ទិន្នន័យសង្ខេបរបស់សហរដ្ឋអាមេរិក
ឈ្មោះជាផ្លូវការ សហរដ្ឋអាមេរិក (the United States of America)
ផ្ទៃដីសរុប ៩ ៦២៩ ០៩១ គីឡូម៉ែត្រការ៉េ
ប្រជាពលរដ្ឋ ជាង ៣១៨ លាននាក់ (លំដាប់ទី៣ ពិភពលោក បន្ទាប់ពីចិន និងឥណ្ឌា)
ប្រកាន់របប សាធារណរដ្ឋសហព័ន្ធ បែបប្រធានាធិបតីនិយម (Federal Presidential Republic)
រដ្ឋធម្មនុញ្ញ ត្រូវបានអនុម័តកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៧៨៨ (ជារដ្ឋធម្មនុញ្ញដែលនៅជាធរមានយូរជាងគេក្នុងពិភពលោក)
កសិកម្មជាវិស័យដ៏សំខាន់ ក្នុងចំណោមវិស័យជាអាទិភាព របស់សហរដ្ឋអាមេរិក រហូតដល់ប្រទេសនេះមាន «ភាពឯករាជ្យម្ចាស់ការ -self-sufficient» ផ្នែកស្បៀងអាហារ មិនត្រូវការនាំចូលកសិផលពីក្រៅប្រទេសទេ មានតែនាំចេញទៅក្រៅស្រុកវិញ។ ខាងក្រោមនេះជាទិន្នន័យសង្ខេបស្ដីពីវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក។
១-សហរដ្ឋអាមេរិកមានផ្ទៃដីបង្កបង្កើនផល ៣,៧ លានគីឡូម៉ែត្រការ៉េ។
២-សហរដ្ឋអាមេរិកសុទ្ធតែមានសក្ដានុពលខ្លាំងក្នុងការបង្កបង្កើនផលកសិកម្មក្នុងបរិមាណច្រើន គ្រប់រដ្ឋទាំងអស់ ហើយគ្មានរដ្ឋណាដែលទុកដីទំនេរចោលទេ។
៣-កសិផលសំខាន់ៗបំផុតដូចជាមាន់ ពោត ប៉េងប៉ោះ ដំឡូង សណ្ដែក និងគ្រាប់ផ្កាឈូករ័ត្ន ជាកសិផលដែលអាមេរិកមានសមត្ថភាពប្រមូលផលបានក្នុងបរិមាណខ្ពស់ដល់រាប់សិបលានតោនឯណោះ។ (Wikipedia)
៤-ក្នុងមួយឆ្នាំៗ ចំណូលពីការលក់កសិផលទៅក្រៅស្រុក មានចំនួន ១៤៣ ពាន់លានដុល្លារ និងចំណូលពីការលក់សាច់សត្វ មានចំនួន ១៥៣ ពាន់លានដុល្លារ។
៥-សហរដ្ឋអាមេរិកមានផ្ទៃដីធំទូលាយរហូតដល់ទៅ ជិត១០លានគីឡូម៉ែត្រការ៉េ តំបន់អាស៊ីអាគ្នេយ៍ ទាំងមូលមានផ្ទៃដីសរុប ៥លាន ៥ សែនគីឡូម៉ែត្រការ៉េ។
សហរដ្ឋអាមេរិកមានផ្ទៃដីដែលសម្បូរជីជាតិសម្រាប់បង្កបង្កើនផលដំណាំ ច្រើនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោក។ ចំណោមផ្ទៃដីសរុបទាំងជិតដប់លានគីឡូម៉ែត្រការ៉េ គឺផ្ទៃដីសម្រាប់ដាំដំណាំមានជាង ១៦៥ លានហិកតា ឬស្មើនឹង ២០%។ ដោយឡែក ផ្ទៃដីសម្រាប់ចិញ្ចឹមសត្វ មានជាង ២៤៨ លានហិកតា ឬស្មើនឹង ២៥% នៃផ្ទៃដីសរុប។ កាលពីឆ្នាំ១៩៩០ សហរដ្ឋអាមេរិកមានផ្ទៃដីបង្កបង្កើនផលសរុប ជិត ៤០០ លានហិកតា ឆ្នាំ២០០០ ធ្លាក់មកនៅ ជាង ៣៨១ លានហិកតា និងនៅឆ្នាំ២០១២ ធ្លាក់មកនៅជិត ៣៧០ លានហិកតា។
