Wednesday, October 29, 2014

មុន​​ទៅ​លេង​កូរ៉េ​ខាង​ត្បូង​ អ្នក​គួរ​ស្គាល់​​របៀបរបប​​ចំនួន​ ១២ ​នេះ​​​ជា​មុន​​សិន


កូរ៉េខាងត្បូង​ប្រភព៖​ vbshealthcare
កូរ៉េខាងត្បូង​ ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​​ដ៏​ជឿនលឿន​មួយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ និង ជា​ប្រទេស​ដែល​កំពុង​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។ ទោះបី​ជា​បែប​​នេះ​ក្តី ប្រជាជន​លោក​​ខាងលិច ក៏​ដូច​ជា​បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន​ប្រហែល​ជា​ប្លែក​បន្តិច​ពេល​ទៅ​បាន​ទស្សនា​ក្នុង​ប្រទេស​នេះ។ ហេតុដូច្នេះ លោក​អ្នក​ត្រូវ​ស្វែង​យល់​ពី​វប្បធម៌​រស់​នៅ​​​មួយ​ចំនួន​​ជា​មុន​សិន​មុន​ទៅ​កាន់​ប្រទេស​នេះ។​​​​

១) ដោះ​ស្បែក​ជើង​នៅ​ពេល​ដែល​អ្នក​​ចូល​​ផ្ទះ
ជា​ទំនៀមទម្លាប់​របស់​ប្រជាជន​កូរ៉េ កាលណា​អ្នក​ចូល​ផ្ទះ​ទោះ​បី​ជា​ភ្ញៀវ​ក្តី ម្ចាស់​ផ្ទះ​​ក្ដី ត្រូវ​ដោះ​ស្បែក​ជើង​ឲ្យ​ហើយ​​​។ បើ​អ្នក​ជា​ភ្ញៀវ​សកម្មភាព​នេះ ជា​ការ​បង្ហាញ​ការ​គោរព​ដល់​ម្ចាស់ផ្ទះ​​ដែល​ជា​ទម្លាប់​របស់​ប្រជាជន​កូរ

២) ប្រើ​ម្រាមដៃ​ទោល​ (ម្រាម​កណ្ដាល​)ចុច​ឧបករណ៍​ផ្សេងៗ
ម្រាមដៃ​កណ្ដាល ឬ ម្រាម​ដៃ​ទោល​ គេ​ឃើញ​មាន​ប្រើប្រាស់​ច្រើន​ក្នុង​ចំណោម​ប្រជាជន​កូរ៉េ​សម្រាប់​ចុច​ឧបករណ៍​ផ្សេងៗ។ សម្រាប់​​ប្រជាជន​លោក​ខាងលិច ការ​ប្រើប្រាស់​ម្រាមដៃ​​កណ្ដាល​នេះ​អាច​ជា​ន័យ​ផ្សេង​ដូច​ជា​ការ​ប្រើប្រាស់​សម្រាប់​ការ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ដើម។ 

៣) ប្រជាជន​កូរ៉េ​​មិន​និយម​ប្រើ​ភាសា​អង់គ្លេស​​នោះ​ទេ
​​​​ប្រជាជន​កូរ៉េ​ឲ្យ​តម្លៃភាសា​ជាតិ​ ​ខ្លាំង​ណាស់ ហេតុ​ដូច្នេះ​​គេ​សង្កេត​​ឃើញ​ថា ទោះបី​ជា​ប្រជាជន​ប្រទេស​នេះ​មាន​ការ​ជឿនលឿន តែ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​មិន​សូវ​ផុលផុស​​​នោះ​ឡើយ។ 

