ពេជ្រផ្សំអំពីសារធាតុកាបូន១០០% ធៀបទៅនឹងដែកថែបដែលលាយកាបូនត្រឹមតែ ២%ប៉ុណ្ណោះ ដូចនេះបើយកញញួរ ឬពូថៅទៅដំពេជ្រមិនអាចបែកពេជ្រជាដាច់ខាត ព្រោះពេជ្រជាវត្ថុដែលរឹងបំផុតនៅក្នុងពិភពលោក។
ពេជ្រកកើតអាស្រ័យដោយកត្តាពីរយ៉ាង៖ ១-ដោយសារកាបូនសុទ្ធ ១០០% ខាំចូលគ្នារលាយសាច់មួយដល់កម្រិតថ្លា និងភ្លឺផ្លេកតែម្ដង ហើយ ២-កត្តាដែលបង្ខំឲ្យកាបូនខាំចូលគ្នាបែបនេះដោយសារកម្ដៅខ្លាំងរហូតដល់រាប់ពាន់អង្សា។ ពេជ្រដែលមនុស្សពាក់លម្អជាគ្រឿងអលង្ការសព្វថ្ងៃនេះគឺបានប្រើពេលវេលារាប់រយលានឆ្នាំមកហើយទម្រាំក្លាយជាពេជ្រ។
ពេជ្រកកើតឡើងនៅក្នុងល្បាយលោហធាតុរាវដែលពុះដោយសារកម្ដៅខ្លាំងរាប់ពាន់អង្សារនៅក្នុងស្នូលផែនដីប៉ែកខាងលើ ដែលប្រសិនបើគេវាស់ពីដីទៅក្រោមប្រហែលជា ១៥០០ គីឡូម៉ែត្រ ឬច្រើនជាងនេះ (តាមពិតផែនដីនេះមិនមែនតាន់ទេ គឺប្រហោងកណ្ដាល គឺសម្បកផែនដីតែ ៦០ គីឡូ ទៅ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយក្រៅពីនោះជាស្នូលផែនដី ដែលសុទ្ធតែល្បាយរាវកំពុងពុះក្នុងកម្ដៅរាប់ពាន់អង្សា)។
តម្លៃពេជ្រអាស្រ័យលើទំហំការ៉ាត់ និងប្រភេទ ហើយចំណោមពេជ្រទាំងអស់ ពេជ្រពណ៌ផ្កាឈូកថ្លៃជាងគេ។ ពេជ្រដែលថ្លៃជាងគេក្នុុងពិភពលោក គឺចិញ្ចៀនពេជ្រពណ៌ផ្កាឈូកដែលត្រូវបានដាក់ឲ្យដេញថ្លៃកាលពីឆ្នាំ២០១៣។ ពេជ្រនោះមានទំហំ ៥៩,៦ ការ៉ាត់ ហើយត្រូវគេទិញយកក្នុងតម្លៃ ៨៣,២ លានដុល្លារអាមេរិក។
...ធនាគារទាំង១០ ដែលមានជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០១៤នេះ...
តើពេជ្រកកើតឡើងយ៉ាងដូចម្ដេច?
ពេជ្រគឺជាអង្គធាតុថ្លា (crystal) ដែលកកើតពីកម្ដៅខ្លាំងរហូតដល់ចំណុចរំពុះលោហធាតុនៅក្នុងស្នូលផែនដី រហូតដល់ជម្រៅ ១៥០០ គីឡូម៉ែត្រពីស្រទាប់ដីលើ។ រ៉ែពេជ្រត្រូវបានរុញមកស្រទាប់ផែនដីផ្នែកខាងលើដោយសារចលនារំកិលនៃស្រទាប់ដីក្រោមនិងស្រទាប់ដីលើក្នុងពេលរយៈពេលយូរអង្វែង តាមក្រឹត្យក្រមធម្មជាតិ។
រ៉ែពេជ្រកកើតចេញពីម៉ាកម៉ា រលាយនិងពុះនៅក្នុងស្នូលផែនដី ហើយអាស្រ័យដោយសារចលនាស្រទាប់ដីប្រែប្រួលមិនទៀង វាបានធ្វើឲ្យល្បាយរាវដែលកំពុងពុះនៅក្នុងស្នូលផែនដីនោះ មានឱកាសជ្រៀតចេញមកស្រទាបផែនដីផ្នែកខាងលើ។ ជាទូទៅ ចង្អូរ ឬផ្លូវដែលល្បាយរាវនោះអាចរត់កាត់គឺមានរាងដូចមើមការ៉ុត (មានន័យថាមុនដំបូងរីកធំ លុះដល់ស្រទាប់ខាងលើ វារួមស្ដួចតូចជាងមុន)។
