ថាមពលនុយក្លេអ៊ែរដែលត្រូវបានគេប្រើប្រាស់ជាទូទៅ សម្រាប់ផលិតថាមពលអគ្គិសនីមានការកើនឡើងគួរឲ្យកត់សម្គាល់នៅចុងសតវត្សទី២០ ខណៈដែលតម្រូវការនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីមានការកើនឡើងខ្ពស់នៅទូទាំងពិភពលោក។ ទោះបីជាបែបនេះក្តី រយៈពេល១ទសវត្សចុងក្រោយនេះ ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរមានការថយចុះបន្តិចម្តងៗ ទន្ទឹមនឹងការគិតគូរដល់បញ្ហាបរិស្ថាន និង ការប្រើប្រាស់ថាមពលថ្មីមកជំនួសវិញ។
ខាងក្រោមនេះនឹងបង្ហាញប្រិយមិត្តពីស្ថានភាពទូទៅនៃការផលិត និង ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅជុំវិញពិភពលោកនៅពេលបច្ចុប្បន្ន៖
១) ការផលិតថាមពលនុយក្លេអ៊ែរបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០០៥
ថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរបានកើនឡើងខ្លាំងនៅក្នុងទសវត្សទី៩០ ក្នុងចំនួនប្រមាណ២ ៦៦០ លានមេកាវ៉ាត់ ឬ ស្មើនឹង១៧% នៃការផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបនៅជុំវិញពិភពលោក។ ប៉ុន្តែចំនួននេះបានធ្លាក់ចុះវិញមកត្រឹម ២ ៣៥៩ លានមេកាវ៉ាត់កាលពីឆ្នាំ២០១៣ កន្លងទៅ ឬធ្លាក់មកត្រឹម១០,៨% វិញនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបនៅទូទាំងពិភពលោក ។ ការធ្លាក់ចុះនេះ គឺដោយសារតែមានកំណើនប្រើប្រាស់ថាមពលផ្សេងៗជំនួសវិញ ដូចជា ធ្យូងថ្ម និង ឧស្ម័នធម្មជាតិ។
២) ពិភពលោកមានម៉ាស៊ីនរ៉េអ័កទ័រផលិតថាមពលនុយក្លេអ៊ែរសរុប៣៨៨ គ្រឿង (ធ្លាក់ចុះ៤ ៣៨ គ្រឿងក្នុងរយៈពេលមួយទសវត្សចុងក្រោយ)
រលកយក្សស៊ួណាមិបំផ្លាញរោងចក្រផលិតនុយក្លេអ៊ែររបស់ជប៉ុនកាលពីឆ្នាំ២០១១ នៅតំបន់ Fukushima គឺបានបង្ហាញពីការធ្លាក់ចុះនៃការប្រើប្រាស់ម៉ាស៊ីនរ៉េអ័កទ័រផលិតថាមពលនុយក្លេអ៊ែរបន្ថែមទៀត។ ក្នុងចំណោមម៉ាស៊ីនរ៉េអ័កទ័រចំនួន៤៨ របស់ខ្លួន មានតែ២ ប៉ុណ្ណោះបានដំណើរការ។
ងាកមកមើលអាល្លឺម៉ង់វិញ ខ្លួនកំពុងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនរ៉េអ័កទ័រផលិតថាមពលនុយក្លេអ៊ែរបន្តិចម្តងៗ ក្នុងនោះកាលពីឆ្នាំ ២០០៨ ម៉ាស៊ីនរ៉េអ័កទ័ររបស់ខ្លួនចំនួន៨ ត្រូវបានបិទ។
មហាអំណាចអឺរ៉ុបមួយនេះនឹងមានគម្រោងកាត់បន្ថយម៉ាស៊ីនរ៉េអ័កទ័រចំនួន៩ បន្ថែមទៀតក្នុងចន្លោះពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ ខណៈ ម៉ាស៊ីនរ៉េអ័កទ័ររបស់អាមេរិកចំនួន៥ ក៏ត្រូវបានបិទផងដែរចាប់តាំងពីឆ្នាំ២០១២។