៤) នារី​កូរ៉េ​​មួយ​ចំនួន​មិន​សូវ​ចូល​ចិត្ត​ស្លៀក​ខ្លី

ផ្ទុយ​ពី​តារាៗ​របស់​កូរ៉េ​ដែល​ចូលចិត្ត​ស្លៀក​ពាក់​ខ្លី ឬ បង្ហាញ​ដើមទ្រូង​ជា​ដើម សម្រាប់​ប្រជាជន​​​ទូទៅ​​ភាគ​ច្រើន​មិន​សូវ​ចូលចិត្ត​ស្លៀក​ខ្លី ដូច​ជា​ខោខ្លី ឬ សំពត់​ខ្លី​​លើ​ជង្គង់​នោះ​ទេ។ នេះ​អាច​ជា​ទំនៀមទម្លាប់​របស់​ពួកគេ ម្យ៉ាង​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​នេះ​ត្រជាក់​ទៀត​ផង។


៥) បុរស​កូរ៉េ​ត្រូវ​​ជួស​មុខ​ចេញ​លុយ​​នៅ​ពេល​​ញាំ​ខាងក្រៅ
ជា​ទូទៅ​ការ​​ទទួល​ទាន​អាហារ​ផ្សេងៗ​នៅ​តាម​ភោជនីយដ្ឋាន ឬ ហាង​ផ្សេងៗ​ទៀត ភាគច្រើន​​អ្នក​ត្រូវ​ចេញ​លុយ​ស្មើគ្នា។ ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េ បុរសៗ​ត្រូវ​ជួស​មុខ​ចេញ​លុយ​ឲ្យ​នារីៗ ព្រោះ​ថា​បើ​ឲ្យ​នារី​ចេញ​លុយ​ជំនួស​វិញ​នឹង​ធ្វើ​ឲ្យ​នាង​បាត់បង់​កិត្តិយស​ជា​​មិន​ខាន​។ លើស​ពី​នេះ​ទៅ​ទៀត​បើ​អ្នក​ជា​មនុស្ស​មាន​វ័យ​ចាស់​ជាងគេ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ អ្នក​​ត្រូវ​ចេញ​លុយ​ទ្វេ​ជា​ពីរ។

៦) Hongdae និង Itaewon ជា​​ទីក្រុង​ដែល​មាន​ភ្ញៀវ​អន្តរជាតិ​ចូលចិត្ត​រៀបចំ​ពិធី​ជប់លៀង​​ច្រើន​ជាងគេ
ក្រុង Hongdae និង Itaewon ​នៅ​ទីក្រុង​សេអ៊ូល ជា​តំបន់​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​ទី​នេះ​​ច្រើន​ជាងគេ ជា​ពិសេស​នៅ​ពេល​រាត្រី​តែម្តង ដែល​ពួកគេ​អាច​រៀបចំ​កម្មវិធី​ជប់លៀង ឬ ពិធី​​ជួបជុំ​សប្បាយៗ​ជា​ច្រើន​ទៀត។

៧) កូរ៉េ​មាន​​សេវាកម្ម​ដឹក​អ្នកដំណើរ​ល្អ​ទាំង​ប្រព័ន្ធ​ផ្លូវ​​រថភ្លើង និង រថយន្ត​ក្រុង
ដោយ​សារ​តែ​ប្រព័ន្ធ​ផ្លូវ​​រថភ្លើង និង រថយន្ត​ក្រុង​នៅ​ក្នុង​ប្រទេស​នេះ​មាន​លក្ខណៈ​ទំនើប​រហ័ស​ទាន់ចិត្ត ទាំង​ប្រជាជន​ក្នុង​ស្រុក ទាំង​អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​ក្នុង​ប្រទេស​នេះ​បាន​​ត្រឹម​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

