Sunday, October 26, 2014

ប្រទេស​ទាំង​១០ ដែល​មាន​ក្មេង​វ័យ​ឆ្លាត​ជាងគេ

សកម្មភាព​សិក្សា​របស់​សិស្ស​សាលា​មត្តេយ្យ​នៅ​សិង្ហបុរីប្រភព៖​ channelnewsasia
​មជ្ឈមណ្ឌល​​ស្ថិតិ​អប់រំ​ជាតិ​​របស់​អាមេរិក (The National Center for Education Statistics)​​ ​កាល​ពី​ឆ្នាំ​២០១១ បាន​​បញ្ចេញ​របាយការណ៍​ចំនួន​ពីរ​ស្តី​ពី​​​​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​មាន​ក្មេង​វ័យ​ឆ្លាត​ជាងគេ។ 

ក្នុង​​របាយការណ៍​ស្រាវជ្រាវ​​ទាំង​ពី​រ​នេះ​​រួម​មាន​៖

​របាយការណ៍​ទី១) មាន​ចំណង​ជើង​ថា និន្នាការ​នៃ​ការ​សិក្សា​​មុខវិជ្ជា​គណិតវិទ្យា និង វិទ្យាសាស្ត្រ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១១ ឬ 2011 The Trends in International Mathematics and Science Study (TIMSS) ដែល​វាយ​តម្លៃ​​គុណភាព​​អប់រំ​​របស់​ក្មេងៗ​​លើ​មុខវិជ្ជា​​គណិតវិទ្យា និង មុខវិជ្ជា​វិទ្យាសាស្ត្រ។ ​​​​
របាយការណ៍​ទី២) ​មាន​ចំណង​ជើង​ថា​ ការ​វិវត្តន៍​​មុខ​លើ​មុខវិជ្ជា​អាន និង សរសេរ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១១ (2011 Progress In International Reading Literacy Study-PIRLS)​ ដែល​វាយតម្លៃ​គុណភាព​សិក្សា​របស់​ក្មេងៗ​លើ​មុខវិជ្ជា​អាន​ និង ការ​សរសេរ​របស់​ពួកគេ។

...ប្រទេស៥មាន​ផ្ទៃដី​តូច តែ​ចំណូល​សរុប​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗខ្ពស់​​មិន​​ធម្មតា!...
ជា​លទ្ធផល របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ខាងលើ​បាន​បង្ហាញ​ប្រទេស​ចំនួន​១០ ដែល​មាន​ក្មេង​វ័យ​ឆ្លាត​ជាងគេ​បំផុត​​ដែល​មាន​ដូច​ខាងក្រោម​នេះ៖ 

១០) ហុឡង់ដ៍​
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥៣១​
-មុខវិជ្ជា​​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៤០
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៤៦។

៩) ដាណឺម៉ាក
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥២៨​
-មុខវិជ្ជា​​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៣៧
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៥៤។

៨) អង់គ្លេស​
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥២៩​
-មុខវិជ្ជា​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៤២
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៥២។

៧) Northern Island (ប្រទេស​អង់គ្លេស​)
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥១៧​
-មុខវិជ្ជា​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៦២
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៥៨។

៦) សហរដ្ឋអាមេរិក
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥៤៤​
-មុខវិជ្ជា​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៤១
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៥៦។

៥) រុស្ស៊ី
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥៥២​
-មុខវិជ្ជា​​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៤២
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៦៨។

​​​៤) ហ្វាំងឡង់​​
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥៧០​
-មុខវិជ្ជា​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៤៥
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៦៨។

៣) កោះ​តៃវ៉ាន់ 
​-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥៥២​
-មុខវិជ្ជា​​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៥៩១
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៥៣។

២) ទីក្រុង​ហុងកុង 
​​-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥៣៥​
-មុខវិជ្ជា​​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៦០២
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៧១។

១) សិង្ហបុរី
-មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទទួល​បាន​ពិន្ទុ ៥៨៣​
-មុខវិជ្ជា​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុ ៦០៦
-ការ​អាន និង ការ​សរសេរ​ទទួល​បាន​ពិន្ទុ ៥៦៧។

No comments:

Post a Comment