ម៉ាកាវជាដែនដីរបស់សាធារណរដ្ឋប្រជាមានិតចិនតាមគោលការណ៍ «ប្រទេសមួយអនុវត្តប្រព័ន្ធនយោបាយពីរ»។ ម៉ាកាវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលព័រទុយហ្កាល់អស់រយៈពេលបួនរយឆ្នាំ។ មានប្រជាពលរដ្ឋសរុបជាង៦២ម៉ឺននាក់។ មានព្រំប្រទល់ ភាគខាងជើងជាប់នឹងខេត្តក្វាងទុង ភាគខាងកើតជាប់នឹង «សមុទ្រចិនខាងត្បូង»។
ឈ្មោះជាផ្លូវការ តំបន់រដ្ឋបាលពិសេសម៉ាកាវ (Macau Special Administrative Region)
ប្រជាពលរដ្ឋសរុប ជាង ៦២ ម៉ឺននាក់
ផ្ទៃដីសរុប ២៨,២ គីឡូម៉ែត្រការ៉េ (ជាង៥គីឡូបួនជ្រុង)(ប្រភពខ្លះថា ៣១,៣ - ខ្លះថា ២៩,៥ គីឡូម៉ែត្រការ៉េ)
ស្ថិតក្រោមការគ្រប់គ្រងរបស់ព័រទុយហ្កាល់ ពីឆ្នាំ ១៥៥៥ ដល់ឆ្នាំ១៩៩៩
ប្រភពចំណូលសម្រាប់សេដ្ឋកិច្ច ចំណូលពីការប្រមូលពន្ធ និងចំណូលពីវិស័យផ្សេងៗ មានចំណែក ៣៧,៦% នៃចំណូលសរុប
ប្រវត្តិនៃការគ្រប់គ្រងពីព័រទុយហ្កាល់ និងការប្រគល់ទៅឲ្យចិនវិញ
ទីក្រុងម៉ាកាវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលព័រទុយហ្កាល់ចាប់ពីពាក់កណ្ដាលទសវត្សទី១៦ ទៅទល់នឹងឆ្នាំ១៩៩៩។ ឈ្មួញជនជាតិព័រទុយហ្កាល់បានទៅដល់ទីក្រុងម៉ាកាវដំបូងបំផុតកាលពីចន្លោះឆ្នាំ ១៥៥០-១៥៥៩។ នៅក្នុងឆ្នាំ១៥៥៧ រាជការមីង (Ming Dynasty) បានជួលដែនដីម៉ាកាវទៅឲ្យឈ្មួញព័រទុយហ្កាល់សម្រាប់ធ្វើជាកំពង់ផែពាណិជ្ជកម្ម (trading port)។ ព័រទុយហ្កាល់គ្រប់គ្រងទីក្រុងម៉ាកាវ ដោយអនុវត្តតាមច្បាប់របស់រាជការចិនកាលសម័យនោះ ទៅទល់នឹងឆ្នាំ១៨៨៧។ ចាប់ពីឆ្នាំ១៨៨៧ តមក ព័រទុយហ្កាល់បានដាក់ម៉ាកាវ ជាដែនអាណានិគមរបស់ខ្លួន។ នៅឆ្នាំ១៩៩៩ រដ្ឋាភិបាលព័រទុយហ្កាល់បានប្រគល់ម៉ាកាវទៅឲ្យប្រទេសចិនវិញ។
យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលព័រទុយហ្កាល់ ទីក្រុងម៉ាកាវបន្ទាប់ពីការប្រគល់ឲ្យចិនហើយ ក៏នៅតែជាតំបន់ស្វ័យយ័ត (មានសិទ្ធិចាត់ចែងកិច្ចការរដ្ឋបាលដោយខ្លួនឯង) យ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០៤៩ ខាងមុខ (ដល់ពេលហ្នុងចាំគិតតទៅទៀត)។
