ជនជាតិជ្វីប ដែលជាអម្បូរដើមរបស់អ៊ីស្រាអែល ជាជាតិសាសន៍ដែលពូកែប្រើគំនិតត្រេះរិះពិចារណា និងអនុវត្តក្នុងជីវិតជាក់ស្ដែង។ អ្វីដែលជនជាតិទូទៅមិនអាចធ្វើកើត ជនជាតិជ្វីប ឬអ៊ីស្រាអែលអាចធ្វើកើត នេះជាការពិត។
ប៉ុន្តែជាអកុសល ជនជាតិជ្វីបត្រូវទទួលរងគ្រោះយ៉ាងដំណំ នៅទ្វីបអឺរ៉ុបជាពិសេស ក្នុងសង្គ្រាមលោកលើកទី២ ដោយសារ «អំពើប្រល័យពូជសាសន៍ -genocide» ដែលប្រព្រឹត្តឡើងដោយក្រុមហ្វាស៊ីសនិយម (fascism) របស់លោកអ៊ីទ្លែ (Hitler)។ ក្រោយសង្គ្រាមលោកលើកទី២ (World War II) រដ្ឋាភិបាលអង់គ្លេសបានដឹកជញ្ជូនជនជាតិជ្វីប ឲ្យវិលមកកាន់ទឹកដីកំណើតរបស់ដូនតាគេវិញ (មាតុភូមិនិវត្តន៍ -repatriation) នៅប្រទេសអ៊ីស្រាអែលសព្វថ្ងៃ។
មូលហេតុដែលអង់គ្លេសដឹកជនជាតិជ្វីបទៅស្រុកកំណើតវិញ ព្រោះគេយល់ថាប្រសិនបើទុកឲ្យជនជាតិជ្វីបដើររសាត់អណ្ដែត និងផ្ញើខ្លួននៅស្រុកគេ ហាក់ដូចជាមិនសម និងប្រឈមនឹងហានិភ័យ ព្រោះគ្រាន់តែត្រូវក្រុមលោកអ៊ីទ្លែសម្លាប់អស់ជាង៦លាននាក់រួចជាស្រេច។ ដូចនេះ អ្នកនៅសេសសល់ គេគួរមានទឹកដីរបស់គេត្រឹមត្រូវ ទោះជាយកទៅដាក់លើវាលខ្សាច់យ៉ាងណាក៏ប្រសើរជាងដើរជ្រកកោនស្រុកគេ។
ពេលដឹកមកដល់ដំបូង ប្រទេសអ៊ីស្រាអែលកាលណោះជាវាលខ្សាច់សុទ្ធសាធគ្មានអ្វីទាំងអស់ រហូតដល់មជ្ឈដ្ឋានអន្តរជាតិគ្រវីក្បាលថាការដឹកជញ្ជូនមនុស្សទៅរស់លើវាលខ្សាច់បែបនេះពិតជាមិនសមទេ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ដោយសារប្រជាពលរដ្ឋជ្វីប (jew) (ឬ អ៊ីស្រាអែល) គេប្រើការគិតពិចារណាដើម្បីរិះរកដំណោះស្រាយសម្រាប់បញ្ហាដែលគេប្រឈមចំពោះមុខ រហូតដល់ប្រទេសគេរីកចម្រើន មកទល់សព្វថ្ងៃ។
ខាងក្រោមនេះជាបទវិភាគរបស់អ្នកជំនាញស្ដីពីកត្តានានា ឬធាតុផ្សំ ដែលនាំឲ្យប្រទេសអ៊ីស្រាអែលមានសក្ដានុពលខ្លាំងខាងវិស័យការពារជាតិ រហូតដល់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួនឯងទប់ទល់នឹងបច្ចាមិត្ត ខណៈដែលខ្លួនមានប្រជាពលរដ្ឋត្រឹមតែជាង ៧ លាននាក់ប៉ុណ្ណោះ។ អត្ថបទនេះគ្មានគោលដៅអួតប្រទេសណា បង្អាប់ប្រទេសណាទេ គ្រាន់តែទុកជាការស្វែងយល់។
