Wednesday, October 29, 2014

តើ​​​​​មាន​កងទ័ព​​អាមេរិក​​ប៉ុន្មាន​ម៉ឺន​នាក់​​​ ត្រូវ​បាន​ដាក់​ពង្រាយ​​នៅ​ជុំវិញ​ពិភពលោក?


ប្រតិបត្តិការ​កងទ័ព​ជើងទឹក​អាមេរិកប្រភព៖​ wpolitika
ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១​នៅ​លើ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន អាមេរិក​ថែម​ទាំង​​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​មហាអំណាច​​យោធា​ខ្លាំង​ជាងគេ​​។ សមត្ថភាព​យោធា​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​នៅ​លើ​​កងទ័ព​ជើងគោក ជើង​អាកាស និង ជើងទឹក​បាន​ធ្វើ​ឲ្យ​​យោធា​អាមេរិក​​អាច​ធ្វើ​ដំណើរ​គ្រប់​​ច្រកល្ហក​នៅ​ជុំវិញ​ពិភពលោក​​ត្រឹមតែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ នេះ​ហើយ​ទើប​គេ​ចោទសួរ​ឡើង​​​ថា តើ​​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​​​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ប៉ុន្មាន​នាក់​នៅ​​​ជុំវិញ​សកលលោក?

ទោះបី​ជា​គោលនយោបាយ​ការពារ​ជាតិ គឺ​ជា​កិច្ចការ​សម្ងាត់​របស់​ប្រជាជាតិ​នីមួយៗ​ក៏​ពិត​មែន​ ​ប៉ុន្តែ​បើ​យោង​តាម​​របាយការណ៍​ក្រសួង​ការពារ​ជាតិ​អាមេរិក​​ប្រចាំ​ឆ្នាំ​២០១៤​នេះ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​​ជាង ១៦០ ០០០នាក់​នៅ​ជុំវិញ​ពិភពលោក។ 

កងទ័ព​ទាំង​នេះ​​កំពុង​មាន​​វត្តមាន​​ឈរ​ជើង​នៅ​​​ជាង​ ១៥០ ​ប្រទេស ដែល​ក្នុង​នោះ​រួមមាន៖
-តំបន់​អឺរ៉ុប​ (អាល្លឺម៉ង់ បែលហ្សិក អង់គ្លេស ទួរគី...) មាន​ចំនួន​ប្រហែល​ ៦៨ ០០០​នាក់
-អាស៊ី​ខាងកើត និង អាស៊ី​ប៉ាស៊ីហ្វិក (ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ...) មាន​ចំនួន​ប្រហែល​ ៨០ ០០០​នាក់
-តំបន់​អាហ្វ្រិក​ខាងជើង តំបន់​មជ្ឈិមបូព៌ា និង អាស៊ី​ខាងត្បូង មាន​ចំនួន ៤ ៩០០ នាក់ 
-​ទ្វីប​អាមេរិក​​ខាងជើង និង ខាងត្បូង មាន​ចំនួន ១ ៧០០​នាក់​
-តំបន់​វាលខ្សាច់​​សាហារ៉ា​​ (ទ្វីប​អាហ្រ្វិក) ៤០០ នាក់
-អតីត​ដែនដី​​រដ្ឋ​សហភាព​សូវៀត ១៦០ នាក់

ចំនួន​នេះ​នៅ​មិន​ទាន់​​រាប់​ចូល​កងទ័ព​ប្រមាណ​១១០ ០០០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​បេសកកម្ម​ផ្សេងៗ​​គ្នា​នៅ​តាម​​បណ្តា​ប្រទេស​ទាំង​នោះ​៕

No comments:

Post a Comment