អនុលោមតាមគោលការណ៍ «ប្រទេសមួយ អនុវត្តប្រព័ន្ធនយោបាយពីរ -One Country, Two Systems» សាធារណរដ្ឋប្រជាមានិតចិនមានកាតព្វកិច្ចគាំពារទីក្រុងម៉ាកាវផ្នែកវិស័យការពារជាតិ និងមានតួនាទីផ្នែកកិច្ចការបរទេស (ប្រទេសខាងក្រៅចង់ទំនាក់ទំនងខាងនយោបាយអ្វីមួយ ពាក់ព័ន្ធនឹងបញ្ហាម៉ាកាវ ត្រូវទាក់ទងជាមួយចិនប្រជាមានិត) (ប្រភព: សព្វវចនាធិប្បាយ Wikipedia)
អំពីវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងកាស៊ីណូ
ម៉ាកាវស្ថិតក្នុងចំណោមតំបន់ដែលមានផលិតផលសរុបក្នុងស្រុកខ្ពស់ផុតលេខក្នុងពិភពលោក គិតតាមយុគភាពនៃអំណាចទិញ ឆ្នាំ២០១៣ ហើយក្លាយជាតំបន់ដំណើរការល្បែងស៊ីសង ធំផុតលេខក្នុងលោកកាលពីឆ្នាំ២០០៦ គឺវ៉ាដាច់ទីក្រុងឡាស់វេហ្កាស់របស់អាមេរិកទៅទៀត។ អំពីអាយុកាលរស់នៅជាមធ្យមរបស់ពលរដ្ឋ គឺម៉ាកាវជាប់ចំណាត់លេខពីរពិភពលោកបន្ទាប់ពីប្រទេសជប៉ុន។
វិស័យសេដ្ឋកិច្ចរបស់ទីក្រុងម៉ាកាវ គឺមួយផ្នែកធំបានចំណូលមកពីវិស័យសេវាកម្ម ដោយក្នុងនោះ វិស័យនេះបានច្បាមយក ៧៥% នៃកម្លាំងពលកម្ម (ផ្ដល់កន្លែងការងារ ៧៥%)។ ដើម្បីស្រូបទាញប្រាក់ចំណូលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលព័រទុយហ្កាល់បានសម្រេចដាក់វិស័យលេងល្បែងស៊ីសងជាអំពើស្របច្បាប់តាំងតែពីឆ្នាំ១៨៥០។
ល្បែងស៊ីសងនៅទីក្រុងម៉ាកាវមានបួនប្រភេទសំខាន់ៗគឺ ១- ប្រភេទល្បែងលេងនៅក្នុងកាស៊ីណូតែម្ដង – ២- ប្រភេទល្បែងប្រណាំងសេះ (horse racing) និង ប្រណាំងឆ្កែ (greyhound racing)- ៣- ការភ្នាល់ពិន្ទុកីឡា (ភ្នាល់បាល់ ឬចាក់បាល់) និង ៤- ឆ្នោតកន្ទុយលេខ (lotteries)។ នាពេលបច្ចុប្បន្ន ម៉ាកាវមិនផ្ដល់សិទ្ធិ ឬផ្ដល់អាជ្ញាប័ណ្ណទៅឲ្យស្ថាប័នរកស៊ីខាងល្បែងស៊ីសងតាមអ៊ីនធើណិតទេ (online gambling)។
ភ្ញៀវទេសចរទៅកម្សាន្តនៅទីក្រុងម៉ាកាវ ភាគច្រើនជាជនជាតិចិនដីគោក និងមួយភ្ញៀវមួយផ្នែកទៀតអញ្ជើញទៅពីទីក្រុងហុកកុង។ កាលពីឆ្នាំ២០១៣ ភ្ញៀវទៅកម្សាន្តនៅទីក្រុងម៉ាកាវមានចំនួនសរុបជាង ២៩ លាននាក់ (កើនលើសឆ្នាំ២០១២ ចំនួន ៤%) ក្នុងនោះ ៦,៧ លាននាក់ទៅពីហុងកុង និងមួយលាននាក់ទៅពីតៃវ៉ាន់៕

No comments:
Post a Comment