សេចក្ដីផ្ដើម
ប៉ាគីស្ថាន និងបង់ក្លាដេស មានប្រវត្តិសាស្ត្ររបស់ជាតិសាសន៍រៀងៗខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ពេលចក្រភពអង់គ្លេសចូលដាក់អាណានិគមនៅឧបទ្វីបឥណ្ឌា អង់គ្លេសក៏បានបញ្ចូលប្រទេសនានារួមទាំងប៉ាគីស្ថាន បង់ក្លាដេស និងឥណ្ឌាបញ្ចូលជារដ្ឋសហព័ន្ធតែមួយដែលអង់គ្លេសឲ្យឈ្មោះថា British India។
នៅក្នុងអត្ថបទនេះ TheBNEWS សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្វែងយល់អំពីប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសប៉ាគីស្ថាន និងប្រទេសបង់ក្លាដេស ដែលក្លាយជារដ្ឋឯករាជ ចាប់ពីពេលអង់គ្លេសប្រគល់ឯករាជនៅឆ្នាំ១៩៤៧ ដោយផ្ដោតជាសំខាន់លើដំណើរដើមទងនៃ «ការបែងចែកទឹកដី -partition» មុនពេលចក្រភពអង់គ្លេសបញ្ចប់អាណានិគមកិច្ចលើឧបទ្វីបឥណ្ឌា និងផលវិបាកនៃ «ការបែងចែកទឹកដី» រហូតដល់មានសង្គ្រាមបង្ហូរឈាមនៅឧបទ្វីបឥណ្ឌា មកទល់ថ្ងៃនេះមិនទាន់ផុតរលត់។
អាស្រ័យដោយសារកើតមានចម្បាំងរាំងជល់ឥតឈប់ឈរ រវាងក្រុមហិណ្ឌូ និងក្រុមមូស្លីម ទើបលោកអាលីជីណា ( Ali Jinnah) យល់ថាដំណោះស្រាយសមស្របគឺមានតែក្រុមហិណ្ឌូ និងក្រុមមូស្លីម មានទឹកដីរៀងខ្លួនសម្រាប់រស់ បើពុំដូច្នេះទេ ជម្លោះជាតិសាសន៍នឹងកើតមានពេញផ្ទៃប្រទេសជាក់ជាមិនខាន។ ផ្ទុយទៅវិញ លោកមហាត្មះគន្ធី (Mahatma Ghandi) ចង់ឲ្យជនជាតិហិណ្ឌូ និងមូស្លីមរួមរស់ដោយសុខដុមរមនានឹងគ្នា ដោយមិនចាំបាច់បែងចែកទឹកដីទេ។
តាមពិត ដែនអាណានិគម British India កាលជំនាន់នោះ មិនមែនត្រូវបានចែកជាពីរប្រទេសទេ តែគឺចែកជាបីប្រទេស គឺឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស (បង់ក្លាដែស មុនដំបូង ឈ្មោះ «ប៉ាគីស្ថានខាងកើត»)។ ទាំងលោកមហាត្មះគន្ធី និងទាំងលោកជីណា សុទ្ធតែបានបំពេញតួនាទីត្រឹមត្រូវម៉្យាងម្នាក់ទៅតាមសតិសម្បជញ្ញៈរៀងៗខ្លួន។ លោកមហាត្មះគន្ធី ចង់ឲ្យប្រទេសរួមរស់ជាសន្តិសហវិជ្ជមាន រីឯលោកជីណា ដោយមើលឃើញថាដើម្បីបញ្ចប់អរិភាព និងបញ្ចប់វិវាទ គឺមានតែចែកតំបន់គ្នាតែប៉ុណ្ណោះ។
