រុស្ស៊ីបានលក់ដែនដី Alaska (អាឡាស់ស្កា) ទៅឱ្យសហរដ្ឋអាមេរិកនៅឆ្នាំ១៨៦៧ ក្នុងតម្លៃកាលណោះប្រមាណ ៧,២លានដុល្លារអាមេរិក (បច្ចុប្បន្នស្មើនឹង ១១៩លានដុល្លារអាមេរិក)។ ការលក់ដែនដីអាឡាស់ស្កាទៅឱ្យសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា ជាការបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់រុស្សីដើម្បីពង្រីងពាណិជ្ជកម្ម ទៅកាន់តំបន់ឆ្នេរសមុទ្រនៅអាមេរិកខាងជើង។
សម្រាប់អាមេរិកវិញ ការទិញដែនដីអាឡាស់ស្កាគឺជាជំហានដ៏សំខាន់ដើម្បីពង្រីកអំណាចមកតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រវត្តិនៃការរកឃើញដែនដីអាឡាស់ស្កាដោយចក្រភពរុស្ស៊ី
នៅឆ្នាំ១៧២៤ស្តេចសា Peter I the Great បានជ្រើសរើស និងតែងតាំងលោក Vitus Bering ដើមកំណើតជាជនជាតិដាណឺម៉ាក ឱ្យបំពេញបេសកកម្មរុករកដែនដីទ្វីបអាមេរិក (Kamchatka Expedition)។ ក្នុងបេសកកម្មរុករកលើកទីមួយនេះ លោកត្រូវចំណាយពេល ៥ឆ្នាំក្នុងគោលបំណងរុករកតំបន់ចុងភាគឦសានស៊ីបេរី និងដើម្បីសិក្សាថា តើទ្វីបអាស៊ីនិងអាមេរិកមានផ្ទៃដីជាប់គ្នាដែរឬអត់។
អ្នកប្រវត្តិសាស្ត្រមួយចំនួនមានជំនឿថា បេសកកម្មរបស់លោកនៅពេលនោះ គឺដើម្បីរុករកដែនដីនៅទ្វីបអាមេរិក និងតំបន់អឺរ៉ុបមួយចំនួន និងដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងបើកផ្លូវឱ្យចក្រភពរុស្ស៊ីដាក់តំបន់មួយចំនួនជាអាណានិគម។
ក្រោយមក នៅឆ្នាំ១៧៤១ លោកបានបំពេញបេសកកម្មជាលើកទីពីរដើម្បីរុករកនៅដែនដីដែលស្ថិតឆ្ងាយជាងដែនដីដែលលោករកឃើញក្នុងបេសកកម្មកាលពីលើកទីមួយ។ គោលដៅរបស់លោកគឺដើម្បីទៅឱ្យដល់ទ្វីបអាមេរិកខាងជើង។ ជាចុងក្រោយ កប៉ាល់របស់លោកបានធ្វើដំណើរទៅដល់ដែនដីអាឡាស់ស្កា។ លោកបានរកឃើញដែនកោះមួយចំនួនដែលស្ថិតនៅក្បែរដែនដីអាឡាស់ស្កា។ គួរឱ្យស្ដាយ ក្នុងដំណើរត្រលប់មករុស្ស៊ីវិញលោកបានទទួលមរណភាព (ក្នុងឆ្នាំ១៧៤១ដដែល) តែក្រុមការងាររបស់លោកបានត្រលប់មកវិញដោយជោគជ័យ។
ប្រទេសរុស្ស៊ីក៏ចាប់អារម្មណ៍នឹងដែនដីនេះព្រោះថាជាដែនដីសម្បូរទៅដោយធនធានធម្មជាតិ និងមានមនុស្សរស់នៅតិចតួច។ ពេលនោះហើយដែលដែនដីអាឡាស់ស្កាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
មែនទែនទៅ ដែនដីរបស់អាឡាស់ស្កាមិនមែនគ្រប់គ្រងដោយរដ្ឋដោយផ្ទាល់នោះទេ តាមពិត ក្រុមចម្រុះជាតិសាសន៍មួយដែលមានឈ្មោះថា Russian-American Company ជាម្ចាស់កម្មសិទ្ធិ។ ក្រុមហ៊ុននេះ មានឯកាធិភាព ឬគ្រប់គ្រងដែនដីនេះផ្ដាច់មុខទាំងផ្នែក ពាណិជ្ជកម្មនិងធនធានរ៉ែផ្ដល់សិទ្ធិដោយស្ដេចសារបស់រុស្ស៊ី។
អំពីអាឡាស់ស្កាមុនពេលអាមេរិកទិញ
