និយាយពីឈ្មោះសាហារ៉ា (Sahara) ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ថា វាជាសមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយ និង ក្តៅហួតហែងបំផុតមួយនៅលើផែនដីយើងនេះដែលស្ថិតនៅទ្វីបអាហ្វ្រិក។ នេះពិតជាត្រឹមត្រូវ តែមិត្តអ្នកអានប្រហែលជាមិនបានស្វែងយល់ឲ្យស៊ីជ្រៅពីទិដ្ឋភាពទូទៅនៃសមុទ្រខ្សាច់មួយនេះយ៉ាងណានោះឡើយ។ ហេតុដូច្នេះដើម្បីចូលរួមចែករំលែកចំណេះដឹងដល់លោកអ្នក TheBNEWS សូមបង្ហាញជូនប្រិយមិត្តពីចំណុចចំនួន១៣ ដែលគួរឲ្យចាប់អារម្មណ៍នៃវាលខ្សាច់នេះ។
១) សាហារ៉ាគឺជាវាលខ្សាច់ក្តៅ (Hot Desert)ធំជាងគេបំផុតនៅលើភពផែនដីនេះដែលមានផ្ទៃក្រឡា ៩,៤ លានគីឡូម៉ែត្រការ៉េ។ យ៉ាងណាមិញ បើនិយាយពីវាលខ្សាច់ត្រជាក់វិញ (Cold Desert) សហារ៉ាជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីវាលខ្សាច់ត្រជាក់នៅទ្វីបអង់តាក់ទិក និង តំបន់អាកទិចប៉ូលខាងជើង។
២) ពាក្យថា Sahara គឺជាឈ្មោះភាសាអារ៉ាប់មានន័យថា មហាសមុទ្រខ្សាច់ ឬ The Great Desert។ ដោយផ្ទៃដីមួយភាគធំស្ថិតភាគខាងជើងទ្វីបអាហ្រ្វិក វាខ្សាច់នេះមានទំហំប្រហាក់ប្រហែលទៅនឹងទឹកដីអាមេរិក និង ចិន។
៣) តាមការស្រាវជ្រាវកន្លងមកបានអះអាងថា វាលខ្សាច់នេះមានអាយុកាលត្រឹមតែ ៨៦ ០០០ឆ្នាំប៉ុណ្ណោះ។ ផ្ទុយទៅវិញបើយោងតាមការស្រាវជ្រាវលើផូស៊ីលខ្សាច់របស់អ្នកវិទ្យាសាស្ត្រជនជាតិឆាដលោក Franco វិញបានឲ្យដឹងថា វាលខ្សាច់នេះមានអាយុកាលតាំងពី ៧ លានឆ្នាំមុនមកម្ល៉េះ។
៤) វាលខ្សាច់សាហារ៉ា បានគ្រប់ដណ្តប់លើប្រទេសចំនួន១១ ក្នុងនោះរួមមាន អាល់ហ្សេរី ឆាដ អេហ្ស៊ីប លីប៊ី ម៉ាលី ម៉ូរីតានី ម៉ារ៉ុក នីហ្សេរ សហារ៉ាខាងលិច និង ស៊ូដង់ និង ទុយណេស៊ី។
៥) វាលខ្សាច់សាហារ៉ា មានចម្ងាយពីកើតទៅលិចសរុប ៤ ៨០០គីឡូម៉ែត្រ និង ពីត្បូងទៅជើងមានប្រវែង ១ ៨០០គីឡូម៉ែត្រ។
៦) បើប្រៀបធៀបទៅនឹងផ្ទៃដីអាមេរិកដែលមានប្រជាជន៣០០លាននាក់ សម្រាប់វាលខ្សាច់សហារ៉ាវិញ មានប្រជាជនរស់នៅត្រឹមតែជាង ២ លាននាក់ប៉ុណ្ណោះដោយសារស្ថានភាពភូមិសាស្ត្រមិនអំណោយផល ពោលគឺអាកាសធាតុក្តៅហួតហែងនៅពេលថ្ងៃ ដីគ្មានជីវជាតិ គ្មានទឹក និង ត្រជាក់ខ្លាំងនៅពេលយប់។
