ទំហំ និង លក្ខណៈទូទៅ
-មាន ៦ ជាន់ (រាប់ទាំង ជាន់ក្រោមដីចំនួន២ទៀត)
-បន្ទប់ទូទៅមានសរុប ១៣២ ហើយបន្ទប់គេងចំនួន ៣៥
-មាន ៤១២ បង្អួច
-មានទ្វាប្រមាណ ១៤៧
-មានជណ្ដើរយន្តចំនួន ៣
ដំណើរការសាងសង់
សេតវិមាន គឺជា ទីកន្លែងដែលប្រធានាធិបតីរបស់អាមេរិក ស្នាក់នៅក្រោយពេលជាប់ឆ្នោត។ អគារនេះ ត្រូវបាន គេកសាងឡើងនៅ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ១៧៩២ នៅក្នុងទីក្រុង វ៉ាស៊ីងតោនរបស់អាមេរិក ហើយគិតរហូតមកទល់នឹងពេលនេះ មានអាយុកាល ២២២ ឆ្នាំហើយ។ ចំពោះទីតាំងវិញ គឺត្រូវបានជ្រើសរើសដោយផ្ទាល់ ពីលោក George Washington ប្រធានាធិបតីទី១ របស់អាមេរិក ហើយ លោក James Hoban ជាស្ថាបត្យករ។
ឈ្មោះសំណង់
ដំបូងឡើយ អគារនេះ ត្រូវបាន មនុស្សភាគច្រើន ហៅថា «វាំងរបស់ប្រធានាធិបតី ( Presidential Palace) » ឬ «ប្រាសាទរបស់ប្រធានាធិបតី (President's Castle)» ។ ប៉ុន្តែរហូតដល់ឆ្នាំ ១៩០១ លោក Theodore Roosevelt បានហៅឈ្មោះអគារនេះជាផ្លូវការថា «សេតវិមាន (White house)»។ ចាប់តាំងពីពេលនោះ មកឈ្មោះនេះ ត្រូវបានគេប្រើប្រាស់ជាផ្លូវការ និង មិនមានការផ្លាស់ប្តូរទៀតទេ។
ប្រធានាធិបតីដំបូងដែលស្នាក់នៅក្នុងសេតវិមាន
ថ្វីត្បិតតែ លោក George Washington ប្រធានាធិបតីទី១ របស់អាមេរិក គឺជាអ្នកផ្តើមគំនិតសម្រេចឲ្យមានការសាងសង់សេតវិមាននេះក៏ដោយ ប៉ុន្តែ លោក មិនបានស្នាក់នៅនោះទេ ព្រោះ លោក កាន់ តំណែង ចាប់ពីឆ្នាំ ១៧៨៩ ដល់ ១៧៩៧ ចំណែក សេតវិមាននេះ កសាងឡើងចាប់ពីឆ្នាំ ១៧៩២ រហូតដល់ ឆ្នាំ ១៨០០ នៅមិនទាន់បញ្ចប់ការសាងសង់ទៀត។ ក្នុងឆ្នាំដដែលនោះ លោក John Adams ប្រធានាធិបតីទី ២ របស់សហរដ្ឋអាមេរិកបានសម្រេចចិត្ត ចូលទៅស្នាក់នៅក្នុងអគារនោះ បើទោះបីជាផ្នែកខ្លះមិនទាន់បញ្ចប់ការសាងសង់ក្តី។ ដូច្នេះហើយ លោក John Adams បានក្លាយជា ប្រធានាធិបតីអាមេរិក ដំបូងបង្អស់ដែលបានទៅរស់នៅក្នុងសេតវិមាននេះ។
សេតវិមានក្នុងនៅពេលមានសង្គ្រាម
នៅពេលអាមេរិក មានសង្គ្រាមជាមួយនឹងចក្រភពអង់គ្លេស សេតវិមាន ត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ចក្រភពអង់គ្លេស បានបំផ្លាញសេតវិមាន ពោលគឺ នៅឆ្នាំ ១៩១២ ។ ក្រោយសង្គ្រាមបញ្ចប់ រដ្ឋាភិបាលអាមេរិក បានចំណាយថវិកា និង ពេលវេលាជាច្រើនឆ្នាំ ដើម្បីជួសជុលសេតវិមាននេះឡើងវិញ។
ភាពទ្រុឌទ្រោម និង ការជួសជុលឡើងវិញ
ដោយសារតែ សេតវិមាននេះ មានអាយុកាលជាច្រើនឆ្នាំមកហើយនោះ សភាពនៃសំណងអគារក៏មានលក្ខណៈទ្រុឌទ្រោមខ្លាំងណាស់ដែរ។ នៅឆ្នាំ ១៩៤៨ រដ្ឋាភិបាលបានប្រកាសថា សំណងសេតវិមាននេះ អាចប្រឈមនឹងការដួលរលំ ដូច្នេះហើយ កាលនោះ លោក Harry Truman ដែលជាប្រធានាធិបតី ក៏ចាត់ចែងឲ្យមានការសាងសង់ និង ជួសជុលឡើងវិញជាបន្ទាន់ ដើម្បីបញ្ចៀសបញ្ហាធ្ងន់ធ្ងរ។ ចំពោះការចំណាយលើការជួសជុលនោះ គឺមានចំនួនសរុបប្រមាណ ៥, ៧ លានដុល្លារអាមេរិក៕

No comments:
Post a Comment