៣) មានប្រទេសត្រឹមតែចំនួន ៣១ ប៉ុណ្ណោះបានដំណើរការរោងចក្រផលិតថាមពលនុយក្លេអ៊ែរ
អាមេរិកនៅតែឈរលើកំពូលតារាងជាប្រទេសដំណើរការរោងចក្រផលិតថាមពលនុយក្លេអ៊ែរច្រើនជាងគេ។ ទោះបីជាយ៉ាងណាក៏ដោយ បារាំងនៅតែឈានមុខជាប្រទេសប្រើប្រាស់ថាមពល នុយក្លេអ៊ែរច្រើនជាងគេដដែល ដែលមានរហូតដល់៧១% នៃការផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបរបស់ខ្លួន ខណៈអាមេរិកមានត្រឹមតែ១៩%តែប៉ុណ្ណោះ។

៤) មានម៉ាស៊ីនរ៉េអ័រទ័រចំនួន៦៧គ្រឿងនៅជុំវិញពិភពលោក កំពុងស្ថិតនៅក្នុងការសាងសង់ ប៉ុន្តែត្រូវពន្យារពេលដោយសារមានបញ្ហាមួយចំនួន
ស្របពេលដែលម៉ាស៊ីនរ៉េអ័កទ័រផលិតថាមពលនុយក្លេអ៊ែរបានធ្លាក់ចុះ ការសាងសង់ម៉ាស៊ីនរ៉េអ័កទ័រវិញមានការកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០១៤ ដែលមានចំនួនប្រមាណ៦៧ គ្រឿង។ តែចំនួននេះនៅតែទាបជាងកាលពីទសវត្សទី៨០ និង ៩០។ ការសាងសង់ម៉ាស៊ីនរេអ័រទ័រត្រូវបានគេមើលឃើញថា កំពុងជួបបញ្ហាក្នុងការសាងសង់ដោយសារតែចំណាយប្រាក់ច្រើន និង ចំណាយពេលយូរក្នុងការសាងសង់ រួមទាំងការគិតគូរដល់បញ្ហាបរិស្ថានដែលកំពុងមានការប្រទាញប្រទង់គ្នា។
៥) មានប្រទេសត្រឹមតែ១៤ ប៉ុណ្ណោះមានគម្រោងសាងសង់ម៉ាស៊ីនរ៉េអ័កទ័រថ្មី
តាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) មានប្រទេសចំនួន១៤ មានគម្រោងសាងសង់ម៉ាស៊ីនរ៉េអ័កទ័រផលិតថាមពលនុយក្លេអ៊ែរថ្មី ដែលកំពុងដំណើរការនៅក្នុងតំបន់អាស៊ី និង អឺរ៉ុបខាងកើត។ គម្រោងសាងសង់របស់ចិនមានចំនួនច្រើនជាងគេដែលមានរហូតដល់២៨ គ្រឿងនៅក្នុងឆ្នាំ២០១៨ខាងមុខ។ គម្រោងសាងសង់ម៉ាស៊ីនរ៉េអ័កទ័ររបស់ប្រទេសមួយចំនួនដែលក្នុងនោះរួមមាន បារាំង និង ហ្វាំងឡង់ ត្រូវបានគេមើលឃើញថាកំពុងជាប់គាំងដែលត្រូវពន្យារពេលពីចន្លោះ៤ទៅ៩ ឆ្នាំ។
៦) បើគ្មានសកម្មភាពបន្តទៅទៀត ថាមពលនុយក្លេអ៊ែរនឹងត្រូវឈប់ប្រើប្រាស់ទាំងស្រុងក្នុងរយៈពេល៥០ទៀត
ចំនួននៃការប្រើប្រាស់ថាមពលអគ្គិសនីចេញពីថាមពលនុយក្លេអ៊ែរបានថយចុះជាបន្តបន្ទាប់ ដែលនេះជាសញ្ញាណមួយបញ្ជាក់ថា ថាមពលនុយក្លេអ៊ែរអាចបន្តទៅមុខបានត្រឹមរយៈពេល៥០ឆ្នាំទៅមុខទៀត។ ប៉ុន្តែករណីនេះអាចកើតមានបាន លុះត្រាតែគ្មានសកម្មភាពណាមួយទាញយកអត្ថប្រយោជន៍ផ្សេងៗពីថាមពលនុយក្លេអ៊ែរនេះ។ បញ្ហាបរិស្ថាន ការប្រើប្រាស់ថាមពលថ្មីៗ ដូចជា ថាមពលខ្យល់ ពន្លឺព្រះអាទិត្យ ធ្យូង វារីអគ្គិសនី ។ល។ ជាបុព្វហេតុនៃការរលត់សាបសូន្យថាមពលនុយក្លេអ៊ែរនៅលើពិភលោក៕
No comments:
Post a Comment