១-ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋរបស់អ៊ីស្រាអែលដឹងច្បាស់ថាប្រទេសអ៊ីស្រាអែលមានសត្រូវជុំទិស ព័ទ្ធជុំវិញខ្លួន ប្រសិនបើមិនខំប្រឹងឲ្យបានខ្លាំងក្លាទេ មុខតែត្រូវគេជាន់ពន្លិចមិនខាន ព្រោះប្រទេសក្បែរខាងប្រសិនបើគេព្រួតគ្នាវាយតែអ៊ីស្រាអែលមួយ ប្រាកដជាពិបាកទប់ទល់ បើមិនខំពង្រឹងសមត្ថភាពខ្លួនឯងឲ្យបានខ្លាំងក្លាទេ (ប្រជាពលរដ្ឋនៅមជ្ឈិមបូព៌ា មានចំនួនលើសអ៊ីស្រាអែល ៥០ ដង)។ ម៉្យាងទៀត ប្រទេសអ៊ីស្រាអែលមានឯកភាពផ្ទៃក្នុុងជាតិ (national unity) ព្រោះឯកភាពផ្ទៃក្នុុងជាតិនេះជាកត្តាសំខាន់ណាស់ ប្រទេសមួយ តែកាលណាគ្មានឯកភាពផ្ទៃក្នុងជាតិ និងគ្មានមាគានយោបាយត្រឹមត្រូវហើយ មុខតែដើរធាក់ថយលើគ្រប់វិស័យ។
ប្រទេសជិតខាង គេមានធនធានធម្មជាតិ(ប្រេងឆៅ) យ៉ាងច្រើនសន្ធឹកសន្ធាប់ ងាកមកអ៊ីស្រាអែលគ្មានអ្វីសោះ។ ដូចនេះ ថ្នាក់ដឹកនាំអ៊ីស្រាអែលសម្លឹងឃើញផ្លូវមួយអាចដើរទៅបាន គឺអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឲ្យបានរីកចម្រើនខ្ពស់ ពោលគឺវ៉ាដាច់ឆ្ងាយពីប្រទេសនានាក្នុងតំបន់។ អ៊ីស្រាអែលចំណាយ ៥% នៃផលិតផលសរុបក្នុងស្រុក (Gross Domesic Product -GDP) ដើម្បីបោះទុនលើផ្នែក «ស្រាវជ្រាវនិងអភិវឌ្ឍ -Researcdh and Development -R&D» ដែលជាអត្រាមួយខ្ពស់ដាច់គេ វ៉ាដាច់ទាំងប្រទេសជប៉ុនទៅទៀត ខាងចំណាយថវិកាជាតិដើម្បីអភិវឌ្ឍបច្ចេកវិទ្យា។
២-ប្រទេសអ៊ីស្រាអែលបង្វែរមុខព្រួញរបស់ខ្លួនទៅលើការផលិតគ្រឿងសាស្ត្រាវុធ និងសម្ភារៈសឹកព្រោះវិស័យការពារជាតិរបស់អ៊ីស្រាអែលខ្លាំងស្រាប់ ពោលគឺខ្លាំងដល់កម្រិតកំពូលតែម្ដងលើផលិតផលយន្តហោះបញ្ជាពីចម្ងាយ (Unmanned aerial vehicle) រថក្រោះ (tank) បរិក្ខារអគ្គិសនីក្នុងវិស័យយោធា អាវុធធុនស្រាល (light arms)។ ដូចនេះ នៅពេលអ៊ីស្រាអែលលក់ផលិតផលទាំងអស់នេះទៅក្រៅស្រុក អ៊ីស្រាអែលអាចទិញចូលនូវទំនិញណាដែលខ្លួនអាចផលិតបានដែរ តែមិនទាន់ល្អផ្ដាច់គេ ដូចនេះអ៊ីស្រាអែលទិញចូលផលិតផលទាំងនោះចូលដូចជាយន្តហោះចម្បាំង កាំភ្លើងធំ និងអាវុធយុទ្ធភណ្ឌដទៃទៀត។
