សេចក្ដីផ្ដើម
ប៉ាគីស្ថាន និងបង់ក្លាដេស មានប្រវត្តិសាស្ត្ររបស់ជាតិសាសន៍រៀងៗខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ពេលចក្រភពអង់គ្លេសចូលដាក់អាណានិគមនៅឧបទ្វីបឥណ្ឌា អង់គ្លេសក៏បានបញ្ចូលប្រទេសនានារួមទាំងប៉ាគីស្ថាន បង់ក្លាដេស និងឥណ្ឌាបញ្ចូលជារដ្ឋសហព័ន្ធតែមួយដែលអង់គ្លេសឲ្យឈ្មោះថា British India។
នៅក្នុងអត្ថបទនេះ TheBNEWS សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្វែងយល់អំពីប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសប៉ាគីស្ថាន និងប្រទេសបង់ក្លាដេស ដែលក្លាយជារដ្ឋឯករាជ ចាប់ពីពេលអង់គ្លេសប្រគល់ឯករាជនៅឆ្នាំ១៩៤៧ ដោយផ្ដោតជាសំខាន់លើដំណើរដើមទងនៃ «ការបែងចែកទឹកដី -partition» មុនពេលចក្រភពអង់គ្លេសបញ្ចប់អាណានិគមកិច្ចលើឧបទ្វីបឥណ្ឌា និងផលវិបាកនៃ «ការបែងចែកទឹកដី» រហូតដល់មានសង្គ្រាមបង្ហូរឈាមនៅឧបទ្វីបឥណ្ឌា មកទល់ថ្ងៃនេះមិនទាន់ផុតរលត់។
ទិន្នន័យសង្ខេបស្ដីពីប្រទេសបង់ក្លាដែស
ឈ្មោះជាផ្លូវការ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស (People's Republic of Bangladesh)
ផ្ទៃដីសរុប ១៤៧ ៥៧០ គីឡូម៉ែត្រការ៉េ
ប្រជាពលរដ្ឋសរុប ជាង ១៥៦ លាននាក់
រដ្ឋធានី ដាកា
ប្រកាសឯករាជពីប្រទេសប៉ាគីស្ថាន ២៦ មីនា ១៩៧១
ចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ ១៧ កញ្ញា ១៩៧៤
អំពីការបំបែករដ្ឋបេងហ្កាល់ក្នុងសម័យអាណានិគមអង់គ្លេស
នៅក្នុងឆ្នាំ ១៩០៥ លោក George Curzon ដែលជាអគ្គទេសាភិបាលនៃអាណានិគមអង់គ្លេសកាលសម័យនោះ បានពុះច្រៀក ឬអង្កន់ខេត្តបេងហ្កាល់ (Bengal) ជាតំបន់រដ្ឋបាលពីរ គឺបេងហ្កាល់ខាងកើត និងបេងហ្កាល់ខាងលិច។ មូលហេតុដែលលោកបែងចែកនេះ ដើម្បីងាយស្រួលគ្រប់គ្រងផ្នែករដ្ឋបាល ត្បិតអីខេត្តបេងហ្កាល់កាលណោះ មានផ្ទៃដីធំ និងមនុស្សច្រើន។ លោក Curzon យកតំបន់បេងហ្កាល់ខាងកើត និងតំបន់អាសាម (Assam) ដាក់បញ្ចូលគ្នាជារដ្ឋថ្មី ដែលមានរដ្ឋធានីឈ្មោះដាកា (Dhaka)។ ចំណែករដ្ឋបេងហ្កាល់ខាងលិច (West Bengal) (សព្វថ្ងៃ បេងហ្កាល់ខាងលិចជារដ្ឋបេងហ្កាល់ខាងលិចនៃប្រទេសឥណ្ឌា) មានរដ្ឋធានីនៅកាល់កាតា (Calcutta) និងក៏ជារដ្ឋធានីនៃរដ្ឋសហព័ន្ធ British India។
