អង្គការអូតង់ជាភាសាបារាំង ឬ ណាតូជាភាសាអង់គ្លេស (NATO) គឺជាអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (North Atlantic Treaty Organization) ដែលត្រូវបានបង្កើតឡើងជាលើកដំបូងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ ១៩៤៩។ មានទីស្នាក់ការនៅទីក្រុង ប្រ៊ូសែលប្រទេសបែលហ្សិក អង្គការនេះត្រូវបានបង្កើតឡើងក្នុងគោលដៅដើម្បីប្រឆាំងទប់ទល់ទៅនឹងឥទ្ធិពលរបស់មហាអំណាចអតីតសហភាពសូវៀតនាអំឡុងសង្គ្រាមត្រជាក់។
យ៉ាងណាមិញ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ ស្ថាប័នយោធាកំពូលមួយនេះនៅតែបន្តបេសកកម្មរបស់ខ្លួនដដែល និង បានផ្ដោតលើគោលដៅរក្សាសន្តិសុខជុំវិញពិភពលោកជាពិសេសលើរដ្ឋជាសមាជិក។ នៅថ្ងៃនេះ TheBNEWS សូមបង្ហាញប្រិយមិត្តពីចំណុចសំខាន់ៗចំនួន ១០ ពីស្ថាប័នមួយនេះដូចតទៅ៖
១) អង្គការអូតង់ (NATO) ជាស្ថាប័នយោធា និង នយោបាយដែលមានសម្ព័ន្ធមិត្ត ២៨ ប្រទេសជាសមាជិកមកពីអាមេរិកខាងជើង និង ទ្វីបអឺរ៉ុប។
២) កាតព្វកិច្ចចម្បងរបស់ស្ថាប័នមួយនេះ គឺដើម្បីការពារអធិបតេយ្យភាព និង ប្រជាជនរបស់រដ្ឋជាសមាជិក។ យោងតាមមាត្រាទី៥ របស់ខ្លួនបានចែកថា សកម្មភាពបង្កសង្គ្រាមណាមួយធ្វើឡើងមកលើសមាជិករបស់ខ្លួន គឺជាចេតនាបង្កសង្គ្រាមដល់សម្ព័ន្ធមិត្តរបស់ខ្លួនទាំងមូល។
៣) អង្គការអូតង់ បានអនុវត្តតាមមាត្រាខាងលើជាប្រវត្តិសាស្ត្រដំបូងបំផុតរបស់ខ្លួននៅលើទឹកដីអាហ្វហ្គានីស្ថានបន្ទាប់ពីមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០០១ លើអគារភ្លោះរបស់អាមេរិកចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ មក។
៤) អូតង់ គឺជាស្ថាប័នអចិន្ត្រៃយ៍ដែលមានសម្ព័ន្ធយោធាសរុបពីរដ្ឋជាសមាជិកប្រមាណ ៧ ៨៨៥ ០០០នាក់។ លោក Philip Breedlove ជនជាតិអាមេរិក គឺជាអគ្គមេបញ្ជាការរបស់អូតង់នៅពេលបច្ចុប្បន្ននេះ។
៥) ប្រទេស ៥ ត្រូវបានអង្គការអូតង់ដាក់ឲ្យស្ថិតនៅក្រោមការការពារដែនអាកាសយ៉ាងរឹងមាំពី២៤ម៉ោងទៅ២៤ ម៉ោងក្នុងនោះរួមមាន អាល់បានី អេស្តូនី ឡាតវី លីទុយអានី និង ស្លូវើនៀ។
៦) សមាជិកនីមួយៗរបស់អូតង់មានទំនូលខុសត្រូវលើការផ្តល់ថវិកាសម្រាប់ការចំណាយទូទៅនៃស្ថាប័នមួយនេះ។ ការចំណាយនេះមានចំនួនស្មើនឹង២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់រដ្ឋនីមួយៗ ដែលជាសមាជិកអចិន្ត្រយ៍របស់អូតង់។
៧) កាលពីឆ្នាំ ១៩៩៥ អូតង់បានជួយបញ្ចប់សង្គ្រាមនៅបូស្នី និង បានបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅពេលនោះ។ ក្នុងឆ្នាំ ១៩៩៩ អូតង់បានទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅ Kosovo និង បានបន្តបេសកកម្មរបស់ខ្លួនក្រោមមួកខៀវរបស់អង្គការសហប្រជាជាតិ។
៨) អង្គការអូតង់មានបណ្ដាញសមាជិកសន្តិសុខអន្តរជាតិមកពីជុំវិញ៤០ ប្រទេស ក្នុងចំណោមប្រទេសទាំងនោះគឺជាសមាជិករបស់អង្គការសហប្រជាជាតិ (UN) សហភាពអឺរ៉ុប(EU) សមាជិករបស់អង្គការសហប្រតិបត្តិការសន្តិសុខអឺរ៉ុប (OSCE) និង សហភាពអាហ្រ្វិក (AU)។ អ៊ុយក្រែនដែលកំពុងប្រឈមមុខជាមួយរុស្ស៊ី មិនមែនជាសមាជិករបស់អូតង់នោះទេ តែខ្លួនមានបំណងចង់ចូលជាសមាជិករបស់អង្គការនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានជំទាស់ទៅនឹងគម្រោងនេះ។
៩) ប្រទេសចំនួន ៤ ផ្សេងទៀតកំពុងស្ថិតនៅក្នុងការជំរុញពីអង្គារអូតង់ដើម្បីបញ្ចូលជាសមាជិករបស់ខ្លួន ក្នុងនោះរួមមាន ហ្សកហ្ស៊ី ម៉ុងតេណេក្រូ សាធារណរដ្ឋម៉ាសេដូនី និង បូស្នី-ហឺហ្ស៊េហ្គោវីណា។
១០) ជាសរុបគេបានរកឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សមាជិកអង្គការអូតង់មានចំនួនស្មើនឹង ៥០% នៃ GDP សរុបរបស់ពិភពលោកទាំងមូល ដែលគិតជាទឹកប្រាក់ប្រហែល ៣៨ ៩០០ ពាន់លានដុល្លារ៕

No comments:
Post a Comment