សហរដ្ឋអាមេរិកប្រើបច្ចេកទេសបង្កបង្កើនផលកសិកម្មតាមបច្ចេកទេសទំនើបបំផុត និងមានប្រព័ន្ធស្រោចស្រពសម្បូរបែប និងបច្ចេកទេសផ្សាំកោសិកាតាមវិទ្យាសាស្ត្រទំនើប ហើយនាំឲ្យគេបង្កើនទិន្នផលបានកាន់តែច្រើន។ ប៉ុន្តែនៅតាមតំបន់ខ្លះ កសិផលថយចុះទៅវិញ (មានន័យថាទិន្នផល វាមិនបានកើនស្មើដៃគ្នា តំបន់ខ្លះកើន តំបន់ខ្លះថយចុះ)។
អំពីការចិញ្ចឹមសត្វ (animal husbandry)
សត្វចិញ្ចឹមយកសាច់សំខាន់ៗមានដូចជា:
ជ្រូក (hog): មនុស្សទូទាំងពិភពលោកបរិភោគសាច់ជ្រូក ច្រើនជាងសាច់អ្វីផ្សេង។ ផលិតផលពីសាច់ជ្រូក ដូចជាសាច់បីជាន់ សាច់ក្រក សាច់ជ្រូកចិញ្ច្រាំ (pork chop) និងសាច់ហ្សំបុង ឬសាច់ជ្រូកដុំ របៀបដូចសាច់ប៉ាតេ (ham)។
គោ (beef): សហរដ្ឋអាមេរិកមានកសិដ្ឋានចិញ្ចឹមគោ ៧២ ម៉ឺនកន្លែង និងចិញ្ចឹមគោយកសាច់ប្រមាណ ១២ លានគោក្នុងមួយឆ្នាំៗ។
បសុបក្សី (paultry): កសិផលសំខាន់ៗដែលបានពីបសុបក្សីដូចជា ពងមាន់/ ពងទា សាច់មាន់ធម្មតា និងមាន់ទៅ (turkey) ។ល។ សុទ្ធសឹងជាចំណីអាហារបំប៉នសុខភាព និងជាអាហារល្អសម្រាប់សុខភាព (healthy food)។ នៅសហរដ្ឋអាមេរិក គេច្រើនចិញ្ចឹមបសុបក្សីនៅតាមកសិដ្ឋាន ជាប្រភេទអគារធំៗ មានដំបូលមានសំណាញ់ ឃាំងយ៉ាងខ្ជាប់ខ្ជួនដើម្បីការពារសត្វ កុំឲ្យសត្វព្រៃចូលទៅយាយី និងងាយស្រួលព្យាបាលសត្វពេលមានជំងឺ
Part2

អាមេរិកជាប្រទេសកសិកម្មលេខ១ក្នុងលោក ! តើកត្តាអ្វីខ្លះធ្វើឲ្យប្រទេសនេះខ្លាំងដល់ថ្នាក់ហ្នឹង? (ភាគបញ្ចប់)
អំពីវិស័យជលផល
យោងតាមរបាយការណ៍ជាផ្លូវការរបស់អង្គការស្បៀងអាហារនិងកសិកម្ម (Food and Agriculture Organization -FAO) សហរដ្ឋអាមេរិកអាចប្រមូលផលពីវិស័យជលផល បានជិត៥លានតោនក្នុងមួយឆ្នាំៗពីវិស័យជលផលធម្មជាតិ និងទទួលបានជិត ៥០ម៉ឺនតោនជារៀងរាល់ឆ្នាំពីការចិញ្ចឹមតាមកសិដ្ឋាន ឬឡូតិ៍នេសាទ។ យោងតាមទិន្នផលដែលទទួលបាននេះ គេអាចវាយតម្លៃបានថាសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ៥នៅក្នុងពិភពលោក ខាងប្រមូលបានទិន្នផលខ្ពស់ពីវិស័យជលផល (fishery)។
បច្ចុប្បន្ន វិស័យជលផលទឹកប្រៃ (maritime fishery) និងវិស័យជលផលទឹកសាប ត្រូវបានគ្រប់គ្រងដោយរដ្ឋ។ ស្ថាប័នរដ្ឋសំខាន់ៗ ដែលត្រួតពិនិត្យលើការនេសាទ គឺក្រុមប្រឹក្សាចំនួន៨ សម្រាប់គ្រប់គ្រងវិស័យជលផលតាមតំបន់ និងសេវាជាតិគ្រប់គ្រងវិស័យជលផលទឹកប្រៃ (National Marine Fisheries Service (NMFS)។ ស្ថាប័ននេះសហការជាមួយស្ថាប័នមួយចំនួនទៀតដូចជាក្នុងវិស័យឧស្សាហកម្មនានា គ្រឹះស្ថានឧត្ដមសិក្សា និងស្ថាប័នរដ្ឋ ដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធនឹងការទិញ-លក់ផលនេសាទ។
ដំណាំសំខាន់ៗខ្នាតធំរបស់សហរដ្ឋអាមេរិកមានដូចជា៖
-ពោត (corn) មានផ្ទៃដីបង្កបង្កើនផល: ៣៤ លានហិកតា
-សណ្ដែកសៀង (soybean) មានផ្ទៃដីបង្កបង្កើនផល: ជិត ៣០ លានហិកតា
-ស្មៅចំណីសត្វ (hay) មានផ្ទៃដីបង្កបង្កើនផល: ២២,៥ លានហិកតា
-ស្រូវសាលី (wheat) មានផ្ទៃដីបង្កបង្កើនផល: ១៨,៥ លានហិកតា
-កប្បាស (cotton) មានផ្ទៃដីបង្កបង្កើនផល: ជិត ៤ លានហិកតា
-សណ្ដែកបាយប្រភេទ Sorghum មានផ្ទៃដីបង្កបង្កើនផល: ជិត ១លាន ៥ សែនហិកតា
-ស្រូវ មានផ្ទៃដីបង្កបង្កើនផល: ១លាន ៥ ម៉ឺនហិកតា
(ប្រភព៖ សេវាកម្មជាតិស្រង់ស្ថិតិអំពីវិស័យកសិកម្ម -National Agricultural Statistics Service. Crop Production ឆ្នាំ២០១៣)
អំពីវិស័យព្រៃឈើ
កាលពីមុនពេលជនជាតិអឺរ៉ុបសម្រុកទៅរស់នៅសហរដ្ឋអាមេរិក ព្រៃឈើអាមេរិកគ្របដណ្ដប់លើផ្ទៃដីជាង ៤ រយលានហិកតា។ ចាប់ពីពាក់កណ្ដាលសតវត្សទី ១៦ រៀងមក ព្រៃឈើ ដែលគ្របដណ្ដប់លើផ្ទៃដី ជាង ១២១ លានហិកតាត្រូវបានកាប់ដើម្បីសង់ទីជម្រក និងយកដីបង្កបង្កើនផល ជាពិសេសព្រៃឈើអាមេរិក ដែលរងការកាប់បំផ្លាញច្រើនជាងគេ គឺនៅក្នុងសតវត្សទី១៩។ បច្ចុប្បន្ន ព្រៃឈើនៅសហរដ្ឋអាមេរិក គ្របដណ្ដប់លើផ្ទៃដី ៣០% នៃផ្ទៃដីសរុប ហើយក្នុងរយៈពេល ១រយឆ្នាំចុងក្រោយនេះ ព្រៃឈើរក្សាលំនឹងបានល្អណាស់ ពោលគឺមិនបានរលស់ដូចមុនទេ (គ្របដណ្ដប់លើផ្ទៃដី ប្រហែល ៣០០ លានហិកតា)៕

No comments:
Post a Comment