ក្រោយមក រដ្ឋបេងហ្កាល់ខាងកើតដែលធ្លាប់តែជាតំបន់ដាច់ស្រយាល និងប្រជាពលរដ្ឋជាអម្បូរមូស្ល៊ីមភាគច្រើននោះ មានមនុស្សរៀនសូត្រចេះដឹងច្រើន និងប្រព័ន្ធទូរគមនាគមន៍ល្អប្រសើរ។ ប្រជាពលរដ្ឋនៅរដ្ឋបេងហ្កាល់ខាងកើតនេះ គេយល់ថាអង់គ្លេសពុះច្រៀកជាតំបន់រដ្ឋបាលបែបនេះ វាមានន័យស្មើនឹងអង់គ្លេសបានទទួលស្គាល់ថាពួកគេជាជាតិសាសន៍មួយយ៉ាងពិតប្រាកដ មិនចំណុះឲ្យអម្បូរហ៊ីនឌូទេ។ ប៉ុន្តែក្នុងមជ្ឈដ្ឋានអ្នករៀនសូត្រចេះដឹងរបស់អម្បូរហ៊ីនឌូ គេមិនពេញចិត្តនឹងការពុះច្រៀកទឹកដីបែបនេះទាល់តែសោះ ជាពិសេស ពួកបញ្ញាជនហ៊ីនឌូ និងពួកអ្នកមាននៅរដ្ឋធានីកាលកាតា។
គណបក្សសមាជជាតិឥណ្ឌា (Indian National Congress) ឬគណបក្ស Congress ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៥ និងគាំទ្រដោយពួកអ្នករៀនសូត្រចេះដឹងនៅរដ្ឋធានីកាលកាតា បានបើកយុទ្ធនាការប្រឆាំងនឹងលោក Curzon ដោយបានចោទប្រកាន់ថាលោកព្យាយាមប៉ែងជើងចលនាជាតិនិយមនៅរដ្ឋបេងហ្កាល់ កុំឲ្យងើបមុខរួច។ គណបក្សនេះព្យាយាមដាក់សម្ពាធលើអង់គ្លេស ដើម្បីចាត់ទុកការពុះច្រៀករដ្ឋបេងហ្កាល់នេះជាមោឃៈ។ ពួកគេឈប់ប្រើទំនិញរបស់អង់គ្លេស ហើយខំផលិតខ្លួនឯង។ ផ្ទុយទៅវិញ អម្បូរមូស្ល៊ីមពេញចិត្តនឹងការពុះច្រៀករដ្ឋបេងហ្កាល់នេះសម្បើមណាស់ ប៉ុន្តែមិនដឹងរកវិធីណាយកឈ្នះលើពួកហ៊ីនឌូបាន ព្រោះហ៊ីនឌូមានឥទ្ធិពលខ្លាំងលើសលប់ ទាំងមនុស្សក៏ច្រើន សេដ្ឋកិច្ចក៏ខ្លាំង ម៉្លោះហើយមានតែទ្រាំនៅស្ងៀម។
នៅក្នុងឆ្នាំ១៩១២ អាណានិគមអង់គ្លេសឈប់ទទួលស្គាល់ការបំបែករដ្ឋបេងហ្កាល់ ដែលលោក Curzon បានធ្វើកន្លងទៅ។ អង់គ្លេសធ្វើបែបនេះ នាំឲ្យអម្បូរហ៊ីនឌូ និងមូស្ល៊ីម ប្រទូសរាយគ្នានៅក្នុងតំបន់ជាច្រើន។ រដ្ឋបេងហ្កាល់ត្រូវបានអង់គ្លេសផ្គុំចូលគ្នាវិញ រីឯរដ្ឋធានីកាលកាតា ត្រូវប្ដូរទៅរដ្ឋធានីញូដេលីវិញ ដូចនេះ រដ្ឋធានីនៃរដ្ឋបេងហ្កាល់គឺដាកា (Dhaka)។ ពួកមូស្ល៊ីមយល់ថាបានជាអង់គ្លេសធ្វើបែបនេះ ព្រោះដើម្បីធ្វើឲ្យពួកហ៊ីនឌូត្រជាក់ចិត្ត ព្រោះមើលទៅពួកហ៊ីនឌូកំពុងតែពុះកញ្ជ្រោលសម្បើមណាស់។
ប្រវត្តិស្ដីពីការបំបែកខេត្តបេងហ្កាល់
