Wednesday, October 29, 2014

ក្រុម​តារាវិទូ​រក​ឃើញ​ភព​ថ្មី​​មួយ​ទៀត​​ អាច​​ឲ្យ​មនុស្ស​រស់​នៅ​បាន


ភពGliese 832cប្រភព៖​ dailymail
ភព​ថ្មី​មួយ​ទៀត​ត្រូវ​បាន​ក្រុម​តារា​វិទូ​អូស្ត្រាលី​រក​ឃើញ​​នៅ​កៀក​នឹង​​ប្រព័ន្ធ​​ព្រះអាទិត្យ​​ ​ដែល​គេ​​សន្និដ្ឋាន​ថា​ អាច​ឲ្យ​​មនុស្ស​រស់​នៅ​បាន ​ដោយ​មាន​ចម្ងាយ​ត្រឹមតែ​ ១៦​ឆ្នាំ​ពន្លឺ​​​​ប៉ុណ្ណោះ​ពី​ភព​ផែនដី​។

មាន​ឈ្មោះ​ថា Gliese 832c ភព​នេះ​មាន​ទំហំ​ធំ​ជាង​ភព​ផែនដី​​ប្រហែល​ ​៥​ដង។ មាន​ការ​សន្និដ្ឋាន​ថា វា​មាន​ស្ថានភាព​ និង​ អាកាសធាតុ​ប្រហាក់ប្រហែល​នឹង​ភព​ផែនដី​ដែល​មិន​​​ធ្លាប់​​ត្រូវ​បាន​រក​ឃើញ​ពី​មុន​មក។ តាម​ការ​អះអាង​របស់​​ក្រុម​តារាវិទូ​​ខាងលើ​ Gliese 832c ស្ថិត​នៅ​​គន្លង​​មួយ​ដែល​មាន​លក្ខខ័ណ្ឌ​ល្អ​ប្រសើរ​​ អាច​មាន​ទឹក​​នៅ​ទី​នោះ។

យ៉ាងណា​ក៏ដោយ ​​ដោយ​ធ្វើ​​ដំណើរ​ក្នុង​រយៈ​ពេល​៣៦​ថ្ងៃ​​ជុំ​វិញ​គន្លង​របស់​វា ព្រះអាទិត្យ​របស់​​ Gliese 832c ​​​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​ និង ​មាន​​អ័ព្ទ​ក្រាស់​ជាង​ព្រះអាទិត្យ​របស់​​ភពផែន​បន្តិច​។ ដូច្នេះ​ហើយ​ទើប​គេ​​សន្និដ្ឋាន​ថា វា​​មាន​ប្រភព​សំខាន់​ៗ​សម្រាប់​​ទ្រទ្រង់​ជីវិត​​អាច​​ប្រហាក់ប្រហែល​នឹង​ភព​ផែនដី​ដែរ។

ការ​រក​ឃើញ​ភព Gliese 832c នេះ ត្រូវ​បាន​ក្រុម​តារាវិទូ​មក​ពី​សាកលិវទ្យាល័យ New South Wales ចាត់ទុក​ថា គឺជា​ភព​មួយ​ក្នុង​ចំណោម​ភព​ទាំង​៣​ដែល​មាន​ស្ថានភាព​​ប្រហាក់ប្រហែល​នឹង​ភព​ផែនដី​ជាងគេ​ដែល​មិន​ត្រូវ​បាន​រក​ឃើញ​​នៅ​ពេល​​កន្លង​មក។ ជុំវិញ​ព័ត៌មាន​លម្អិត​លើ​ភព​នេះ ក្រុម​តារា​វិទូ​​កំពុង​ស្រាវជ្រាវ​ និង​តាមដាន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ការស្រាវជ្រាវ​នេះ​ទទួល​បាន​​​លទ្ធផល​​ប្រសិទ្ធភាព​ជាង​មុន៕

No comments:

Post a Comment