Wednesday, October 29, 2014

សំដី​ដ៏​មាន​ន័យ​ទាំង​៥ឃ្លារបស់​លោក Barack Obama បើ​បាន​ស្តាប់​ហើយ ធ្វើ​ឲ្យ​​អ្នក​ថ្លា​គំនិត!


លោក Barack Obama ជា​ប្រធានាធិបតី​ទី ៤៤ អាមេរិកប្រភព៖​ AFP
លោក Barack Obama ជា​ប្រធានាធិបតី​ទី៤៤ អាមេរិក និង ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ផង​ដែរ។ ​នៅ​ឆ្នាំ២០០៩ លោក បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ហើយ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​ទៀត​នោះនៅ​ចុង​ឆ្នាំ២០១២ លោក បាន​ជោគជ័យ​ក្នុង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ក្នុង​អាណត្តិ​ទី ២បន្តទៀត។
ខាង​ក្រោម​នេះ គឺ​ជា​សម្រង់​សំដី​​ដ៏​មាន​អត្ថន័យ​របស់​លោក Barack Obama ៖​

១) គ្មាន​អ្វី​អាច​ទប់ទល់​នឹង​អំណាច​នៃ​ការ​សំឡេងទាមទារ​ដ៏​ច្រើន​លើស​លប់ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បាន​ឡើយ។(Nothing can stand in the way of the power of millions of voices calling for change)

២) អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​ភាព​បរាជ័យ កំណត់​វាសនា​របស់​អ្នក​ឡើយ តែ​អ្នក​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ភាពបរាជ័យ​បង្រៀន​មេរៀន​ជីវិត​ដល់​អ្នក។ (You can’t let your failures define you. You have to let your failures teach you.)

៣) ការ​ផ្លាស់ប្ដូរ​វា​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​ទេ តែ​វា​អាច​ទៅរួច​។​ (Change is never easy, but always possible.)

៤) កម្មវិធី​លុបបំបាត់​ភាព​ក្រីក្រ​ដ៏​ល្អ​​បំផុត​នោះ គឺ​មាន​តែ​ការអប់រំ​តាម​ស្តង់ដារ​ពិភពលោក​ទេ​។ (The best anti-poverty program is a world-class education) 

៥) ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​បុរស​ពិត​ប្រាកដ​នោះ គឺ មិនមែន​ជា​លទ្ធភាព​ក្នុង​ការ​បង្កើត​កូន​ទេ តែ​គឺ​ជា​ភាព​តស៊ូ​​ក្នុង​ការ​ចិញ្ចឹម​កូន​ឲ្យ​ធំ​ពេញ​វ័យ។ (What makes a man is not the ability to have a child but having the courage to raise one) 

No comments:

Post a Comment