ជនជាតិហិណ្ឌូ ដែលរស់នៅខេត្តបេងហ្កាល់ខាងលិច (west Bengal) ខ្វាយខ្វល់ថាជនជាតិបេងហ្កាល់នឹងត្រូវបែកខ្ញែកជាពីរក្រុម ហើយអម្បូរហ៊ីនឌូ នឹងក្លាយជាអម្បូរភាគតិច រស់នៅតំបន់ប៊ីហា (Bihar) និងអូរីសា (Orissa)។ អ្នកទាំងនោះ ចាត់ទុកការបំបែកទឹកដីរបៀបនេះជាការព្យាយាមបន្ទច់បង្អាក់គំនិតជាតិនិយមនៅខេត្តបេងហ្កាល់ ដែលតំបន់ដែលគេរស់នៅនោះ រីកចម្រើនខ្លាំងជាងកន្លែងដទៃ។ ក្រុមអម្បូរហ៊ីនឌូ កើតទុក្ខមិនសុខចិត្តរឿងអង់គ្លេសប្រុងបំបែកខេត្តបេងហ្កាល់នេះសម្បើមណាស់ ប៉ុន្តែទោះជាបែបនេះក្ដី ក៏អង់គ្លេសនៅតែបំបែកដដែល។ ចលនាប្រឆាំងនឹងការបំបែកខេត្តនេះ ក្លាយជាចលនាសម្ងាត់ (underground) និងធ្វើសកម្មភាពវិច្ឆេទកម្មផ្សេងៗ។
ខេត្តបេងហ្កាល់ខាងលិច និងបេងហ្កាល់ខាងកើត ត្រូវបានបង្រួមជាខេត្តតែមួយវិញ នៅក្នុងឆ្នាំ១៩១១ (ជាឆ្នាំដែលដែនដីក្រោមអាណានិគមអង់គ្លេសនៅឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសសព្វថ្ងៃ បានផ្លាស់ប្ដូរទីតាំងរដ្ឋធានីពីកាល់កាតា ទៅញូដេលីវិញ)។ ដោយឡែក តំបន់ប៊ីហា និងអូរីសា ត្រូវបានបំបែកចេញពីខេត្តបេងហ្កាល់ ហើយបង្កើតជាខេត្តថ្មីមួយទៀត ដែលជាហេតុបណ្ដាលឲ្យជនអម្បូរមូស្ល៊ីម ដែលរស់នៅខេត្តបេងហ្កាល់ ថ្នាំងថ្នាក់ចិត្ត និងខកចិត្តជាខ្លាំង ព្រោះមិនសមតាមបំណងខ្លួន។ ទិដ្ឋភាពអាក់អន់ចិត្តបែបនេះនៅតែកើតមានរហូតទៅទល់នឹងពេលដែលអង់គ្លេសបញ្ចប់អាណានិគមកិច្ចរបស់ខ្លួនជាស្ថាពរនៅឧបទ្វីបឥណ្ឌា។
សូមបញ្ជាក់ថា ការបំបែកខេត្តបេងហ្កាល់ជាស្ថាពរនៅក្នុងឆ្នាំ១៩៤៧នោះ ត្រូវឆ្លងកាត់និងពុះពារនឹងព្យុះព្យោមាសម្បើមណាស់ ពោលគឺពោរពេញដោយអំពើហិង្សានិងការកាប់សម្លាប់គ្នារវាងជាតិសាសន៍មួយនិងមួយទៀត យ៉ាងព្រៃផ្សៃបំផុត(ពោលគឺការបំបែកខេត្តបេងហ្កាល់ឲ្យស្ថិតនៅជាទឹកដីរបស់ប្រទេសឥណ្ឌានៅភាគខាងលិច និងជាទឹកដីរបស់ប្រទេសប៉ាគីស្ថានភាគខាងកើត - ប្រទេសប៉ាគីស្ថានភាគខាងកើតនេះ ក្រោយមក ជាប្រទេសបង់ក្លាដែសសព្វថ្ងៃនេះ)។ មនុស្ស ៥០ ម៉ឺននាក់បានស្លាប់ក្រោយការបំបែកទឹកដី អម្បូរមូស្ល៊ីម អម្បូរហិណ្ឌូ និងអម្បូរស៊ីក (Sikh) បានធ្វើចំណាកស្រុកដើម្បីផ្លាស់ប្ដូរទឹកដី (ឥណ្ឌាដែលរស់នៅប្រទេសប៉ាគីស្ថាន ឆ្លងទៅឥណ្ឌា ឯប៉ាគីស្ថានដែលរស់នៅឥណ្ឌា ឆ្លងទៅប៉ាគីស្ថាន)។
នៅក្នុងខែមិថុនា ឆ្នាំ១៩៤៧ ចក្រភពអង់គ្លេសប្រកាសថានឹងប្រគល់ឯករាជពេញលេញឲ្យដល់រដ្ឋចំនួនបី គឺឥណ្ឌា ប៉ាគីស្ថានខាងកើត និងប៉ាគីស្ថានខាងលិច។ ឥណ្ដានឹងក្លាយជារដ្ឋដែលមានជនអម្បូរហ៊ីនឌូរស់នៅ រីឯប៉ាគីស្ថានជារដ្ឋដែលមានអម្បូរជនជាតិមូស្ល៊ីមរស់នៅច្រើន។ ព្រឹត្តិការណ៍ផ្លាស់ប្ដូរទីលំនៅយ៉ាងគំហុកបានកើតមានក្រោយការចែកខ័ណ្ឌសីមារវាងប្រទេសទាំងបីនេះ ហើយកើតមាននូវអំពើហិង្សាយ៉ាងល្វីងជូរចត់បំផុត ព្រោះមនុស្សត្រូវចាកចោលភូមិស្រុកដែលខ្លួនធ្លាប់រស់នៅទៅរកកន្លែងសុខសាន្ត ព្រោះជនអម្បូរហ៊ីនឌូ ដែលធ្លាប់រស់នៅប្រទេសប៉ាគីស្ថាន ទាំងខាងលិច និងខាងកើត ត្រូវប្ដូរដីទៅនៅឥណ្ឌា រីឯក្រុមអម្បូរមូស្ល៊ីមដែលធ្លាប់រស់នៅប្រទេសឥណ្ឌា ត្រូវប្ដូរដីទៅនៅប៉ាគីស្ថានវិញ ហើយធ្វើឲ្យច្របូកច្របល់ និងកាប់សម្លាប់គ្នាយ៉ាងសាហាវឃោរឃៅ។ គេវាយតម្លៃថានៅក្នុងដំណាក់កាលច្របូកច្របល់នេះ មនុស្សមិនតិចជាងពីរលាននាក់ទេបានស្លាប់ដោយប្រការផ្សេងៗ។
សូមបញ្ជាក់ថាប៉ាគីស្ថានខាងកើតនិងខាងលិច ក៏មិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ក្រៅតែពីកាន់សាសនាឥស្លាមដូចគ្នា ព្រោះ ១-ទឹកដីនៅឆ្ងាយពីគ្នា១៦០០គីឡូម៉ែត្រ ខ័ណ្ឌដោយប្រទេសឥណ្ឌា ២-ភាសានិយាយខុសគ្នា - ប៉ាគីស្ថានខាងលិចនិយាយភាសាអ៊ូឌូ (Urdu -ខ្ចីពីសំស្ក្រិតខ្លះ និងពីភាសាពែក្សខ្លះ) រីឯប៉ាគីស្ថានខាងកើត(បង់ក្លាដែស) និយាយភាសាបេងហ្កាលី និង ៣-ប្រទេសទាំងពីរមានសាវតារខុសគ្នាខាងវប្បធម៌។ រដ្ឋាភិបាលបានប្រកាសថាភាសាអ៊ូឌូ ជាភាសាជាតិតែមួយគត់ដែលត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសប៉ាគីស្ថាន។ ភាសាអ៊ូឌូ នៅប្រទេសប៉ាគីស្ថានខាងកើត គ្មានអ្នកណាចេះមួយម៉ាត់ គេនិយាយតែភាសាបេងហ្កាលី។
បង់ក្លាដែសក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ
ក្រុមអ្នកជាតិនិយមដែលនិយាយភាសាបេងហ្កាលី នៅប៉ាគីស្ថានខាងកើត ក៏ដូចជាអ្នករៀនសូត្រចេះដឹងដទៃទៀត បានជំនុំគ្នា និងដាក់ផែនការប្រកាសផ្ដាច់ខ្លួនក្លាយជាប្រទេសឯករាជពេញលេញ លែងត្រូវការប្រទេសប៉ាគីស្ថានខាងលិចទៀតហើយ។ បញ្ហាភាសានេះ បានក្លាយជាបុព្វហេតុនៃការតស៊ូដើម្បីស្វ័យភាពនៅប៉ាគីស្ថានខាងកើត ដែលក្រោយមកប្ដូរឈ្មោះទៅជាប្រទេសបង់ក្លាដែស។
គណបក្សដែលគាំទ្រឲ្យប៉ាគីស្ថានខាងលិច និងប៉ាគីស្ថានខាងកើត ក្លាយជារដ្ឋពីរដាច់ស្រឡះពីគ្នា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងការបោះឆ្នោតសកលទូទាំងប្រទេសកាលពីឆ្នាំ១៩៧១។ ប៉ុន្តែប្រធានាធិបតីប៉ាគីស្ថានមិនព្រមកោះប្រជុំសភា ដែលមានន័យស្មើនឹងច្រានចោលលទ្ធផលបោះឆ្នោត។ នៅប៉ាគីស្ថានខាងកើត កើតមានអំពើបះបោរពេញផ្ទៃប្រទេស ហើយក្រុមអ្នកជាតិនិយមបានប្រកាសបង្កើតរដ្ឋបង់ក្លាដែសដោយឯកឯងតែម្ដង។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជូនកងទ័ពទៅបង្ក្រាបចលនាបះបោរ។