នៅសតវត្សទី១៩ អាឡាស់ស្កាគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដែលមានទីក្រុងធំឈ្មោះថា Novoarkhangelsk បច្ចុប្បន្នត្រូវបានគេស្គាល់ថា Sitka។ ពាណិជ្ជកម្មសំខាន់ៗនៅដែនដីនេះមាន សរសៃអំបោះដែលជួយដូរដោយឈ្មួញជនជាតិចិន តែ និងទឹកកកដែលជាតម្រូវការសំខាន់នៅអាមេរិកភាគខាងត្បូងព្រោះថាកាលនោះនៅមិនទាន់មានទូរទឹកកកប្រើប្រាស់នៅឡើយ។
-អាឡាស់ស្កា មានផ្ទៃដីជាង ១,៥លានគីឡូម៉ែត្រការ៉េ
-ប្រទេសរុស្ស៊ីមិនបានគ្រប់គ្រងដែនដីអាឡាស់ស្កាទាំងមូលដូចសព្វថ្ងៃនោះទេ
-រដ្ឋមន្ត្រីការបរទេសអាមេរិកលោក William Seward ជាអ្នកចរចាទិញដែនដីអាឡាស់ស្កាពីរុស្ស៊ី
-ក្នុងចំណោមកំពូលភ្នំខ្ពស់ជាងគេទាំង ២០នៅអាមេរិកសព្វថ្ងៃ មាន ១៧ស្ថិតនៅក្នុងរដ្ឋអាឡាស់ស្កា
មូលហេតុដែលនាំឱ្យរុស្ស៊ីលក់អាឡាស់ស្កាទៅឱ្យអាមេរិក
-ប្រទេសរុស្ស៊ីគឺជួបឱនភាពថវិកាខ្លាំងនៅសម័យនោះ (រុស្ស៊ីត្រូវចំណាយទៅលើការធ្វើសង្គ្រាម ចំណាយទៅលើវត្តមានយោធាដែលឈរជើងនៅតាមឆ្នេរប៉ាស៊ីហ្វិកនៃទ្វីបអាមេរិកខាងជើង និងជួយប្រជាជនដែលតាំងទីលំនៅបណ្ដោះអាសន្ននៅអាឡាស់ស្កា និងចំណាយលើផ្នែកជាច្រើនទៀត)។
-រុស្ស៊ីភ័យខ្លាចបាត់បង់ដែនដីអាឡាស់ស្កាដោយប្រការណាមួយ ដោយមិនទទួលបានផលប្រយោជន៍អ្វីទាល់តែសោះ (ខ្លាចបាត់បង់អាឡាស់ស្កាទៅពួកអង់គ្លេស ខណៈរុស្ស៊ីបានច្បាំងចាញ់អង់គ្លេសក្នុងសង្គ្រាមគ្រីមេឆ្នាំ ១៨៥៣ ដល់ ១៨៥៦)។
-ក្រោយសង្គ្រាមគ្រីមេ រុស្ស៊ី គិតថា បើសិនជាមានសង្គ្រាមណាមួយកើតឡើងនៅថ្ងៃអនាគតនោះ អាឡាស់ស្កានឹងត្រូវបាត់បង់មុនគេ
-ដោយបារម្ភបែបនេះ អធិរាជ Alexander II បានសម្រេចព្រះរាជហឫទ័យលក់ដែនដីនេះ ហើយព្រះអង្គសង្ឃឹមថា នឹងមានការដេញថ្លៃគ្នារវាងសហរដ្ឋអាមេរិក និងអង់គ្លេស។ ផ្ទុយពីបំណងរបស់ទ្រង់ អង់គ្លេស គ្មានចំណាប់អារម្មណ៍ចង់បានអាឡាស់ស្កានោះទេ។ ចុងក្រោយរុស្ស៊ីក៏បានសម្រេចលក់ទៅឱ្យអាមេរិកនៅឆ្នាំ១៨៥៩។ ដោយអំឡុងពេលនោះ សង្គ្រាមស៊ីវិលនៅអាមេរិកបានផ្ទុះឡើង នាំការទិញដូរបានផ្អាកមួយរយៈ។
នៅឆ្នាំ១៨៦៧ ក្រោយចប់សង្គ្រាមស៊ីវិល អាមេរិកបានត្រឡប់មកចរចាជាមួយរុស្ស៊ី ហើយចុងក្រោយភាគីទាំងពីរបានឈានដល់ការទិញ-លក់ជាផ្លូវការក្នុងតម្លៃ ៧,២លានដុល្លារអាមេរិក។ ក្រោយពីទិញពីរុស្ស៊ី រយៈពេលបីទសវត្សរ៍ អាមេរិកមិនបានអភិវឌ្ឍ និងកែប្រែមុខមាត់អាឡាស់ស្កាធំដុំនោះឡើយ។ មកដល់បច្ចុប្បន្ន មានសេដ្ឋកិច្ចវិទូមួយចំនួន បានរិះគន់អាមេរិកថា ការទិញយកអាឡាស់ស្កាមិនបានផ្ដល់ផលចំណេញសេដ្ឋកិច្ចដល់អាមេរិកនោះទេ ព្រោះថារដ្ឋាភិបាលបានចំណាយលុយជាច្រើនទៅលើការកសាង និងផ្នែករដ្ឋបាលទៅលើរដ្ឋមួយនេះ ខណៈចំណូលបានពីពន្ធគឺតិចតួចស្ដួចស្ដើង គឺត្រូវការជំនួយពីរដ្ឋាភិបាលសហព័ន្ធ។ ក្រុមហ៊ុនជីកយករ៉ែមួយនៅអាឡាស់ស្កាក៏មិនទទួលបានចំណេញគ្រប់គ្រាន់ ដើម្បីយកចំណែកខ្លះមកប៉ះប៉ូវនឹងផលប៉ះពាល់ដែរ៕

No comments:
Post a Comment