ក្រុមអ្នកតវ៉ានៅហុងកុងរាប់ម៉ឺននាក់បានដង្ហែរក្បួនតវ៉ាស្នើឱ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅថ្ងៃអង្គារនេះ ដែលជាការតវ៉ាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីអង់គ្លេសប្រគល់ហុងកុងឱ្យទៅចិនវិញ។
ការដង្ហែក្បូនតវ៉ានេះ កើតឡើងបន្ទាប់ពីការស្ទង់មតិមិនផ្លូវការមួយស្នើឱ្យមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យ ដោយមានចំនួនប្រមាណជិត ៨០០,០០០នាក់ចូលរួម ប៉ុន្តែត្រូវរដ្ឋាភិបាលក្រុងប៉េកាំងថា លើកឡើងថា ជាអំពើ «ខុសច្បាប់ និងមិនមានសុពលភាពឡើយ»។
ថ្ងៃទី១ កក្កដា នេះ គឺជាថ្ងៃតវ៉ាមួយនៅទីក្រុងហុងកុង ហើយក៏ជាថ្ងៃរំលឹកដល់ប្រទេសចិនទទួលបានក្រុងហុងកុងពីចក្រភពអង់គ្លេសវិញដែរកាលពីឆ្នាំ១៩៩៧ ក្រោមការកិច្ចព្រមព្រៀង "ប្រទេសមួយ ប្រព័ន្ធពីរ" ឬហៅថា "one country, two systems"។ កិច្ចព្រមព្រៀងនេះ គឺអនុញ្ញាតឱ្យប្រជាជនដែលរស់នៅក្នុងទីក្រុង ប្រើលទ្ធិបែបសេរីដែលសល់ពីអង់គ្លេសផង និងរបបដឹកនាំរបស់ចិនផង។ ប៉ុន្តែរយៈពេលកន្លងមក ប្រជាជានមានការភ័យខ្លាចខ្ពស់ថា សេរីភាពទាំងនោះកំពុងសឹករិចរិលបន្តិចម្ដងៗ។
អ្នកដឹកនាំរំពឹងថា ការតវ៉ានេះនឹងមានប្រជាជនចូលរួមប្រមូលផ្ដុំច្រើនជាងកន្លះលាននាក់ ដែលនាំឱ្យមានការព្រួយបារម្ភពីស្ថានភាពរបស់ទីក្រុងនេះ៕

No comments:
Post a Comment