ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេទទួលស្គាល់ថា ជាមេដឹកនាំដែលមានបទពិសោធន៍នយោបាយ និងយោធាតិចតួចប៉ុណ្ណោះ។ លោកកើតនៅឆ្នាំ១៩៨៣។ ក្រៅពីតំណែងជាអគ្គមគ្គុទេសន៍កូរ៉េខាងជើង លោកបានបំពេញតួនាទីជាច្រើនទៀត ដូចជា ជាលេខាទីមួយនៃគណបក្សពលករកូរ៉េខាងជើង ជាប្រធានគណកម្មការមជ្ឈិមយោធា ប្រធានគណកម្មការការពារជាតិទីមួយរបស់កូរ៉េខាងជើង និងជាមេបញ្ជាការផុតលេខនៃកងទ័ពប្រជាជនកូរ៉េខាងជើង។
លោក គីម ជុងអ៊ីល ដែលជា«មេដឹកនាំគួរឲ្យគោរព»នៅកូរ៉េខាងជើង បានបណ្ដុះបណ្ដាលលោក គីម ជុងអ៊ុន ឲ្យក្លាយជាអ្នកបន្តវេនពីលោក ក្រោយពេលលោកស្លាប់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១។
ក្រោយពីឪពុកលោក គីម ជុងអ៊ុន បានស្លាប់ភ្លាម យុវជនត្រកូល គីម ត្រូវបានពលរដ្ឋកូរ៉េខាងជើងសរសើរថា ជា«អ្នកបន្តវេនដ៏អស្ចារ្យ»មួយរូប។ យុវជនរូបនេះត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីកូរ៉េខាងជើងនៅចំពោះមុខបក្ស រដ្ឋ និងកងទ័ពក្រោយពីលោក គីម ជុងអ៊ីល ទទួលមរណភាពបានរយៈពេល២សប្ដាហ៍។
កាលពីឆ្នាំ២០១២ លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជាសេនាប្រមុខកងទ័ពដែលជាតំណែងយោធាខ្ពស់ជាងគេបំផុតក្រោយពីមានការរុះរើតំណែងយោធាថ្នាក់កំពូលៗដែលនៅពេលនោះប្រធានកងទ័ពគឺលោក រី យ៉ុង ហូ ត្រូវបានដកចេញពីតំណែង។
កាលពីខែធ្នូ ឆ្នាំ២០១៣ លោក គីម បានដកតំណែងនិងកាត់ទោសប្រហាជីវិតឪពុកមារបស់លោកគឺលោក ចាង សុងថែក ដែលប្រព័ន្ធផ្សព្វផ្សាយបានសរសេរថា បានរៀបចំផែនការធ្វើរដ្ឋប្រហារនៅកូរ៉េខាងជើង។
លោក ចាង ជាអនុប្រធានគណៈកម្មការការពារជាតិដ៏មានអំណាចដែលជាតំណែងសំខាន់មួយនៅក្នុងប្រទេសនេះ និងត្រូវបានចាត់ទុកជាឥស្សរជនសំខាន់មួយរូបនៅក្នុងរបបដឹកនាំរបស់លោក គីម ជុងអ៊ុន ។
នៅក្នុងសារដែលបានផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤នេះ លោក គីម បាននិយាយពី«ការលុបបំបាត់នូវរូបភាពបំបែកបំបាក់និយម» ដោយចង់សំដៅជាសាធារណៈលើកដំបូងទៅលើការកាត់ទោសប្រហារជីវិតលោក ចាង ។
ជីវប្រវត្តិលោក គីម ជុងអ៊ុន!
