គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានអនុម័តគម្រោងស្ពានផ្លូវដែករវាងប្រទេសកម្ពុជា និងថៃ ដើម្បីសម្រេចបាននូវការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ថៃ។
គណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានអនុម័តនូវគោលការណ៍នៃការស្ថាបនាស្ពានផ្លូវដែកកម្ពុជា-ថៃ ដូចដែលបានស្នើឡើងដោយក្រសួងដឹកជញ្ជូនថៃ (MOT) ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០ ខែតុលានេះ។
ក្រសួងដឹកជញ្ជូនថៃ (MOT) បានស្នើទៅគណៈរដ្ឋមន្ត្រី ថៃ ថៃថាខ្លួនមានការប្ដេជ្ញាចិត្តដើម្បីស្ថាបនាស្ពានផ្លូវដែកអារ៉ានីយ៉ាផ្រាថេត-ខ្លុងឡឹក (Aranya Prathet - Khlong Leuk) និងស្ពានផ្លូវដែកកម្ពុជា-ថៃ ខណៈដែលទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា-ថៃកាន់តែប្រសើរឡើង។ ស្ពានផ្លូវដែកនេះ ក៏នឹងជួយសម្រួលដល់ប្រតិបត្តិការនៃការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ ២០១៥ផងដែរ។
ក្រសួងដឹកជញ្ជូនថៃ (MOT) ផ្លូវរថភ្លើងរដ្ឋរបស់ថៃ (SRT) និងក្រសួងការបរទេស ថៃ(MFA) បច្ចុប្បន្ន ត្រូវបានតែងតាំងក្នុងក្របខណ្ឌនៃការធ្វើទំនាក់ទំនងជាមួយប្រទេសកម្ពុជាដើម្បីកាត់បន្ថយរាល់ឧបសគ្គណាមួយដែលកើតឡើងក្នុងតំបន់ព្រំដែន។
ការសាងសងស្ពានថ្មីនេះ នឹងជួយបំពេញនូវបណ្តាញដឹកជញ្ជូននៃច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង ដែលនឹងអាចជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការដឹកជញ្ជូនអ្នកដំណើរ។
ដោយឡែក ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃមកកម្ពុជា កាលពីម្សិលមិញ លោកឧត្ដមសេនីយ៍ថាណៈសាក់ ប៉ាទិម៉ាប្រាកន រដ្ឋមន្ត្រីការបរទេសថៃក៏បានជួបពិភាក្សាជាមួយសមភាគីកម្ពុជាគឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុងផងដែរ ដោយកិច្ចពិភាក្សាផ្តោតលើការដោះស្រាយជម្លោះនៅតាម ព្រំដែននិងការបើកច្រកព្រំដែនចំនួន៤ ដូចជាច្រកអានសេះ ច្រកភ្នំដី ច្រកថ្មដា និងច្រកជប់គគីរ៕

No comments:
Post a Comment