៣-ទាហានអ៊ីស្រាអែល មុននឹងចាត់បញ្ចូលក្នុងជួរកងទ័ពជាតិ សុទ្ធតែបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលយុទ្ធសាស្ត្រយោធាយ៉ាងល្អិតល្អន់បំផុត និងឆ្លងកាត់គណៈកម្មការវាយតម្លៃគុណភាព និងម៉្យាងទៀត ពួកគេត្រូវបានបំពាក់បំប៉នទាំងស្មារតីនិងសម្ភារៈ ឲ្យស្រឡាញ់ជាតិមាតុភូមិរបស់គេ ពោលគឺគេស៊ូស្លាប់ខ្លួន កុំឲ្យតែស្លាប់ជាតិ។ ទាហានអ៊ីស្រាអែលត្រូវបានតម្រូវឲ្យត្រៀមខ្លួនប្រយុទ្ធជាប្រចាំ ព្រោះវិស័យការពារជាតិជាចំណុចស្លាប់រស់របស់អ៊ីស្រាអែល។ កុមារតាំងពីរៀននៅថ្នាក់បឋមសិក្សា ត្រូវថ្នាក់ដឹកនាំគេបណ្ដុះស្មារតីឲ្យស្រឡាញ់ជាតិមាតុភូមិ និងហ៊ានលះបង់។
៤-អ៊ីស្រាអែលប្រើការគិតល្អិតល្អន់ និងឈ្លាសវៃក្នុងការកែច្នៃយុទ្ធសាស្ត្រយោធាថ្មីៗ និងទំនើបជានិច្ច (ទំនើបកម្មលើវិស័យយោធា និងការពារជាតិ) ហើយអ្វីដែលគេប្រឈមនៅចំពោះមុខ គេរិះរកវិធីដោះស្រាយឲ្យទាល់តែចេញ ទោះបីប្រទេសផ្សេងមិនអាចធ្វើកើត ក៏អ៊ីស្រាអែលអាចគិតចេញនិងធ្វើកើត។
៥-ភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែលស្ថិតក្នុងចំណោមក្រុមចារកម្មកំពូលក្នុងពិភពលោក ដូចនេះព័ត៌មានផ្សេងៗ រដ្ឋាភិបាលអ៊ីស្រាអែលក្ដាប់បានស្ទើរតែទាំងអស់។ ព័ត៌មានជាកត្តាសំខាន់សម្រាប់ប្រទេសនីមួយៗ ដើម្បីដើរឲ្យទាន់សម័យកាល និងសភាពការណ៍វិវត្ត និងត្រៀមខ្លួនស្រេចបាច់សម្រាប់ដោះស្រាយស្ថានការណ៍ក្នុងគ្រាបន្ទាល់៕
ទិន្នន័យសង្ខេបអំពីវិស័យការពារជាតិអ៊ីស្រអែល
ប្រជាពលរដ្ឋសរុប ជាង ៧,៧ លាននាក់ - ថវិកាជាតិសម្រាប់ចំណាយលើវិស័យការពារជាតិ១៥ ពាន់លានដុល្លារ
កងទ័ពរៀបរយ ជាង១៧ម៉ឺននាក់ - កងទ័ពបម្រុង ជាង៤៤ ម៉ឺននាក់
កម្លាំងទ័ពជើងគោក: រថក្រោះ ៣៨៧០ គ្រឿង – រថពាសដែក ៩៤៣៦ គ្រឿង – កាំភ្លើងធំ ៣៥០ ដើម – ជើងទម្របាញ់កាំជ្រួចហ្វូង ៨៨ គ្រឿង
កម្លាំងទ័ពអាកាស: យន្តហោះសរុប ៦៨០ គ្រឿង – យន្តហោះប្រដេញ ២៤៣ គ្រឿង – យន្តហោះប្រយុទ្ធ ២៤៣ គ្រឿង – យន្តហោះដឹកជញ្ជូន ៩៨ គ្រឿង -ឧទ្ធម្ភាគចក្រប្រយុទ្ធ ៤៨ គ្រឿង
កម្លាំងទ័ពជើងទឹក: នាវាសរុប ១១០ គ្រឿង – នាវាពិឃាត ៣ គ្រឿង– នាវាមុជទឹក ១៤ គ្រឿង (អ៊ីស្រាអែលពង្រឹងខ្លាំងលើកម្លាំងទ័ពជើងអាកាស និងជើងគោក ជាពិសេសជើងអាកាស ដូចនេះ ទ័ពជើងទឹកជាកត្តាបន្ទាប់បន្សំ ព្រោះព្រំដែនហ៊ុំព័ទ្ធដោយដីគោក)

No comments:
Post a Comment