លោក គីម ជុងអ៊ុន កើតនៅឆ្នាំ១៩៨៣ ឬនៅដើមឆ្នាំ១៩៨៤។ ដំបូងឡើយ ក្រុមអ្នកវិភាគមិននឹកស្មានថា លោក ជុងអ៊ុន គឺជាអ្នកបន្តតំណែងពីឪពុករបស់លោកគឺលោក គីម ជុលអ៊ីល នោះទេ។
ដោយក្រុមអ្នកវិភាគបានគិតថា អ្នកដែលត្រូវបន្តតំណែងនោះគឺជាបងប្រុសដែលមានម្ដាយផ្សេងគ្នារបស់លោក គឺលោក គីម ជុងណាម និងបងប្រុសម្នាក់ទៀតឈ្មោះ គីម ជុងឆុល (Kim Jong-chol) ឯណោះវិញទេ។
ប៉ុន្តែក្រុមអ្នកវិភាគបានឲ្យដឹងថា មូលហេតុដែលនាំឲ្យពួកគេទាំងពីរនេះមិនបានទទួលតំណែងនោះ គឺទំនងជាបងប្រុសទាំងពីរនាក់នេះបានចេញទៅរស់នៅក្រៅប្រទេសយូរពេក ហើយព្រួយបារម្ភថា អាចមានគំនិតបរទេសនិយម និងសេរីភាពជ្រុលពេក ទើបឱកាសនៃការក្លាយជាប្រមុខដឹកនាំកូរ៉េខាងជើងនេះត្រូវប្រែប្រួលដូច្នេះ។ ម្យ៉ាងទៀត បងប្រុសរបស់លោក មានប្រវត្តិមិនល្អដែលធ្វើឱ្យលោកគីមជុងអ៊ីលបាត់បង់ទំនុកចិត្ត។
បន្ទាប់ពីត្រលប់ពីរៀននៅក្រៅប្រទេសវិញ លោកគីមជុងអ៊ុនបានចូលរៀននៅសាកលវិទ្យាល័យយោធាក្រុងព្យុងយ៉ាងរបស់ឪពុកលោកភ្លាម។
អំពីការសិក្សា
កាសែតជប៉ុន បានចុះផ្សាយថា លោកគីមជុងអ៊ុន បានចូលរៀននៅសាលាអន្តរជាតិឯកជនមួយដែលបណ្ដុះបណ្ដាលជាភាសាអង់គ្លេសនៅ Gumligen ក្បែរទីក្រុង Bern នៃប្រទេសស្វីសក្នុងចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ (តាំងពីអាយុ ១០ ឆ្នាំដល់ អាយុ ១៥ឆ្នាំ)។ គេបានរាយការណ៍ថា គីមជុងអ៊ុន ជាសិស្សមានចរិតខ្មាសអៀន មិនចេះលេងសើចជាមួយសិស្សស្រីៗ និងជាសិស្សដែលមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមថ្នាក់របស់លោក ហើយលោកបានប្រើឈ្មោះថា ឆុលប៉ាក់ (Chol pak)។
ក្រោយមកទៀត គេឃើញលោកគីមជុងអ៊ុន បានចូលរៀននៅសាលា Liebefeld Steinholzli នៅ Koniz នៅក្បែរទីក្រុង Bern ដោយប្ដូរឈ្មោះមកជា Park un ពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០០០។ កាលណោះ គីមជុងអ៊ុន ត្រូវបានគេអះអាងថា បានប្រើឈ្មោះជាកូនមន្ត្រីស្ថានទូតកូរ៉េខាងជើង។ តាំងពីការសិក្សានៅប្រទេសស្វីសមក លោកជាមនុស្សចូលចិត្តកីឡាបាល់បោះខ្លាំងណាស់ ហើយ លោកបានធ្វើជាមិត្តភ័ក្តិជាមួយកីឡាករបាល់បោះកំពូលរបស់អាមេរិកគឺលោក Rodman រហូតដល់សព្វថ្ងៃទៀតផង។
ទោះជាយ៉ាងណា បើតាមសេចក្តីរាយការណ៍ពីលទ្ធផលនៃការសិក្សា លោក គីមជុងអ៊ុន មិនទទួលបានល្អនោះទេ ហើយការចូលរៀនក៏មិនសូវមានវត្តមានទៀតទាត់ដែរ។ ឯកសារថ្មីមួយបានអះអាងថា លោកគីមជុងអ៊ុនបានទៅរស់នៅប្រទេសស្វីសតាំងពីមុនពេលចូលរៀននៅស្វីសឯណោះ គឺនៅឆ្នាំ១៩៩១ ឬឆ្នាំ១៩៩២។ ការចូលរៀន និងរស់នៅប្រទេសស្វីស គឺលោក និងគ្រួសារមិនបានបង្ហាញអត្តសញ្ញាណច្បាស់លាស់នោះទេ ហើយរហូតមកដល់ពេលនេះ ក៏គ្មានសេចក្តីអះអាងពីជីវិតសិក្សារបស់លោកផ្លូវការដែរ។
