Wednesday, October 29, 2014

អ្នក​នយោបាយ​មាន​ជាងគេ​បំផុត​ទាំង​៨​រូប​នៅ​លើ​ពិភពលោក


ព្រះអង្គម្ចាស់ Abdullah Bin Abdul Azizប្រភព៖​ bhutannewsnetwork
ជា​ទូទៅ​ថា អ្នក​ជំនួញ​ មហាសេដ្ឋី​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​បុគ្គល​ដែល​មាន​​​​មាន​ទ្រព្យសម្បត្តិ​ច្រើន​​ ហើយ​​គេ​កម្រ​ឃើញ​អ្នក​នយោបាយ​​មួយ​ណា​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ណាស់។ យ៉ាងណាមិញ នៅ​ថ្ងៃ​នេះ គេហទំព័រ​សេដ្ឋកិច្ច TheBNEWS សូម​ណែនាំ​ប្រិយមិត្ត​មក​ស្គាល់​អ្នក​នយោបាយ​ល្បីៗ ដែល​ល្បី​ទាំង​នយោបាយ ទាំង​ទ្រព្យសម្បត្តិ​​​​ច្រើន​ជាងគេ​​វិញ​ម្តង។ តើ​អ្នក​នយោបាយ​ទាំង​នោះ​​មាន​អ្នកណា​ខ្លះ?

៨) លោកស្រី Savitri Jindal មាន​ទ្រព្យសម្បត្តិ ៧,៦ ពាន់​លាន​ដុល្លារ
អ្នក​ស្រី Savitri Jindal គឺ​ជា​សមាជិក​សភា​របស់​ឥណ្ឌា​​ដែល​ត្រូវ​បាន​តែងតាំង​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ។ លោក​ស្រី​ត្រូវ​បាន​​ជាប់​ចំណាត់​ថ្នាក់​ទី​ ១៥៥ ​ជា​មហាសេដ្ឋី​មាន ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ឬ ​ជាប់​ចំណាត់ថ្នាក់​ទី៤ មាន​ជាងគេ​បំផុត​នៅ​ឥណ្ឌា។ ទឹក​ប្រាក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បាន​មក​ពី​​មុខ​ជំនួញ​របស់​លោក​ស្រី​ផ្ទាល់។ 

៧) លោក Serge Dassault មាន​ទ្រព្យសម្បត្តិ ១១,៥ ពាន់​លាន​ដុល្លារ
លោក Serge Dassault គឺ​ជា​​អ្នក​នយោបាយ​​មក​ពី​គណបក្ស​អភិរក្ស​និយម​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​របស់​បារាំង និង ជា​អតីត​អភិបាល​ក្រុង ប៉ារីស។ នៅ​ពេល​បច្ចុប្បន្ន​ទន្ទឹម​​នឹង​ការ​ធ្វើ​នយោបាយ​ លោក​​គឺ​ជា​​នាយក​ប្រតិបត្តិ​​​​ក្រុមហ៊ុន Dassault Group ​ផង​ដែរ។
​​
៦) លោក Zong Qinghouមាន​ទ្រព្យសម្បត្តិ ១១,៦ ពាន់​លាន​ដុល្លារ
មាន​​ប្រវត្តិ​អ្នក​តស៊ូ​​មិន​ធម្មតា លោក Zong Qinghou គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី២ ​របស់​ចិន​កាល​ពី​ឆ្នាំ ២០១៣​កន្លង​ទៅ។ ​ទន្ទឹម​​នឹង​មុខ​ជំនួញ​របស់​លោក​ដែល​ជា​​អគ្គនាយក​ប្រធាន​ក្រុមហ៊ុន Hangzhou Wahaha Group លោក​ក៏​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​មួយ​​ផង​ដែរ​ដែល​បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ 

