចខាងក្រោមនេះ៖
៥) សមរភូមិបារាំង (Battle of France)
-សម័យសង្គ្រាម៖ ១០ ឧសភា - ២៥ មិថុនា ១៩៤០
-ចំនួនមនុស្សស្លាប់ និង រងរបួស៖ ៤៦៩ ០០០នាក់
សមរភូមិបារាំងបានបានផ្ទុះឡើងត្រឹមតែ១ ឆ្នាំប៉ុណ្ណោះបន្ទាប់ពីសង្គ្រាមលោកលើកទី២ បានផ្ទុះឡើងនៅថ្ងៃទី ១ សីហា ឆ្នាំ ១៩៣៩ នៅតំបន់អឺរ៉ុប និង តំបន់ជាច្រើនទៀតជុំវិញពិភពលោក។ គេបានដាក់ឈ្មោះសង្គ្រាមនេះថា "សង្គ្រាមផ្លេកបន្ទោរ ឬ Phoney War” ត្បិតអីអាល្លឺម៉ង់បានបង្កើនសកម្មភាពប្រយុទ្ធយ៉ាងខ្លាំងក្លារុលទៅមុខយ៉ាងលឿនវាយលុកលេបត្របាក់ទឹកដីបារាំង និង ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ដោយមិនដឹកស្មានដល់។
បើនិយាយពីចំនួនកងទ័ពរបស់គូសត្រូវទាំងពីរគឺមានប្រហាក់ប្រហែលគ្នា គឺកងទ័ពបារាំងមានចំនួន ៣,៣ លាននាក់ខណៈដែលកងទ័ពអាល្លឺម៉ង់ និង សម្ព័ន្ធមិត្តមានចំនួនលើសត្រឹមតែ៥ ម៉ឺននាក់ប៉ុណ្ណោះ (៣ ៣៥០ ០០០នាក់)។ ជ័យជំនះនេះដោយសារកងទ័ពអាល្លឺម៉ង់ត្រូវបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញមុនចូលប្រយុទ្ធក្នុងសមរភូមិ និង បានសហការយ៉ាងល្អជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ ទីបំផុតសមរភូមិមួយនេះបានបន្សល់ទុកមនុស្សស្លាប់ និង រងរបួសទាំងសងខាងប្រមាណ ៤៦៩ ០០០នាក់ ។
៤) សមរភូមិ Narva (Battle of Narva)
-សម័យសង្គ្រាម៖ ២ កុម្ភៈ - ១០ សីហា ១៩៤៤
-ចំនួនមនុស្សស្លាប់ និង រងរបួស៖ ៥,៥ សែននាក់
បង្វែរអារម្មណ៍ប្រិយមិត្តមកចាប់អារម្មណ៍លើសមរភូមិ Narva គឺជាសមរភូមិសង្គ្រាមក៏ក្តៅគគុកលំដាប់ទី៤ក្នុងសង្គ្រាមលោកលើកទី២ ដែលមានមនុស្សស្លាប់ច្រើនជាងគេ។ វាជាសង្គ្រាមយុទ្ធសាស្ត្ររបស់កងទ័ពអាល្លឺម៉ង់រួមដៃជាមួយកងទ័ពអេស្តូនីនៅភាគខាងជើងអឺរ៉ុបដែលចាញ់សង្គ្រាម ទប់ទល់នឹងកងទ័ពក្រហមរបស់សហភាពសូវៀត។
សមរភូមិនេះក៏ត្រូវបានគេចាត់ទុកដែរថា ជាសមរភូមិដ៏សាហាវបំផុតផងដែរ ត្បិតអីម្នាក់ៗ ពោលគឺសហភាពសូវៀត និង អាល្លឺម៉ង់សុទ្ធតែមានមហិច្ឆតាចង់កាន់កាប់ដែនដីប្រទេសមួយនេះ។ នៅទីបំផុតសមរភូមិសង្គ្រាមជាង ៨ ខែបានបន្សល់ទុកជ័យជំនះដល់កងទ័ពសូវៀតដែលមានប្រមាណ ៣៧ ០០០ នាក់ និង កងទ័ពសម្ព័ន្ធមិត្តអាល្លឺម៉ង់ដែលមានប្រហែលត្រឹមតែ ២ ០០០នាក់។ តែកងទ័ពទាំងសងខាង និង ប្រជាជនស៊ីវិល ជាពិសេសសហភាពសូវៀតបានស្លាប់ និង រងរបួសប្រមាណ ៥,៥ សែននាក់។
៣) សមរភូមិមូស្គូ ( Battle of Moscow)
-សម័យសង្គ្រាម៖ ២ តុលា ១៩៤១- ៧ មករា ១៩៤២
-ចំនួនមនុស្សស្លាប់ និង រងរបួស៖ ប្រហែល ១ លាននាក់
សមរភូមិមូស្គូគឺជាសមរភូមិសង្គ្រាមដ៏ក្តៅគគុកមួយទៀតដែលបង្កឲ្យមានមនុស្សស្លាប់ និង រងរបួសច្រើនជាងគេលំដាប់ថ្នាក់ទី៣។ ការវាយប្រយុទ្ធគ្នាអស់រយៈពេល ៩៩ ថ្ងៃក្រោមសីតុណ្ហភាព -៣៥ អង្សា រវាងកងទ័ពអាល្លឺម៉ង់ និងកងទ័ពក្រហមរបស់សហភាពសូវៀតបានបណ្តាលឲ្យកងទ័ពទាំងសងខាង និង ប្រជាជនស៊ីវិលប្រមាណ ១ លាននាក់បានស្លាប់ និង រងរបួស។
