Tuesday, October 28, 2014

រាជរដ្ឋាភិបាល​កម្ពុជាអនុម័ត​ថវិកា​ ៣,៩២​ពាន់​លាន​ដុល្លារ​​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៥


រាជរដ្ឋាភិបាល​កម្ពុជាអនុម័ត​ថវិកា​ ៣,៩២​ពាន់​លាន​ដុល្លារ​​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៥ប្រភព៖​ www.hillerphoto.com
​​រាជ​រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​អនុម័ត​ថវិកា​​​ ៣,៩២​ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ ២០១៥។ ​​ការ​​ចំណាយ​​​ឆ្នាំ​នេះ​ គឺ​​កើន​ឡើង​ ១០,៨% ​​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ។ នេះ​​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ​ ​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សបា្តហ៍​។​

​សេចក្ដីថ្លែងការណ៍​នេះ​ ​បាន​ឲ្យ​ដឹង​ថា​​ ការ​ចំណាយ​របស់​រាជ​​រដ្ឋាភិបាល​​កម្ពុជា​នៅ​ឆ្នាំ ២០១៥ គឺ​ស្មើ​នឹង​ ២១,០៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប​​។ ថវិកា​សម្រាប់​ឆ្នាំ ២០១៥​នេះ គឺជា​ថវិកា​សំខាន់​ដែល​ប្រើ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ក្នុង​វិស័យ​ទាំង​អស់​ ហើយ​នឹង​ធានា​បាន​​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ប្រមាណ​៧%។​

​ថវិកា​នេះ នឹង​ត្រូវ​ផ្ដោត​ទៅលើ​ការ​ចំណាយ​នៅក្នុង​ការគ្រប់គ្រង​រដ្ឋ​បាល​ទូទៅ ការពារ​ជាតិ សន្តិសុខ សង្គមកិច្ច អប់រំ សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​​អភិវឌ្ឍ​សេដ្ឋកិច្ច​៕

No comments:

Post a Comment