​៨) យុវវ័យ​កូរ៉េ​ចូលចិត្ត​​ការ​​ប្រគំតន្ត្រី​របស់​ក្រុម​តារា​ចម្រៀង K-pop

ក្រុម​តារា​ចម្រៀង K-pop ជា​ក្រុម​តារា​ចម្រៀង​ដ៏​ពេញ​និយម​បំផុត​របស់​យុវវ័យ​​កូរ៉េ ហើយ​នៅ​ពេល​មាន​ការ​ប្រគំតន្ត្រី​ម្តងៗ ពួកគេ​បាន​​ចូល​ទស្សនា​​​យ៉ាង​ណែនណាន់តាន់តាប់​​ស្ទើរតែ​គ្មាន​កន្លែង​អង្គុយ។

​​​​​​៩) ការ​ជិះ​រថយន្ត​ក្រុង​នៅ​កូរ៉េ​ខុស​​ពី​កម្ពុជា
នៅ​ស្រុក​ខ្មែរ​អ្នក​អាច​​កក់​សំបុត្រ​ដើម្បី​ជ្រើសរើស​កន្លែង​អង្គុយ​​ល្អ​នៅ​ខាងមុខ​ជា​ដើម។ យ៉ាងណាមិញ នៅ​កូរ៉េ​ការ​ជិះ​រថយន្ត​ក្រុង​​​ត្រូវ​បាន​ផ្ដល់​អាទិភាព​ដល់​​ជន​ពិការ ស្ត្រី​មាន​ផ្ទៃពោះ​ ចាស់ជរា​​ចាប់​ពី​កៅអី​ខាងមុខ រហូត​ដល់​ពាក់​កណ្ដាល។


១០) អ្នក​មាន​បញ្ហា​ពិបាក​បន្តិច​នៅ​ពេល​ជិះ​​រថយន្ត​តាក់ស៊ី
ដូច​អ្វី​ដែល​បាន​រៀបរាប់​ខាងដើម​ ប្រជាជន​កូរ៉េ​មិន​ចូលចិត្ត​ប្រើប្រាស់​ភាសា​អង់គ្លេស​ទេ ហេតុដូច្នេះ​ហើយ​មាន​អ្នក​រត់តាក់ស៊ី​មួយ​ចំនួន​មិន​ក៏​មិន​សូវ​ចេះ​ភាសា​អង់គ្លេស​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ទំនាក់ទំនង​បំផុត​ដល់​អ្នកទេសចរ​អន្តរជាតិ។ ​

១១) ហាង​ទំនិញ​អាជីវកម្ម​ភាគច្រើន​បាន​បិទ​នៅ​ថ្ងៃ​ចន្ទ
នៅ​ប្រទេស​កូរ៉េ ហាង​ទំនិញ​អាជីវកម្ម​ភាគច្រើន​​ត្រូវ​​បាន​គេ​មើល​ឃើញ​ថា បាន​បិទ​នៅ​ថ្ងៃ​ចន្ទ ត្បិត​អី​ថ្ងៃ​ចន្ទ​ជា​ថ្ងៃ​មួយ​ដ៏​ពិសេស​​សម្រាប់​ពួកគេ​ឈប់​សម្រាក ឬ ដើរ​កម្សាន្ត​​នៅ​តាម​តំបន់​នានា។

១២) ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ចោល​សំរាម
ប្រទេស​កូរ៉េ ជា​ប្រទេស​​មួយ​ដែល​ជំរុញ​ឲ្យ​មាន​​ការ​ការពារ​បរិស្ថាន​ទាំង​ទីក្រុង និង ជនបទ។ នៅ​ទីក្រុង​វិញ អ្នក​មិន​ត្រូវ​ចោល​សំរាម​ផ្ដេសផ្ដាស​នោះ​ឡើយ ទោះបី​ជា​ពុំ​មាន​ធុង​សំរាម​នៅ​ជិត។ តែ​ជា​ទូទៅ​​គេ​សង្កេត​​ឃើញ​ថា ធុង​សំរាម​មាន​នៅ​គ្រង់​ទីកន្លែង​ទាំងអស់​មិន​ថា ជា​នៅ​​លើ​រថយន្ត រថភ្លើង តាម​ផ្លូវ 

No comments:

Post a Comment