ទោះបីជាសេដ្ឋកិច្ចរុស្ស៊ីហាក់មិនសូវលេចធ្លោលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះក្តី ចូរកុំភ្លេចថា មហាអំណាចយោធាមួយនេះនៅតែមានសក្ដានុពលលើធនធានធម្មជាតិយ៉ាងច្រើនមហាសាលលើសពីបណ្តាប្រទេសផ្សេងៗ ទៀត។
វិសាលភាពផ្ទៃដីដ៏ធំល្វឹងល្វើយផ្ទុកទៅដោយឧស្ម័នធម្មជាតិ (រ៉ែ ប្រេង ធ្យូងថ្ម) ទាំងនេះនៅតែអាចធ្វើឲ្យទីក្រុងមូស្គូមានដង្ហើមសេដ្ឋកិច្ចលូតលាស់បន្តទៅទៀតនាពេលអនាគត។
ខាងក្រោមនេះ The BNEWS បាននាំប្រិយមិត្តឲ្យស្វែងយល់ពីចំណុចសំខាន់ៗចំនួន ៨របស់រុស្ស៊ីថា តើមហាអំណាចមួយនេះមានអ្វីខ្លះគួរឲ្យចាប់អារម្មណ៍?
១) រុស្ស៊ីជាមហាអំណាចមានផ្ទៃដីធំជាងគេនៅលើលោក
ប្រទេសរុស្ស៊ីជាមហាអំណាចមានផ្ទៃដីធំជាងគេបំផុតនៅលើលោក ដែលមានផ្ទៃក្រឡា ១៧ លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងភពភ្លុយតូ (Pluto)ដែលមានទំហំត្រឹមតែ ១៦,៦ លានគីឡូម៉ែត្រការ៉េ។
២) បំពង់បង្ហូរប្រេងរុស្ស៊ីមានប្រវែងវែងជាងចម្ងាយព័ទ្ធជុំវិញផែនដីដល់ទៅ ៦ដង
ស្របពេលដែលប្រវែងព័ទ្ធជុំវិញភពផែនដីមានត្រឹមតែ៤០ ០៧៥ គីឡូម៉ែត្រ ប្រវែងនេះគឺខ្លីជាងប្រវែងបំពង់បង្ហូរប្រេងរបស់រុស្ស៊ីដែលមានប្រវែងរហូតដល់ ២៥៩ ៩១៣ គីឡូម៉ែត្រ។ ដូច្នេះ គេអាចវាយតម្លៃបានថា រុស្ស៊ីមិនត្រឹមតែជាមហាអំណាចមានផ្ទៃដីធំជាងគេប៉ុណ្ណោះទេ ថែមទាំងជាមហាអំណាចមានបំពង់បង្ហូរប្រេងវែងជាងគេទៀតផង។
៣) រុស្ស៊ីជាប្រទេសផ្ទុកសារធាតុអ៊ុយរ៉ាន្យោមកម្រិតខ្ពស់(HEU)ច្រើនជាងគេ
សារធាតុអ៊ុយរ៉ាន្យោមកម្រិតខ្ពស់ ដែលត្រូវបានគេប្រើប្រាស់សម្រាប់ផលិតអាវុធបរិមាណូ និង ថាមពលនុយក្លេអ៊ែរសម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏គ្រោះថ្នាក់បំផុតដល់បរិស្ថានចំនួន៦៩៥ តោនបានរកឃើញនៅក្នុងប្រទេសរុស្ស៊ី។ អាមេរិកជាប្រទេសទី២ ដែលផ្ទុកសារធាតុនេះច្រើនជាងគេបំផុតមានចំនួន៦០៤ តោន។
៤) ប្រជាជនរុស្ស៊ីបានធ្លាក់ចុះ ៦,៦លាននាក់ចាប់តាំងពីឆ្នាំ១៩៩៣
ស្របពេលដែលប្រជាជននៅជុំវិញពិភពលោក កំពុងកើនឡើង ប្រទេសរុស្ស៊ីឯណេះវិញ បែរជាមានចំនួនប្រជាជនធ្លាក់ចុះទៅវិញ។ កាលពីឆ្នាំ២០១០ ប្រទេសនេះមានប្រជាជនសរុបចំនួន ១៤១,៩លាននាក់ ហើយគេបានព្យាករណ៍ថា ចំនួននេះនឹងធ្លាក់ចុះ១០,៧% មកត្រឹម ១២៦,៦ លាននាក់នៅក្នុងឆ្នាំ២០៥០ ខាងមុខ។
៥) រុស្ស៊ីមានមានផ្ទុកឧស្ម័នធម្មជាតិស្មើនឹង ១៣,២ ពាន់លានដងនៃទំហំអាងហែលទឹកអូឡាំពិក
ឧស្ម័នធម្មជាតិប្រមាណ៤,៨៧ពាន់ពាន់លានម៉ែត្រគីប ត្រូវគេរកឃើញមានវត្តមានលើដែនដីរុស្ស៊ី ហើយចំនួននេះស្មើនឹង១៣,២ ពាន់លានដងនៃអាងហែលទឹកអូឡាំពិក។
៦) រុស្ស៊ីមានប្រេងបម្រុងទុក៨៧ពាន់លានបារ៉ែល
រុស្ស៊ីជាទីផ្សារផ្គត់ផ្គង់ថាមពលប្រេងធំបំផុតលំដាប់ទី ២ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ។ គេបានវាយតម្លៃថា ក្នុងមួយថ្ងៃៗ ប្រទេសនេះអាចផ្គត់ផ្គង់ប្រេងបានប្រមាណ៣,២ លានបារ៉ែលដែលអាចមានស្ថិរភាពរហូតដល់៧៥ឆ្នាំទៅមុខទៀត។
៧) ទ្រព្យសម្បត្តិសរុបមហាសេដ្ឋីរុស្ស៊ីចំនួន២០នាក់មានសរុបប្រមាណ២២៧ពាន់លានដុល្លារ
មហាសេដ្ឋីកំពូលៗរបស់រុស្ស៊ីចំនួន ២០រូប មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៧ ពាន់លានដុល្លារ ដែលចំនួននេះមានទំហំធំជាង GDP របស់ប្រទេសប៉ាគីស្ថានទៅទៀតដែលមានចំនួនត្រឹមតែ ២១៥ ពាន់លានដុល្លារតែប៉ុណ្ណោះ។
៨) បឹង Baikal របស់រុស្ស៊ីមានទឹកសាបស្មើនឹង ១ភាគ៥ នៃទឹកសាបនៅជុំវិញពិភពលោក បឹងធំបំផុត និង ជ្រៅជាងគេបំផុតរបស់រុស្ស៊ីគឺបឹង Baikal មានទំហំស្មើនឹង១ភាគ៥នៃទឹកសាបជុំវិញពិភពលោក៕

No comments:
Post a Comment