ជាទូទៅ ចង្អូរនេះឡើងមកដល់ស្រទាប់ផែនដី ខាងលើ ដែលនៅសល់ប្រហែលតែ ២,៥ គីឡូម៉ែត្រប៉ុណ្ណោះ នឹងហៀរមកដល់លើផែនដីតែម្ដង។ គឺនៅស្រទាប់លើបំផុតនេះហើយ ដែលពេជ្រចាប់ផ្ដើមកកើតដោយសារប្រតិកម្មគីមីនិងការសឹករិចរិលអស់រយៈពេលរាប់រយលានឆ្នាំ ហើយកកើតជាស្រទាប់រ៉ែពេជ្រនេះឡើង។
អ្នកផែនដីវិទ្យាបានវាយតម្លៃថា ភាគច្រើន នៃបាតុភូតធម្មជាតិដែលអាចរុញរ៉ែពេជ្រឲ្យឡើងមកលើស្រទាប់ដីប៉ែកខាងលើបាន គឺការផ្ទុះភ្នំភ្លើង ព្រោះការផ្ទុះភ្នំភ្លើង វាបើកជាចង្អូរ ហើយបង្កលក្ខណៈឲ្យល្បាយលោហធាតុរាវដែលកំពុងពុះនៅក្នុងស្នូលផែនដី អាចរត់តាមចង្អូរនោះឡើងមកលើ ហើយដែលល្បាយទាំងនោះមានរ៉ែពេជ្រនៅក្នុងនោះ។
...អច្ឆរិយវត្ថុពិភពលោកទាំង៧ មុនគ្រិស្តសករាជ!...
តាមពិត ពេជ្រមានច្រើនអនេកនៅក្នុងស្នូលផែនដី ប៉ុន្តែគ្មានអ្នកណាមានលទ្ធភាពចុះទៅយកបានឡើយ ព្រោះស្នូលផែនដីជាល្បាយលោហធាតុដែលកំពុងពុះកញ្ជ្រោល ជាមួយនិងកម្ដៅរាប់ពាន់អង្សា។ ដូចនេះ ពេជ្រដែលមនុស្សអាចជីកយកបានពីស្រទាប់ផែនដី គឺតាមរយៈអំណោយផលពីធម្មជាតិ ដែលជាលទ្ធផលនៃបម្រែបម្រួលចលនាផែនដីហើយបានរុញរ៉ែពេជ្រទាំងនោះមកស្រទាប់ដីលើ។
គេមិនគិតថាមនុស្សមានលទ្ធភាពជីករូងសម្បកផែនដី ដើម្បីចុះទៅយកពេជ្រនៅក្នុងស្នូលផែនដីបាននោះទេ គឺមានតែបន្ទុះភ្នំភ្លើងតែមួយគត់ ដែលអាចរុញច្រានវ៉ែពេជ្រនៅក្នុងស្នូលផែនដីឲ្យឡើងមកស្រទាប់ផែនដីប៉ែកខាងលើ។ ហេតុនេះហើយទើបគេឃើញប្រទេសខ្លះមានរ៉ែពេជ្រនៅក្នុងដីហើយគេអាចជីកយកមកច្នៃ។ ពេជ្រត្រូវបានគេគិតជាការ៉ាត់ (carat)។
តើប្រទេសណាខ្លះសម្បូររ៉ែពេជ្រច្រើនជាងគេ និងលក់ពេជ្រច្រើនជាងគេ?
កាលពីមុន បែលហ្សិកជាប់ឈ្មោះជាប្រទេសដែលមានពេជ្រល្អប្រណីតបំផុត និងសម្បូរពេជ្រក្នុងលោក ប៉ុន្តែបច្ចុប្បន្នប្រទេសនេះមិនសូវសម្បូរទេ ក្រោយពីជីកកកាយពីក្នុងដីអស់ជាច្រើន។ ក្រៅពីនេះ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងត្បូងក៏ល្បីខាងសម្បូរពេជ្រផងដែរ។ តាមការស្រាវជ្រាវថ្មីៗនេះបង្ហាញថា ក្រៅពីតំបន់ខាងលើនេះ នៅមានប្រទេសមួយចំនួនទៀតដែលសម្បូររ៉ែពេជ្រ។ ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសចំនួន៥ដែលសម្បូរពេជ្រ និងលក់ពេជ្រច្រើនជាងគេទូទាំងពិភពលោក។
...ស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ៥នាក់ក្នុងវិស័យបច្ចេកវិទ្យា!...
