ISO មានន័យជាភាសាខ្មែរថា «អង្គការបទដ្ឋានអន្តរជាតិ» (International Organization for Standardization) គឺជាស្ថាប័នអន្តរជាតិឯករាជ្យមួយ ពោលគឺមិនស្ថិតចំណុះរបស់រដ្ឋាភិបាលប្រទេសណាមួយឡើយ ដែលបង្កើតឡើងដើម្បី លើកកំពស់ស្តង់ដារផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុនលើពិភពលោកនេះ ក្នុងការធានានូវគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាព។
បង្កើតឡើងនៅឆ្នាំណា? មានសមាជិកប៉ុន្មាន?
នៅឆ្នាំ ១៩៤៦ គណៈប្រតិភូមកពី២៥ ប្រទេស បានជួបគ្នានៅក្នុងវិទ្យាស្ថានវិស្វករស៊ីវិល ( the Institute of Civil Engineers) ក្នុងទីក្រុងឡុងប្រទេសអង់គ្លេស ក្នុងគោលបំណងក្នុងការបង្កើតអង្គការអន្តរជាតិមួយ ដើម្បីកំណត់បទដ្ឋានផលិតផល និង សេវាកម្មជាលក្ខណៈអន្តរជាតិ។ ក្រោយមកអង្គការបទដ្ឋានអន្តរជាតិ (ISO) ត្រូវបានបង្កើតឡើងជាផ្លូវការនៅ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ១៩៤៧ មានមូលដ្ឋាននៅក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ បច្ចុប្បន្ននេះ ISO មានប្រទេសប្រមាណ ១៦៥ ជាសមាជិក។
អ្វីជាបទដ្ឋាន?
បើតាមអង្គការបទដ្ឋានអន្តរជាតិ (ISO) ពាក្យថា «បទដ្ឋាន» សំដៅលើឯកសារដែល បញ្ជាក់អំពី តម្រូវការ ព័ត៌មានលម្អិត ការណែនាំ ឬ លក្ខណៈណាមួយ ដែលធានាថា រាល់សម្ភារៈ ផលិតផល ដំណើរការ និង សេវាកម្មទាំងអស់ គឺត្រូវជាមួយនឹងគោលដៅដែលចង់បាន។ បច្ចុប្បន្ននេះ ISO បានបង្កើតបទដ្ឋានអន្តរជាតិសរុប19 500 ប្រភេទដែលគ្របដណ្ដប់រាល់ឧស្សាហកម្មគ្រប់ប្រភេទ មានដូចជា ផ្នែកបច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ កសិកម្ម និង ផ្នែកសុខាភិបាលជាដើម។
អ្វីជាគុណសម្បត្តិរបស់អង្គការបទដ្ឋានអន្តរជាតិ (ISO)?
ISO ធានា រាល់ផលិតផល និង សេវាកម្ម គឺមានសុវត្ថិភាព ដែលអាចជឿទុកចិត្ត និង មានគុណភាពល្អ។ ក្នុងនោះ ស្ថាប័នមួយនេះ ក៏ជួយផ្តល់យុទ្ធសាស្ត្រក្នុងការកាត់បន្ថយការចំណាយ ដោយ ជៀសវាងនូវភាពខ្ជះខ្ជាយ និង កំហុសមួយចំនួន ដើម្បីបង្កើននូវផលិតភាព។ ម្យ៉ាងវិញទៀត ស្ថាប័នមួយនេះ ក៏ជួយក្រុមហ៊ុនទាំងអស់អាចទទួលបានព័ត៌មានផ្សេងៗស្ដីពីទីផ្សារថ្មីៗ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
តើស្ថាប័ននេះ បានលុយមកពីណា?
ប្រទេសជាសមាជិកទាំងអស់ គឺ មានតួនាទីក្នុងការផ្តល់ហិរញ្ញវត្ថុ ដើម្បីអាចឲ្យស្ថាប័នមួយនេះ អាចដំណើរការទៅបាន។ ជាទូទៅ ការផ្តល់ហិរញ្ញវត្ថុនេះ គឺផ្នែកទៅលើផលិតផលជាតិសរុបរបស់សមាជិក នីមួយៗ។ ហើយចំណូលដ៏សំខាន់មួយទៀតសម្រាប់ទ្រទ្រង់ដំណើរការរបស់ISO គឺ បានមកពីការលក់បទដ្ឋាន ដែលស្មើនឹង ៣៦ % នៃថវិកាសរុប៕

No comments:
Post a Comment