៧) ទោះបីជានៅពេលនេះគេមិនអាចធ្វើកសិកម្មបាននៅលើវាលខ្សាច់នេះ ក៏ប៉ុន្តែបើក្រឡេកទៅក្រោយប្រមាណជា ៦ ០០០ឆ្នាំមុនគ្រិស្តសករាជ ឬ ៨ ពាន់ឆ្នាំមុន ទីនេះក៏ធ្លាប់គ្រប់ដណ្តប់ដោយដីមានជីវជាតិដែរ។ តាមរយៈរូបចម្លាក់ដែលមាននៅតាមជញ្ជាំងថ្មមួយចំនួនរបស់មនុស្សសម័យបុរេប្រវត្តិ ពួកគេក៏អាចបង្កបង្កើនផលកសិកម្ម ចិញ្ចឹមសត្វ និង មានរុក្ខជាតិពណ៌បៃតងសម្បូរបែបនៅទីនេះដែរ។
៨) ថ្វីត្បិតដែលវាលខ្សាច់សហារ៉ាមើលទៅពោរពេញដោយសមុទ្រខ្សាច់សុទ្ធសាធ តែគេបានរកឃើញថា នៅទីនេះខ្សាច់មានត្រឹមតែ ៣០% ប៉ុណ្ណោះ ហើយនៅសេសសល់ប្រមាណជា ៧០% ទៀតគឺជាដុំគ្រួស(គ្រាប់ថ្មល្អិត)។
៩) ងាកមកមើលសីតុណ្ហភាពវិញ ទីក្រុង El Azizia របស់លីប៊ីដែលស្ថិតនៅភាគនិរតីនៃប្រទេសលីប៊ី បានជាប់កំណត់ត្រាជាទីក្រុងក្តៅជាងគេបំផុតប្រចាំវាលខ្សាច់សាហារ៉ាកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ១៩២២ ក្នុងសីតុណ្ហភាព ៥៨ អង្សា។ សម្រាប់ពេលយប់វិញ សីតុណ្ហភាពនៅវាលខ្សាច់នេះអាចធ្លាក់ចុះរហូតដល់ -៦ អស្សា។
១០) សហារ៉ាមានទន្លេធំៗចំនួនពីរតែប៉ុណ្ណោះដែលមានទឹកប្រើប្រាស់ច្រើនគឺទន្លេនីល (Nile) ប្រទេសអេហ្សីប និង ទន្លេនីហ្សេរ (Niger) ភាគខាងលិចសហារ៉ា។ ស្របពេលដែលបឹងជាច្រើនបានរីងស្ងួត វាលខ្សាច់នេះមានទឹកតិចតួចបំផុត ជាមួយភ្លៀងធ្លាក់គិតជាមធ្យមប្រហែលជា ២៥ សង់ទីម៉ែត្រប៉ុណ្ណោះក្នុងមួយឆ្នាំ។
១១) សត្វអូដ្ឋ ជាសត្វពេញនិយមបំផុតត្រូវបានប្រើប្រាស់សម្រាប់ឆ្លងកាត់វាលខ្សាច់ដ៏ធំល្វឹងល្វើយនេះ។ វាត្រូវបានគេយកមកចិញ្ចឹមសម្រាប់ធ្វើជាមធ្យោបាយធ្វើដំណើរជាលើកដំបូងក្នុងកំឡុងឆ្នាំ ២០០ នៃគ្រិស្តសករាជ ត្បិតអីវាអាចធន់នឹងកម្តៅថ្ងៃ អត់អាហារ អត់ទឹកបានចំនួន ១៧ថ្ងៃ។
១២) រុក្ខជាតិដែលដុះច្រើនជាងគេបំផុតនៅវាលខ្សាច់សាហារ៉ាគឺដើមអូស (Oases) ដែលបានដុសគ្រប់ដណ្តប់នៅលើផ្ទៃដីប្រមាណ ២០៧ ១៩៩គីឡូម៉ែត្រការ៉េ ឬ ស្មើនឹង ២% នៃវាលខ្សាច់សហារ៉ា។
១៣) ស្ថានភាពអាកាសធាតុនៅវាលខ្សាច់សហារ៉ាមានការប្រែប្រួលយ៉ាងខ្លាំងពីក្តៅទៅស្ងួត ពីស្ងួតទៅក្តៅ ក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ។ នេះជាវដ្ដមួយរបស់ផែនដីដែលមានក្នុងរយៈពេល ៤១ ០០០ឆ្នាំម្តង។ យ៉ាងណាមិញ គេរំពឹងថា វាលខ្សាច់សហារ៉ានឹងមានធម្មជាតិបៃតងស្រស់ឡើងវិញនៅប្រមាណជា ១៥ ០០០ឆ្នាំទៀត ឬ នៅក្នុងឆ្នាំ១៧ ០០០នៃគ្រិស្តសករាជ៕

No comments:
Post a Comment