១-ប្រទេសរុស្ស៊ី
រុស្ស៊ីជាប្រទេសដែលសម្បូរធនធានធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយនិងទំហំផ្ទៃដីសរុបជាង ២២លានគីឡូម៉ែត្រការ៉េ (ថ្វីត្បិតដីជាងពាក់កណ្ដាលគ្របដណ្ដប់ដោយទឹកកកមិនអាចបង្កបង្កើនផលកសិកម្មបាន ប៉ុន្តែរ៉ែនិងធនធានធម្មជាតិនៅក្នុងដីមានច្រើនលើសលប់មហាសាល ជាពិសេសប្រេងឆៅ និងឧស្ម័នធម្មជាតិ)។
ក្រៅពីធនធានធម្មជាតិទូទៅសម្រាប់បម្រើឲ្យវិស័យឧស្សាហកម្ម ប្រទេសរុស្ស៊ីក៏សម្បូរពេជ្រ ដែលជារ៉ែសម្រាប់យកទៅកែច្នៃជាគ្រឿងអលង្ការដ៏មានតម្លៃ ពោលគឺតម្លៃដល់រាប់សិបលានដុល្លារឯណោះ។ សេដ្ឋកិច្ចប្រទេសរុស្ស៊ីបានរីកលូតលាស់យ៉ាងគំហុក គឺអាស្រ័យមួយផ្នែកលើថវិកាបានមកពីការលក់ពេជ្រ ព្រោះក្នុងចំណោមពេជ្រដែលត្រូវបានលក់ចេញទូទាំងពិភពលោក គឺរុស្ស៊ីមានចំណែក ២២% នៃទីផ្សារពេជ្រអន្តរជាតិ។
២-ប្រទេសបត់ស្វាណា (Botswana)
ចំណោមពេជ្រដែលត្រូវបានលក់ចេញសរុបទូទាំងពិភពលោក ប្រទេសបត់ស្វាណា មានចំណែក ២០%។ ប្រាក់ចំណូលពីការលក់ពេជ្រ ចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិរហូតដល់ទៅ ៤០%។
៣-សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (កុងហ្គោគីនសាសា)
កុងហ្គោគីនសាសា ជាប្រទេសក្រីក្របំផុតក្នុងពិភពលោកស្ថិតនៅទ្វីបអាហ្វ្រិក ហើយផ្ទៃដីទៀតសោត ក៏តូច។ ប៉ុន្តែប្រទេសនេះសម្បូរពេជ្រ ហើយមានចំណែក១៩% នៃពេជ្រដែលលក់ទូទាំងពិភពលោក។
៤-ប្រទេសអូស្ត្រាលី
អូស្ត្រាលីជាប្រទេសកសិកម្ម និងសម្បូរធនធានធម្មជាតិ ព្រោះមានដីធំ និងប្រជាពលរដ្ឋតិច។ ធនធានដែលអូស្ត្រាលីមានដូចជា ធ្យូងថ្ម រ៉ែដែក មាស និងជាពិសេសគឺពេជ្រ ហើយប្រទេសនេះលក់ពេជ្រច្រើនដែលមានចំណែក ១៣%នៃទីផ្សារពេជ្រពិភពលោក។
៥-ប្រទេសអាហ្វ្រិកខាងត្បូង
អាហ្វ្រិកខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៥ ខាងលក់ពេជ្រ។ នៅទ្វីបអាហ្វ្រិក គឺមានតែអាហ្វ្រិកខាងត្បូងមួយគត់ ដែលមានមុខមានមាត់ជាងគេលើឆាកអន្តរជាតិ។ ប្រទេសនេះសម្បូររ៉ែពេជ្រ និងលក់ចេញក្នុងបរិមាណច្រើនទៀតផង។ ថ្វីត្បិតជាប់ចំណាត់ថ្នាក់ទី៥ ពិភពលោកខាងបរិមាណពេជ្រដែលលក់ចេញ ប៉ុន្តែប្រទេសជីកយករ៉ែពេជ្រមកកែច្នៃដ៏ល្បីលើឆាកអន្តរជាតិ ហើយបើនិយាយអំពីពេជ្រគេច្រើនស្គាល់អាហ្វ្រិកខាងត្បូងជាងគេ៕

No comments:
Post a Comment