៥) លោក Khalifa Bin Zayed Al Nahyanមាន​ទ្រព្យសម្បត្តិ ១៥ ពាន់​លាន​ដុល្លារ
លោក Khalifa Bin Zayed Al Nahyanគឺ​ជា​ប្រធានាធិបតី​របស់​ប្រទេស​អារ៉ាប់រួម​។ ក្នុង​មាន​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​​ក្នុង​ឆាក​នយោបាយ​ប្រទេស​នេះ ប្រធានាធិបតី​រូប​នេះ​ក៏​ជា​អ្នក​ជំនួញ​​មួយ​រូប​ផង​ដែរ ដែល​បច្ចុប្បន្ន​លោក​​ជា​​ប្រធាន​មូលនិធិ​អារ៉ាប់រួម (ADIA)។ 


៤) ព្រះអង្គម្ចាស់ Abdullah Bin Abdul Aziz មាន​ទ្រព្យសម្បត្តិ ១៨ ពាន់​លាន​ដុល្លារ
បច្ចុប្បន្ន ព្រះអង្គម្ចាស់ Abdullah Bin Abdul Aziz គឺ​ជា​ព្រះមហាក្សត្រ​​អារ៉ាប៊ីសាអ៊ូឌីត ដែល​គ្រប់គ្រង​ប្រេង​​ប្រមាណ​១ ភាគ​៤ នៃ​ប្រេងកាត​សរុប​នៅ​ជុំវិញ​ពិភពលោក។ ព្រះអង្គ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ព្រះមហាក្សត្រ​ដ៏​មាន​០ឥទ្ធិពល​មួយ​រូប​ដែល​បាន​ជួយ​ជ្រោមជ្រែង​​ប្រទេស​នេះ​ឲ្យ​គេច​ផុត​ពី​វិបត្តិ​មួយ​ចំនួន​ចាប់តាំង​ពី​ព្រះអង្គ​ឡើង​គ្រងរាជ្យ​​កាល​ពី​ឆ្នាំ ២០០៥។ 

៣) ព្រះអង្គម្ចាស់ Hassanal Bolkiah មាន​ទ្រព្យសម្បត្តិ ២០ ពាន់​លាន​ដុល្លារ
​ព្រះអង្គម្ចាស់ Hassanal Bolkiah គឺ​ជា​នាយករដ្ឋមន្ត្រី​ ប្រមុខរដ្ឋ និង ​ព្រះមហាក្សត្រ​ប្រ៊ុយណេ។ ព្រះអង្គ គឺ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​រដ្ឋ​មាន​បំផុត​ទី៥​នៅ​លើ​លោក​មួយ​នេះ​។​​​​

២) លោក Michael Bloomberg មាន​ទ្រព្យសម្បត្តិ ៣១ ពាន់​លាន​ដុល្លារ
លោក Michael Bloomberg ​គឺ​ជា​មហាសេដ្ឋី និង ជា​អតីត​អភិបាល​​ក្រុង​ញីវយ៉ក​សហរដ្ឋអាមេរិក​កាន់​អំណាច​ចំនួន​២ អាណត្តិ​ចាប់តាំង​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០១៣។ បន្ទាប់​ពី​បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់​រយៈ​ពេល​១ ទសវត្ស កាល​​ពី​ពេល​ថ្មីៗ​នេះ​លោក​ប្រកាស​ថា នឹង​វិល​ចូល​កាន់កាប់​មុខ​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Bloomberg LP វិញ។


១) លោក Vladimir Putin 
លោក Putin គឺ​ជា​ប្រធានាធិបតី​រុស្ស៊ី​ និង ជា​បុគ្គល​មាន​ឥទ្ធិពល​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​របស់​ទស្សនាវដី្ត Forbes របស់​អាមេរិក។ ​លោក​មិន​ត្រឹមតែ​កសាង​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ​ប៉ុណ្ណោះ ​នៅ​ពេល​នេះ​លោក​ក៏​កំពុង​ក្លាយ​ជា​​អ្នក​នយោបាយ​​មួយ​រូប​ដែល​មាន​ទ្រព្យសម្បតិ្ត​ច្រើន​មហាសាល​រហូត​ដល់​៧០ ពាន់​លាន​ដុល្លារ៕

No comments:

Post a Comment