ចាប់តាំងពីសង្គ្រាមវៀតណាម បានបញ្ចប់មក សៃហ្គន (Saigon ) ឬហូជីមិញ(Ho Chi Minh) (ជាអតីតដែនដីរបស់ខ្មែរសម័យមុន ដែលគេស្គាល់ច្បាស់ថា «ព្រៃនគរ») ទទួលបានការរីកចម្រើនយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច បើធៀបនឹងទីក្រុង Hanoi និង បណ្តាខេត្តក្រុងផ្សេងៗទៀតរបស់វៀតណាម។ ទីក្រុង សៃហ្គន (Saigon ) មានចំណែកធំធេង ក្នុងសេដ្ឋកិច្ចទាំងមូលរបស់វៀតណាម ពោលគឺ ស្មើនឹង ១ ភាគ៤ នៃ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។
ទីក្រុងដែលធ្លាប់ញាំញីដោយសារតែសង្គ្រាមនេះ មានប្រជាជនកើនឡើងរហូតដល់ ៧,៨ លាននាក់ ហើយសេដ្ឋកិច្ចបានកើនដល់ ៩,៣ ភាគរយកាលពីឆ្នាំ ២០១៣ ក្នុងនោះ គិតជាមធ្យម ប្រជាជនម្នាក់ៗ មានចំណូល ៤,៥១៣ដុល្លារអាមេរិក (ច្រើនជាង ២ ដង បើធៀបនឹងមធ្យមភាគក្នុងប្រទេសទាំងមូល) ។ ដោយឡែក នៅក្នុងទីក្រុង ហាណូយវិញ មានប្រជាជនសរុបប្រមាណ ៦,៩ លាននាក់ ហើយសេដ្ឋកិច្ចបានកើនដល់ ៨,៣ ភាគ កាលពីឆ្នាំ ២០១៣ ក្នុងនោះ គិតជាមធ្យម ចំណូលប្រជាជនម្នាក់ៗ មានចំនួន ២,៩៨៥ ដុល្លារអាមេរិក។
ហេតុអ្វីបានជា ទីក្រុង សៃហ្គន (Saigon ) ឬ ហូជីមិញ(Ho Chi Minh) មានការរីកចម្រើនយ៉ាងខ្លាំងបែបនេះ?
មជ្ឈមណ្ឌលសេដ្ឋកិច្ច
ទីក្រុងមួយនេះ ត្រូវបានគេស្គាល់ច្បាស់ថា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ព្រោះថា មានក្រុមហ៊ុនបរទេសល្បីៗជាច្រើន បានមកវិនិយោគ ក្នុងនោះក៏មាន ក្រុមហ៊ុន McDonald របស់អាមេរិកផងដែរ។ លោក Ray Burghardt ជាអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំក្នុងទីក្រុង ហាណូយ ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤ បានបញ្ជាក់ថា ទីក្រុង សៃហ្គន (Saigon ) ឬ ហូជីមិញ(Ho Chi Minh) គឺជាទីក្រុង ដែលមានសក្ដានុពលបំផុតខាងវិស័យសេដ្ឋកិច្ច។
ទីតាំងភូមិសាស្ត្រល្អតាំងពីបុរាណ
ការពិតទៅ ភាពរុងរឿងនៃ ទីក្រុងមួយនេះ គឺមិនមែនជារឿងចៃដន្យនោះទេ ពោលគឺ វាទាក់ទងនឹង កត្តាភូមិសាស្ត្រជាសំខាន់ ។ ទីក្រុងហូជីមិញ(Ho Chi Minh) មានទីតាំងជាប់ ដីសន្តទន្លេមេគង្គ ដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការបង្កបង្កើនផល និង ការធ្វើពាណិជ្ជកម្មតាំងពីសម័យដើមមក។ កាលពីសម័យអាណានិគមនិយម ពួកបារាំងបានសាងសង់ប្រព័ន្ធធារាសាស្ត្រជាច្រើន ដែលធ្វើឲ្យវិស័យកសិកម្ម ទទួលបានទិន្នផលល្អ។
ជាទីដែលទទួលឥទ្ធិពលច្រើន ពីពួកលោកខាងលិច
តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមនេះ គឺជាទីតាំងដែលអាមេរិកជួយជ្រោមជ្រែងតាំងពីសម័យ សង្គ្រាមវៀតណាមមកម្ល៉េះ។ បើទោះបីជា អាមេរិកបានបរាជ័យ ក្នុងការជួយដល់វៀតណាមខាងត្បូង ដើម្បីផ្តាច់ខ្លួនចេញពី វៀតណាមកុម្មុយនីស្ត (វៀតណាមខាងជើង)ក្តី តែឥទ្ធិពលរបស់ខ្លួននៅតែមាននៅក្នុងទីក្រុង ហូជីមិញ។ កាលពីឆ្នាំ ២០០០អាមេរិក បានចុះហត្ថលេខាពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាម ដែលប្រការនេះ ធ្វើឲ្យទីក្រុង សៃហ្គន ទទួលបានការវិនិយោគជាច្រើន ពីអាមេរិក បើធៀបនឹងទីក្រុងផ្សេងៗទៀតរបស់វៀតណាម។
ឆ្ងាយពីអំណាចរបស់រដ្ឋាភិបាល
បើនិយាយអំពីចម្ងាយរវាង ទីក្រុង ហូជីមិញ និង ទីក្រុងហាណូយគឺ ដាច់ឆ្ងាយពីគ្នាយ៉ាងខ្លាំង ព្រោះ ហូជីមិញនៅចុងខាងត្បូង ចំណែក រដ្ឋាភិបាលទីក្រុងហាណូយវិញ គឺនៅចុងខាងជើង។ ប្រការនេះ ក៏ធ្វើឲ្យទីក្រុង សៃហ្គន ឬ ហូជីមិញ មានសេរីភាពច្រើនជាង បណ្តាទីខេត្តក្រុងផ្សេងទៀត ជាពិសេសលើផ្នែកសេដ្ឋកិច្ចតែម្តង គឺ មិនសូវស្ថិតក្រោមការត្រួតត្រាដ៏តឹងរ៉ឹងពីរដ្ឋាភិបាលឡើយ ហើយចំណុចនេះ ពិតជាទាក់ទាញជនបរទេសជាច្រើនចូលចិត្តមកវិនិយោគនៅក្នុងតំបន់។ ដោយសារតែមូលហេតុនេះហើយ បានជាទីក្រុង ហាណូយ បានឈរនៅលំដាប់ទី ១០ ក្នុងនាមទីកន្លែងដែលមានសន្ទស្សន៍ប្រកួតប្រជែងខ្ពស់ បើធៀបនឹងខេត្តក្រុងទាំង ៦៣ របស់វៀតណាម។
ជាទីប្រជុំនៃក្រុមហ៊ុនអាកាសចរណ៍
នៅក្នុងទីក្រុងនេះ មានក្រុមហ៊ុនហោះហើរជាច្រើន ដែលផ្តល់ភាពងាយស្រួលក្នុងការទទួលបានកំណើនភ្ញៀវទេសចរពីបរទេស។ នាពេលបច្ចុប្បន្ននេះ សកម្មភាពហោះហើរនៅក្នុងទីក្រុង ហូជីមិញ គឺមានចំនួនច្រើនជាងទីក្រុងហាណូយពីរដង។ នាពេលថ្មីៗនេះ ទៀត សៃហ្គន ឬ ហូជីមិញ គ្រោងនឹងសាងសង់ប្រលានយន្តហោះខ្នាតធំមួយ ដែលមានសមត្ថភាពលើសពីមុន៥ ដង៕

No comments:
Post a Comment