ភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) ឬ ហៅថាស៊ីអាយអេ នោះគឺជាស្ថាប័នដ៏សំខាន់មួយ ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៤៧ នៅក្នុងរដ្ឋ Virginia របស់សហរដ្ឋអាមេរិក។ ស្ថាប័ននេះ ត្រូវបានបង្កើតឡើងដើម្បីប្រមូល និង វាយតម្លៃព័ត៌មានសំងាត់ផ្សេងៗពីក្រៅប្រទេសដើម្បីជួយដល់ រដ្ឋាភិបាលអាមេរិក ជាពិសេសនោះ ជួយដល់អ្នកបង្កើតគោលនយោបាយ ក្នុងការដាក់ចេញនូវសេចក្តីសម្រេចផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។
១) ប្រវត្តិខ្លះៗនៃការបង្កើតCIA
តាមពិតទៅ សកម្មភាពស៊ើបការពិសេសនៅអាមេរិក គឺមានតាំងពីជំនាន់ លោក George Washington ប្រធានាធិបតីទីមួយមកម្ល៉េះ ប៉ុន្តែចាប់តាំងពីសង្រ្គាមលោកលើកទី២ មក រដ្ឋាភិបាលអាមេរិក កាន់តែបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង លើផ្នែកស៊ើបការសម្ងាត់នៅក្រៅប្រទេស។ ក្នុងសង្គ្រាមលោក លើកទី២ លោកប្រធានាធិបតី Franklin D. Roosevelt របស់អាមេរិកបានតែងតាំង William J. Donovan ដែលជាអ្នកច្បាប់ និង អ្នកជំនាញខាងសង្គ្រាមនោះ ធ្វើជាអ្នកសម្របសម្រួលព័ត៌មានដំបូងគេនៅអាមេរិក។
រហូតដល់ ឆ្នាំ ១៩៤៧ រដ្ឋាភិបាលអាមេរិក បានសម្រេចបង្កើតស្ថាប័នមួយជាផ្លូវការ ដែលមានតួនាទីសំខាន់ ក្នុងការប្រមូលយកព័ត៌មានសំខាន់ជុំវិញនៅលើពិភពលោក។ ស្ថាប័ននោះ មានឈ្មោះថា ភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) ក្រោមការចុះហត្ថលេខាពីលោក Harry S. Truman ប្រធានាធិបតីទី ៣៣របស់អាមេរិក។
២) ភាពខុសគ្នារវាងភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) និង ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)
ស្ថាប័នទាំងពីរនេះ សុទ្ធតែទទួលបន្ទុកក្នុងការស្រាវជ្រាវ និង ស្វែងរកព័ត៌មានសំខាន់ៗ ប៉ុន្តែអ្វីដែលខុសគ្នានោះ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) មានតួនាទីសំខាន់ ក្នុងការស្រាវជ្រាវពីបញ្ហាផ្សេងៗ តែព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ និង បញ្ហាឧក្រិដ្ឋកម្មផ្សេងៗ ក្នុងទឹកដីអាមេរិក។ ដោយ ឡែក ភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) វិញ គឺផ្ដោតសំខាន់លើព័ត៌មានសំងាត់ផ្សេងៗ នៅបរទេស។
៣) អ្នកណាខ្លះអាចចូលធ្វើការនៅ CIA?
ស្ថាប័នមួយនេះ តែងតែជ្រើសរើសបុគ្គលិកយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាអំពីប្រសិទ្ធភាពនៃការងារ។ CIA ត្រូវការអ្នកជំនាញសឹងតែគ្រប់ផ្នែកទាំងអស់ ដូចជា អ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកសេដ្ឋកិច្ច អ្នកជំនាញខាងភាសា អ្នកជំនាញកុំព្យូទ័រ និង អ្នកជំនាញជាច្រើនផ្នែកទៀត។ ជាទូទៅ អ្នកដែលមាន GPA ខ្ពស់ ( 3.0ឡើងទៅ) អាចមានសិទ្ធដាក់ពាក្យចូលធ្វើឡើងបាន ប៉ុន្តែត្រូវឆ្លងកាត់ការប្រកួតប្រជែងយ៉ាងខ្លាំងសិន ទើបអាចចូលធ្វើការជាផ្លូវការ។
៤) ប្រធានាធិបតីមានអំណាចខ្លាំងលើស្ថាប័នមួយនេះ
ក្នុងស្ថាប័ន CIA មួយនេះ អ្នកដែលមានសិទ្ធិសម្រេច ថាត្រូវបើកការស៊ើបអង្កេតសំងាត់លើអ្វីមួយនោះ គឺមានតែប្រធានាធិបតីអាមេរិកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សកម្មភាពទាំងនោះ តែងធ្វើឡើងតាមការផ្តល់អនុសាសន៍ពី ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដែលយល់ឃើញថា វាមានការចាំបាច់ដើម្បីស៊ើបអង្កេត។
៥) CIA ក្នុងបេសកកម្មប្រឆាំងក្រុមភេរវជន
ស្ថាប័នមួយនេះ ពិតជាដើរតួយ៉ាងសំខាន់ ក្នុងការប្រមូលព័ត៌មានសំខាន់ៗ ទាក់ទងនឹងសកម្មភាពរបស់ ក្រុមភេរវជនជ្រុលនិយមនៅលើពិភពលោក ដើម្បីងាយស្រួលដល់ រដ្ឋាភិបាលអាមេរិក អាចបញ្ចៀសបញ្ហា និង ចាត់វិធានការផ្សេងៗដើម្បីប្រឆាំង។ ជាការកត់សម្គាល់នោះ ក្រោយពេលដែល មានមហាព្រឹត្តិការណ៍ដ៏សោកសៅពោលគឺ ការវាយប្រហារលើអាគារពាណិជ្ជកម្មពិភពលោក អាមេរិក (World Trade Center) កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១មក ភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងាររបស់ខ្លួន ក្នុងការប្រឆាំងនឹងអំពើភេរវកម្មនៅគ្រប់ទិសទីនៅលើពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ាតែម្តង។ ក្នុងនោះ CIA ក៏បានសហការជាមួយនឹង រដ្ឋាភិបាលជាច្រើនលើពិភពលោក ដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយម។
៦) ការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ
ចាប់តាំងពីលោក Edward Snowden អតីតបុគ្គលិកធ្វើកានៅ ភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA)នេះ កាលពីឆ្នាំ ២០១៣ បានប្រកាសប្រាប់ពិភពលោកថា អាមេរិកបានលួចយកព័ត៌មានសំងាត់ជាច្រើន ពីបណ្តាប្រទេសនៅលើពិភពលោក ជាពិសេសនោះពីមេដឹកនាំធំៗតែម្តង សូម្បីតែប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ។ ប្រការនេះ បានធ្វើឲ្យប្រទេសជាច្រើននៅលើពិភពលោកធ្វើការរិះគន់មិនសំចៃលើអាមេរិក។ ប៉ុន្តែយ៉ាងណាក៏ដោយ អាមេរិកនៅតែនៅតែបញ្ជាក់ថា អ្វីៗមិនដូចការចោទប្រកាន់នោះឡើយ៕

No comments:
Post a Comment