ប្រ៊ុយណេ ជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ី ដែលទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៨៤។ ចាប់តាំងពីទទួលបានឯករាជ្យមក ប្រទេសនេះបានអនុវត្តន៍របបផ្ដាច់ការ តែបើទោះបីជាយ៉ាងនេះ ក្តីតែប្រជាជនក្នុងប្រទេសនេះ មានជីវភាពល្អបើធៀបនឹងប្រទេសផ្សេងទៀត ដោយសារតែសម្បូរទៅដោយប្រភពធនធានប្រេងដ៏ច្រើន។
មានចំនុច សំខាន់ៗជាច្រើន ដែលអ្នកគួរយល់ដឹងពីប្រទេសនេះ៖
១) របបដឹកនាំ៖ ប្រទេសប្រ៊ុយណេ ជាប្រទេសផ្តាច់ការរាជានិយម ដែល មានព្រះចៅស៊ុលតង់ Hassanal Bolkiah ជាប្រមុខរដ្ឋ និង ជាអ្នកដឹកនាំរដ្ឋាភិបាលផងដែរ។
២) ប្រជាជន៖ បើយោងតាមរបាយការណ៍របស់ ធនាគារពិភពលោក ប្រទេសប្រ៊ុយណេ មានប្រជាជនសរុប ប្រមាណ ៤១ ៧៨០០ នាក់ កាលពីឆ្នាំ ២០១៣។
៣) ផ្ទៃដី៖ មានសរុប ៥ ៧៧០ គីឡូម៉ែត្រក្រឡា។
៤) ប្រចៅស៊ុលតង់ Hassanal Bolkiah ៖ ព្រះអង្គគឺ ជាក្សត្រមួយអង្គក្នុងចំណោមក្សត្រដែលមានទ្រពសម្បត្តិច្រើនបំផុតនៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ព្រះអង្គសរុប មានរហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។
៥) សេដ្ឋកិច្ច៖ ថ្វីត្បិតតែប្រទេសនេះតូច ហើយមានប្រជាជនតិចក៏ពិតមែន ប៉ុន្តែនិយាយអំពីសេដ្ឋកិច្ចវិញ គឺមានលក្ខណៈប្រសើរជាងប្រទេសមួយចំនួនក្នុងតំបន់។ បើយោងតាមរបាយការណ៍របស់ ធនាគារពិភពលោក បង្ហាញថា កាលពីឆ្នាំ ២០១៣ ចំនួន ផលិតផលក្នុងស្រុកសរុប គឺ ១៦,១១ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យប្រជាជនម្នាក់ៗ មានចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់គិតតាមតម្លៃទីផ្សារឆ្នាំ២០១៣ (Nominal GDP per capita) គឺប្រមាណ ៣៩ ៩៤២ដុល្លារស្ថិតនៅលំដាប់លេខពីរនៅតំបន់អាស៊ែនបន្ទាប់ពីប្រជាជនសិង្ហបុរី។
៦) ធនធានប្រេង និង ឧស្ម័ន៖ ប្រទេសប្រ៊ុយណេ មានលក្ខណៈអំណោយផលយ៉ាងខ្លាំង លើវិស័យធនធានប្រេង ហើយ វាក៏ត្រូវបានគេដាក់ឈ្មោះថា ស្តេចប្រេងចាំតំបន់ផងដែរ។ ការនាំចេញប្រេងឆៅ និង ឧស្ម័នធម្មជាតិ គឺ ស្មើនឹង ៦០ ភាគរយនៃ ចំនួនផលិតផលក្នុងស្រុកសរុប៕

No comments:
Post a Comment