ផ្អែកតាមការផ្ទៀងផ្ទាត់រូបថតដោយប្រើបច្ចេកវិទ្យាទំនើបរបស់សាកលវិទ្យាល័យ Lyon នៅប្រទេសបារាំង ឱ្យដឹងថា រូបថតសិស្សកូរ៉េខាងជើងម្នាក់ដែលថតនៅឆ្នាំ១៩៩៩ នៅពេលរៀននៅសាលា Liebefeld Steinholzli គឺ ៩៥%ដូចលោកគីមជុងអ៊ុន។
កូនៗទាំងអស់របស់លោកគីមជុងអ៊ីល សុទ្ធតែធ្លាប់រស់នៅប្រទេសស្វីស។ ករណីលោកគីមជុងអ៊ុន ក៏មានការអះអាងផ្ទុយគ្នាដែរ ពីការសិក្សានៅប្រទេសស្វីស។ អ្នកខ្លះលើកឡើងថា ឈ្មោះ Park un គឺជាបងប្រុសទីពីររបស់លោក គឺលោក គីមជុងឆុល។
នៅឆ្នាំ២០០០ លោកគីមជុងអ៊ុនបានត្រលប់ទៅកូរ៉េខាងជើងវិញ និងបានចូលរៀននៅសាលាយោធារបស់ឪពុកលោក។
អំពីបងប្រុសទាំងពីរ
គីមជុងណាម គឺកូនប្រុសច្បងរបស់គីមជុងអ៊ីល។ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០១ លោកត្រូវបានគេគិតថា នឹងក្លាយជាអគ្គមគ្គុទេសន៍កូរ៉េខាងជើងបន្ទាប់ពីឪពុកលោកជាមិនខាន។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោក គីមជុងអ៊ីល ខកចិត្តនោះគឺ បន្ទាប់ពីលោកគីមជុងណាមបានធ្វើដំណើរកម្សាន្តជាមួយកូននិងប្រពន្ធរបស់លោកទៅប្រទេសជប៉ុនដោយសម្ងាត់ និងបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ហើយប្រទេសជប៉ុនក៏បានចាប់ឃុំខ្លួនប៉ុន្មានថ្ងៃ។ កាលណោះជប៉ុនមិនបានបញ្ជូនខ្លួនទៅកូរ៉េខាងជើងវិញទេ តែបែរជាបញ្ជូនទៅប្រទេសចិន។ រឿងនេះបានធ្វើឱ្យលោកគីមជុងអ៊ីលអាម៉ាស់យ៉ាងខ្លាំង និងថែមទាំងបានលុបចោលទស្សនកិច្ចទៅប្រទេសចិនទៀតផង។
ក្នុងពេលរស់នៅជាជននិរទ្ទេសខ្លួននៅប្រទេសចិន (ឯកសារខ្លះអះអាងថាលោករស់នៅប្រទេសចិនជាច្រើនឆ្នាំមុនត្រលប់ទៅកូរ៉េខាងជើងវិញបន្ទាប់ពីលោកគីមជុងអ៊ីលទទួលមរណភាព) លោកជាមនុស្សម្នាក់ដែលបានរិះគន់ខ្លាំងលើរបបដឹកនាំដោយគ្រួសាររបស់លោក ហើយលោកក៏ចង់ឱ្យមានការធ្វើកំណែទម្រង់ផងដែរ។
ដោយឡែកបងប្រុសរបស់លោកម្នាក់ទៀតគឺ គីមជុងឆុល មិនមាន ប្រភពឯកសារបញ្ជាក់ច្បាស់លាស់ទេ។
ជីវិតគូស្រករបស់លោកគីមជុងអ៊ុន
ឥឡូវយើងងាកមកមើលជីវិតគូស្រកររបស់លោក ជុងអ៊ុន វិញម្ដង។ ប្រភពស្ដីពីជីវិតស្នេហារបស់លោក ជុងអ៊ុន នៅមិនទាន់មានភាពច្បាស់លាស់ទេ។
ប៉ុន្តែប្រភពភាគច្រើនបាននិយាយថា លោកបានចាប់ចិត្តប្រតិព័ទ្ធទៅលើស្ត្រីអ្នកចម្រៀងម្នាក់ឈ្មោះ រី (Ri) នៅពេលលោកបានចូលរួមទស្សនាការសម្ដែងរបស់នាង។
តាមលក្ខណៈនិងរបៀបរបបជីវិតរស់នៅរបស់តារាចម្រៀងដែលមានសក់ខ្លី និងស្លៀកពាក់តាមបែបបស្ចិមលោកនោះ អ្នកនាង រី ត្រូវបានក្រុមអ្នកវិភាគគិតថា គឺជាកូនស្រីរបស់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយរូបនៅក្នុងទីក្រុងព្យុងយ៉ាង។
ក្រោយពីនោះមក គេបានឃើញលោក គីម និងអ្នកស្រី រី បានបណ្ដើរគ្នាកម្សាន្តលេងនៅតាមឧទ្យានល្បីៗ និងមើលការប្រគុំតន្រ្តីដែលសម្ដែងដោយក្រុម Disney ផងដែរ។ ហើយតាមប្រភពខ្លះបានឲ្យដឹងទៀតថា លោក គីម មានកូនស្រីម្នាក់ទៀតផង៕

No comments:
Post a Comment