ទីក្រុងហុងកុង ត្រូវបានគ្រប់គ្រងដោយអាណានិគមអង់គ្លេសតាមសន្ធិសញ្ញាមួយក្រោយពី «សង្គ្រាមអាភៀន -Opium War» ដែលក្នុងនោះ ប្រទេសចិនក្រោមការដឹកនាំរបស់រាជវង្សឆេង (Qing Dynasty) បានច្បាំងចាញ់កងទ័ពអង់គ្លេស ហើយបានចុះហត្ថលេខា លើសន្ធិសញ្ញា ដែលតាមសន្ធិសញ្ញានេះ អង់គ្លេសគ្រប់គ្រងទីក្រុងហុងកុង និងលក្ខខណ្ឌមួយចំនួនទៀត។
ខាងក្រោមនេះ ជាដំណើរដើមទង និងប្រវត្តិសាស្ត្រសង្ខេប ស្ដីពីទីក្រុងហុងកុង ដោយផ្ដោតលើដំណាក់កាលដំបូងនៃការគ្រប់គ្រង របស់អង់គ្លេស និងការប្រគល់កោះហុងកុង ទៅឲ្យរដ្ឋាភិបាលចិនវិញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧។
សង្គ្រាមអាភៀន
សង្គ្រាមអាភៀន នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាចំនួនពីរវគ្គ គឺសន្ធិសញ្ញាទីក្រុងណានជីង (The Treaty of Nanjing) ចុះហត្ថលេខាឆ្នាំ១៨៤២ និងសន្ធិសញ្ញាទីក្រុងធានជីង ចុះហត្ថលេខាឆ្នាំ១៨៦០។ សង្គ្រាមអាភៀនមានពីរវគ្គគឺលើកទី១ រវាងអង់គ្លេស និងចិន ពីឆ្នាំ១៩៣៩ ដល់១៩៤២ និងលើកទី២ រវាងអង់គ្លេសនិងបារាំង ទល់នឹងចិន ពីឆ្នាំ១៨៥៦ ដល់ឆ្នាំ១៨៦០។ កាលសម័យនោះ ប្រទេសចិនមិនសូវមានអាវុធយុទ្ធភ័ណ្ឌទំនើប បើធៀបនឹងអង់គ្លេស ព្រោះអង់គ្លេសប្រើទូកម៉ាស៊ីន បំពាក់កាំភ្លើងធុនមធ្យម និងកាំភ្លើងធំ។ ចំណែកកងទ័ពចិន កាលសម័យនោះ ប្រើសំពៅគ្មានម៉ាស៊ីន ឬប្រើទូកអុំទូកចែវ និងមិនសូវមានកាំភ្លើងប្រើទេ។ ក្រុមអង់គ្លេសសម្បូរទ័ពជើងទឹក រីឯចិនសម្បូរទ័ពជើងគោក។
សន្ធិសញ្ញាណានជីងៈ នៅក្នុងសតវត្សទី១៨ ទឹកតែជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់បស្ចិមប្រទេស ហើយដំណាំតែ ជាមុខទំនិញដែលត្រូវប៉ាន់បំផុត។ ក្រៅពីនោះ បស្ចិមប្រទេសក៏ត្រូវការទិញក្រណាត់សូត្រ (silk) និងចានព័រសឺឡែន របស់ចិន ប៉ុន្តែចិនមិនសូវត្រូវការផលិតផលពីបស្ចិមប្រទេសទេ។ ដូចនេះ ជញ្ជីងពាណិជ្ជកម្ម រវាងបស្ចិមប្រទេស (ជាពិសេសអង់គ្លេស) និងចិន មិនស្មើគ្នាទេ ពោលគឺត្រូវបះកូនជញ្ជីងម្ខាងៗ។
ដើម្បីដោះស្រាយបញ្ហានេះ បស្ចិមប្រទេសរកឃើញវិធីរកស៊ីមួយបែប គឺទិញ-លក់ទំនិញនៅឥណ្ឌា និងនៅអាស៊ីអាគ្នេយ៍ មួយដំណាក់កាលសិន ដើម្បីបានវត្ថុធាតុដើម (raw materials) និងទំនិញពាក់កណ្ដាលសម្រេច (semiprocessed goods) រួចហើយ ទើបយកទំនិញទាំងនោះ ទៅលក់នៅខេត្តខ្វាងចូវ (Guangzhou) (ព្រោះទំនិញដឹកពីបស្ចិមប្រទេសទៅលក់នៅចិន មិនសូវត្រូវប៉ាន់ មានតែដឹកទៅលក់នៅអាស៊ីសិន ហើយយកទំនិញណាដែលត្រូវប៉ាន់នៅចិន ទៅលក់នៅចិន)។