សង្គ្រាមរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងក្រុមអ្នកតស៊ូនៅប៉ាគីស្ថានខាងកើត បានកើតមានមួយចម្អិនកំពិសប៉ុណ្ណោះ ប៉ុន្តែជាសង្គ្រាមឃោរឃៅបំផុតនៅក្នុងសតវត្សទី២០។ ទាហានប៉ាគីស្ថានដណ្ដើមកាន់កាប់បានតំបន់ទីប្រជុំជនភាគច្រើន ហើយបើកយុទ្ធនាការបង្ក្រាបគ្មានរើសមុខទៅលើអ្នកណាក៏ដោយ ដែលហ៊ានគាំទ្រការបំបែករដ្ឋ។ ស្រាប់តែកងទ័ពរដ្ឋាភិបាលប៉ាគីស្ថាននិងកងទ័ពរដ្ឋាភិបាលឥណ្ឌាក៏ប្រយុទ្ធគ្នានៅតាមព្រំដែនទៀត ព្រោះក្រុមចលនាតស៊ូនៅប៉ាគីស្ថានខាងកើត បានទៅហ្វឹកហាត់យុទ្ធសាស្ត្រយោធានៅឥណ្ឌា ហើយបានឆ្លងកាត់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ដើម្បីទៅជួយក្រុមតស៊ូក្នុងប្រទេស ច្បាំងទល់នឹងកងទ័ពរដ្ឋាភិបាលប៉ាគីស្ថាន។
កងទ័ពអាកាសរបស់រដ្ឋាភិបាលប៉ាគីស្ថាន បើកការវាយលុកលើកងទ័ពឥណ្ឌាមុន នៅក្នុងខែធ្នូ ឆ្នាំ១៩៧១ ហើយបានបង្កជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានមកទល់សព្វថ្ងៃ។ កងទ័ពរដ្ឋាភិបាលប៉ាគីស្ថាន ត្រូវគេចោមវាយពីគ្រប់ជ្រុង (ឥណ្ឌាផង និងចលនាតស៊ូនៅប៉ាគីស្ថានខាងកើតផង) ម៉្លោះហើយទ្រាំតស៊ូតទៅទៀតលែងបានក៏ប្រកាសបញ្ច់ប់សង្គ្រាម និងទទួលស្គាល់ប្រទេសប៉ាគីស្ថានខាងកើតជារដ្ឋអធិបតេយ្យពេញលេញ ហើយដែលក្រោយមកប្ដូរឈ្មោះទៅជាប្រទេសបង់ក្លាដែស។ គេវាយតម្លៃថាសង្គ្រាមរយៈពេលប្រាំបួនខែនោះ បណ្ដាលឲ្យមនុស្សស្លាប់រហូតដល់ទៅបីលាននាក់ឯណោះ។ ប្រទេសបង់ក្លាដែសបានចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧៤ ខណៈដែលប្រទេសប៉ាគីស្ថានចូលជាសមាជិកនៅឆ្នាំ១៩៤៧។
គេអាចនិយាយដោយសង្ខេបថា មុនពេលចក្រភពអង់គ្លេសបញ្ចប់អាណានិគមកិច្ចនៅឧបទ្វីបឥណ្ឌា រដ្ឋសភាអង់គ្លេសបានអនុម័តលើសេចក្ដីព្រាង ដែលបំបែកដែនអាណានិគមឲ្យក្លាយជារដ្ឋពីរ ដោយផ្អែកលើកត្តាវប្បធម៌ ជំនឿសាសនា ដោយឡែកពីគ្នា ហើយដែលមិនអាចរួមរស់ជាមួយគ្នាបាន។ បីដាច់ពីគ្នា គឺប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថានខាងលិច (ប៉ាគីស្ថានសព្វថ្ងៃ) និងប៉ាគីស្ថានខាងកើត (បង់ក្លាដេសបច្ចុប្បន្ន)។ ក្រោយមក ប៉ាគីស្ថាន បានចូលត្រួតត្រាប្រទេសបង់ក្លាដែស អស់រយៈពេល២៣ឆ្នាំ (ឯកសារខ្លះសរសេរថាបង់ក្លាដែសស្ថិតក្រោមអាណានិគមប៉ាគីស្ថាន ២៣ឆ្នាំ)៕

No comments:
Post a Comment