យ៉ាងណាមិញ មហិច្ឆតារបស់មេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ ហ៊ីត្លែរ ដែលមានកងទ័ពប្រមាណជាង ១,៩ លាននាក់ចង់លេបត្របាក់ចូលកាន់កាប់ទីក្រុងមូស្គូត្រូវបានបរាជ័យយ៉ាងចាស់ដៃក្រោមស្នាដៃរបស់ទ័ពក្រហមសូវៀតប្រមាណ ២,៥ លាននាក់។
២) សមរភូមិប៊ែរឡាំង( Battle of Berlin)
-សម័យសង្គ្រាម៖ ១៦ មេសា- ២ ឧសភា ១៩៤៥
-ចំនួនមនុស្សស្លាប់ និង រងរបួស៖ ១ ២៩៨ ៧៤៥ នាក់
សមរភូមិប៊ែរឡាំងគឺជាសមរភូមិចុងក្រោយនៃការបញ្ចប់សង្គ្រាមលោកលើកទី២នៅតំបន់អឺរ៉ុប និង ជាចំណុចចាប់ផ្តើមមួយនៃការបញ្ចប់សង្គ្រាមលោកលើកទី២នៅជុំវិញពិភពលោកទាំងមូល ដែលបន្សល់ទុកនូវវិនាសកម្មដ៏ធ្ងន់ធ្ងរមានចំនួនមនុស្សស្លាប់ និងរងរបួសច្រើនជាងគេបំផុតលំដាប់ទី២។
កងទ័ពអាល្លឺម៉ង់ដែលបាក់ស្បាតនៅក្នុងសមរភូមិ Stalingrad ត្រូវបានកងទ័ពអតីតសហភាពសូវៀតវាយបកសងសឹកដល់ជម្រកចុងក្រោយរបស់កងទ័ពហ៊ីត្លែរដែលមានប្រមាណ៦៦៦ ៧៥០នាក់ នៅទីក្រុងប៊ែរឡាំងនាទឹកដីអាល្លឺម៉ង់។ កងទ័ពក្រហមរបស់មហាអំណាចសូវៀតដែលមានប្រមាណ២,៥ លាននាក់បានវាយកម្ទេចពីភាគខាងកើតនិង ខាងជើង ខណៈដែលមួយកងពលទៀតវាយសម្រុកពីទិសខាងជើង និង ចូលកាន់កាប់ក្រុង Reichstag របស់អាល្លឺម៉ង់ទាំងស្រុងនៅថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៤៥។ យ៉ាងណាមិញមានកងទ័ព និង ប្រជាជនស៊ីវិលទាំងសងខាងជាង១,២ លាននាក់បានស្លាប់ក្នុងសមរភូមិមួយនេះ។
១) សមរភូមិ Stalingrad (Battle of Stalingrad)
-សម័យសង្គ្រាម៖ ២៣ សីហា ១៩៤២- ២ កុម្ភៈ ១៩៤៣
-ចំនួនមនុស្សស្លាប់ និង រងរបួស៖ ១ ២៥០ ០០០ ទៅ ១ ៧៩៨ ៦១៩ នាក់
សមរភូមិ Stalingrad គឺជាសមរភូមិសង្គ្រាមដ៏ក្តៅគគុកបំផុតក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី២ រវាងកងទ័ពអាល្លឺម៉ង់ និង កងទ័ពអតីតសហភាពសូវៀត។ ស្ថិតនៅភាគខាងកើតទ្វីបអឺរ៉ុប គេបានវាយតម្លៃថា យ៉ាងហោចណាស់មានកងទ័ពទាំងសងខាងសរុបប្រមាណពី១ ២៥០ ០០០ នាក់ ទៅ ១៧៩៨ ៦១៩ នាក់បានស្លាប់ និង រងរបួសក្នុងអំឡុងពេលប្រយុទ្ធគ្នាដ៏ស្វិតស្វាញនាពេលនោះ។
សង្គ្រាម ៥ ខែ ១ សបា្តហ៍ ៣ ថ្ងៃ នេះបានសម្លាប់កងទ័ពសូវៀតច្រើនជាងកងទ័ពអាល្លឺម៉ង់ ពោលគឺមានកងទ័ពសូវៀតជាង១ លាននាក់បានស្លាប់ និង រងរបួស។ វិនាសកម្មដ៏ធំធេងនេះកើតចេញពីមហិច្ឆតារបស់លោកហ៊ីត្លែរជាមេដឹកនាំផ្ដាច់ការកងទ័ពកងទ័ពណាស៊ី (Nazi) អាល្លឺម៉ង់ដែលចងសម្ព័ន្ធមិត្តជាមួយអ៊ីតាលីក្រោយជ័យជំនះយ៉ាងមហិមានៅទូទាំងទ្វីបអឺរ៉ុប និង អាហ្វ្រិក ចង់លេបត្របាក់ដែនដីមហាអំណាចសហភាពសូវៀតបន្ថែមទៀត។ ទោះបីជាយ៉ាងណាក្តី កងទ័ពហ៊ីត្លែរដែលមានប្រមាណ ២៧០ ០០០នាក់ត្រូវវាយបំបាក់ដោយកងទ័ពសហភាពសូវៀតប្រមាណ ១៨៧ ០០០នាក់នៅថ្ងៃចុងក្រោយ៕

No comments:
Post a Comment