នេះមិនមែនជាជំរើសល្អបំផុតអាចទទួលយកបានទាំងអស់គ្នានោះទេ ប៉ុន្តែក្នុងចំណោមជំរើសដែលមាននៅលើតុ គឺមានតែវិធីនេះទេដែលអាចទៅរួច បើពុំដូច្នោះទេ ការបង្ហូរឈាមគ្នានឹងនៅតែ បន្តគ្មានថ្ងៃបញ្ចប់។
អំពីដំណើរដើមទងដែលនាំឲ្យមានការបែងចែកទឹកដី
ត្រឹមចុងទសវត្សទី៣០ លោក Jinnah ជឿជាក់យ៉ាងមុតមាំថាអម្បូរមូស្ល៊ីមត្រូវការរួមរស់ក្នុងធ្លុងតែមួយទើបបាន។ ដូចនេះ ចម្លើយមានតែមួយគត់ គឺបង្កើតប្រទេសប៉ាគីស្ថាន។ នៅក្នុងសមាជផ្ទៃក្នុងប្រចាំឆ្នាំ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៤០ គណបក្ស Muslim League ដាក់ចេញនូវដំណោះស្រាយមួយគឺ ១-សហគមន៍ជនជាតិមូស្ល៊ីម ដែលសម្បូររស់នៅភាគខាងកើត និងទិសពាយព្យ គួរតែរស់នៅរួបរួមគ្នា ដើម្បីបង្កើតជារដ្ឋឯករាជ្យ (ពោលគឺរដ្ឋស្វយ័ត និងអធិបតេយ្យ) និង ២-ផែនការណ៍ដើម្បីឯករាជ្យភាពណាមួយ ដែលគ្មានបទបញ្ញត្តិនេះចូលសម្រេចទេ ក្រុមអម្បូរមូស្ល៊ីមមិនអាចទទួលយកបានទេ។ ការរួមរស់ជារដ្ឋសហព័ន្ធត្រូវបានបដិសេធមិនទទួលយក។
គេច្រើនចាត់ទុកថា ដំណោះស្រាយដែលគណបក្ស Muslim League បានដាក់ចេញនៅទីក្រុងឡាហ័រ (Lahore Resolution) នេះថា ដំណោះស្រាយដែលនាំដល់ការបង្កើតប្រទេសប៉ាគីស្ថាន (ប៉ុន្តែនៅក្នុងដំណោះស្រាយនោះ មិនមានសរសេរពាក្យ «ប៉ាគីស្ថាន» នៅក្នុងសំណុំឯកសារនោះទេ)។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាតំបន់ដែលមានអម្បូរជនជាតិមូស្ល៊ីមរស់នៅតិច ក៏គណបក្ស Muslim League ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅក្នុងខែកក្កដា ឆ្នាំ១៩៤៤ គណបក្សពលករ (Labour Party) ឡើងកាន់អំណាចនៅអង់គ្លេស (និន្នាការឆ្វេងនិយម)។ រដ្ឋាភិបាលអង់គ្លេស នឿយណាយចិត្ត លែងចង់ដាក់អាណានិគមនៅឥណ្ឌាតទៅទៀត និងម៉្យាងទៀត ឈឺក្បាលនឹងអំពើបះបោរមិនចេះចប់នៅឥណ្ឌា។ នៅថ្ងៃទី១៤ កក្កដា ១៩៤៧ រដ្ឋសភាអង់គ្លេសបានអនុម័តច្បាប់ស្ដីពីការប្រគល់ឯករាជសម្រាប់ឧបទ្វីបឥណ្ឌា (India Independence Act) ដោយតម្រូវឲ្យយកឧបទ្វីបឥណ្ឌា ពុះច្រៀកបង្កើតជារដ្ឋចំនួនពីរ ឯករាជពីគ្នា គឺឥណ្ឌានិងប៉ាគីស្ថាន ហើយប៉ាគីស្ថានចែកជាពីរទៀត។
ចលាចលក៏កើតមានពេញផ្ទៃប្រទេស ដោយក្នុងនោះប្រធានគណបក្សទាំងពីរគឺលោកជីណា និងលោកនេរុ (Nehru) ប្រើវិធីណាក៏ដោះស្រាយវិបត្តិនេះមិនចេញដែរ។ ក្រោយមក លោកជីណា ក៏ធ្វើដំណើរតាមយន្តហោះ ទៅទីក្រុងការ៉ាជី (Karachi) និងកាន់តំណែងជាអគ្គទេសាភិបាលនៃរដ្ឋប៉ាគីស្ថានដែលទើបបង្កើតថ្មី។
ប្រវត្តិសាស្ត្រនៃប្រទេសប៉ាគីស្ថានក្រោយទទួលបានឯករាជពីអង់គ្លេស
ទិន្នន័យស្ដីពីប្រទេសប៉ាគីស្ថាន
ឈ្មោះជាផ្លូវការ សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន (Islamic Republic of Pakistan)
ផ្ទៃដីសរុប 796,095 គីឡូម៉ែត្រការ៉េ
ប្រជាពលរដ្ឋសរុប ជាង ១៨៧ លាននាក់
រដ្ឋធានី ឥស្លាម៉ាបាត
ចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ ៣០ កញ្ញា ១៩៤៧
ប្រទេសប៉ាគីស្ថានចាប់កំណើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ទៅតាម «ច្បាប់ស្ដីពីការប្រគល់ឯករាជសម្រាប់ឧបទ្វីបឥណ្ឌា» ដែលអនុម័តដោយរដ្ឋសភាអង់គ្លេស ហើយបានកំណត់ថាប្រទេសអង់គ្លេស មុននឹងបញ្ចប់អាណានិគមកិច្ចជាស្ថាពរពីឧបទ្វីបឥណ្ឌា (British India) ត្រូវបែងចែកឧបទ្វីបឥណ្ឌាជាប្រទេសបីដាច់ដោយឡែកពីគ្នា និងមានឯករាជនិងអធិបតេយ្យរៀងខ្លួន គឺ ១-ប្រទេសឥណ្ឌា ដែលមានជនជាតិហិណ្ឌូភាគច្រើន ២-ប្រទេសប៉ាគីស្ថានខាងកើត និង ៣-ប៉ាគីស្ថានខាងលិច ដែលមានជនជាតិមូស្លីមភាគច្រើនរស់នៅ។
មនុស្សប្រហែលដប់ពីរលាននាក់ត្រូវបង្ខំចិត្តផ្លាស់ទៅរស់នៅកន្លែងថ្មី ក្រោយពីការបែងចែកទឹកដី ព្រោះគេត្រូវការទៅរស់នៅក្នុងអម្បូរជនជាតិដើមរបស់គេ ដូចជាជនជាតិហិណ្ឌូ ដែលកំពុងរស់លើប្រទេសប៉ាគីស្ថាន ត្រូវតែផ្លាស់ទៅនៅប្រទេសឥណ្ឌា រីឯក្រុមមូស្លីមដែលកំពុងរស់នៅឥណ្ឌា ត្រូវតែផ្លាស់ទៅនៅប្រទេសប៉ាគីស្ថាន (ច្បាប់មិនបានកំណត់ឲ្យធ្វើបែបនេះទេ ប៉ុន្តែគេរស់នៅឡូកឡំគ្នាមិនបាន ម៉្លោះហើយត្រូវតែទៅទាំងបង្ខំចិត្ត ដោយមានការកាប់សម្លាប់គ្នាទៅវិញទៅមកទៀតផង មិនមែនផ្លាស់ទឹកដីដោយងាយស្រួលនោះទេ)។
នៅក្នុងរយៈពេលច្របូកច្របល់នេះ អ្នកផ្លាស់ទីលំនៅមិនតិចជាងពីរលាននាក់ទេបានស្លាប់ ដោយសារប្រការផ្សេងៗ។ ប្រទេសប៉ាគីស្ថានប្រឈមនឹងបញ្ហាធ្ងន់ធ្ងរគ្រប់សព្វបែបយ៉ាង ជាពិសេសផ្នែករដ្ឋបាល ខ្វះអ្នកជំនាញមកកាន់ការស្រុកទេស និងខ្វះបទពិសោធន៍៕

No comments:
Post a Comment