នៅដើមសតវត្សទី១៩ សំឡីកប្បាស និងម្សៅអាភៀន ដែលដឹកពីឥណ្ឌាទៅលក់នៅប្រទេសចិន ជាមុខទំនិញសំខាន់របស់អង់គ្លេស ប៉ុន្តែព្រះរាជក្រឹត្យរបស់រាជការឆេង បានហាមមិនឲ្យនាំអាភៀនចូលប្រទេសចិនទេ។ ដូចនេះ ឈ្មួញអង់គ្លេសអាចនាំអាភៀនចូលស្រុកចិន ជាលក្ខណៈលួចលាក់ ដោយការឃុបឃិតគ្នារវាងឈ្មួញ និងមន្ត្រីរាជការដែលទទួលសំណូក។
នៅក្នុងឆ្នាំ១៨៣៩ រាជការឆេង បន្ទាប់ពីបើកយុទ្ធនាការប្រឆាំងនឹងការនាំអាភៀនចូលប្រទេសចិន អស់រយៈពេលមួយទសវត្សហើយ នៅតែមិនបានជោគជ័យទៀត បានអនុម័តច្បាប់ដាក់ការជួញដូរអាភៀនជាអំពើខុសច្បាប់។ ព្រះចៅអធិរាជចិនកាលសម័យនោះ បានបញ្ជូនបេសកជនម្នាក់ឈ្មោះ លីនសេស៊ូ ទៅខេត្តខ្វាងចូវ ដើម្បីបង្ក្រាបការរកស៊ីអាភៀន។ លីនបានរឹបអូសអាភៀនដែលនាំចូលខុសច្បាប់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលជារបស់ឈ្មួញជនជាតិចិន ហើយចាប់ក្រុមនិគមជនបរទេសដាក់ឃុំទាំងអស់ ហើយបានរឹបអូស និងបំផ្លាញម្សៅអាភៀនប្រហែលពីរម៉ឺនកេស ដែលសុទ្ធតែជារបស់ឈ្មួញអង់គ្លេស។
រដ្ឋាភិបាលអង់គ្លេសមិនអាចឈរឱបដៃមើលទេ ក៏ប្រើកម្លាំងទ័ពទៅរំដោះជនជាតិខ្លួន ហើយបង្កជាសង្គ្រាមរវាងចិននិងអង់គ្លេស ដែលគេឲ្យឈ្មោះថា «សង្គ្រាមអាភៀនលើកទីមួយ (១៨៣៩-១៨៤២)»។ កងទ័ពចិន កាលណោះ មិនសូវមានអាវុធទំនើប នៅប្រើដាវ ប្រើលំពែង (កាំភ្លើងមានដែរ តែមានតិចតួចស្ដួចស្ដើង ផ្ទុួយពីទាហានអង់គ្លេស មានកាំភ្លើងកាន់គ្រប់ដៃ) ហើយមើលស្រាលពួកអង់គ្លេស ទីបំផុតក៏ប្រយុទ្ធចាញ់អង់គ្លេសយ៉ាងត្រដាបត្រដួសបំផុត ធ្វើឲ្យឥទ្ធិពលនៃរាជការឆេងត្រូវថមថយឫទ្ធានុភាពបន្តិចម្ដងៗ។ បេសកជនរបស់រាជការឆេង (អធិរាជម៉ាន់ជូ) និងតំណាងរដ្ឋាភិបាលអង់គ្លេសបានចុះហត្ថលេខាលើសន្ធិសញ្ញាណានជីង (The Treaty of Nanjing) ដើម្បីជម្រះវិវាទនេះ និងមានសន្ធិសញ្ញាស្រដៀងនេះជាបន្តបន្ទាប់មកទៀត ដែលប្រទេសចិនចាត់ទុកថាសន្ធិសញ្ញាទាំងនោះមិនយុត្តិធម៌សម្រាប់ចិន(សន្ធិសញ្ញាមិនស្មើភាព -unequal treaties)។
សន្ធិសញ្ញាធានជីងៈ នៅឆ្នាំ១៨៥៦ អាជ្ញាធររបស់រាជការចិន បានឡើងទៅលើកប៉ាល់របស់អង់គ្លេសឈ្មោះ Arrow ហើយចាប់អ្នកបើកកប៉ាល់ជាជនជាតិចិន យកទៅឃុំឃាំង។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ជនជាតិបារាំងម្នាក់ជាអ្នកផ្សព្វផ្សាយសាសនា ត្រូវគេសម្លាប់នៅតំបន់ហ្កាងស៊ី (Guangxi)។ អង់គ្លេសនិងបារាំងបានយកព្រឹត្តិការណ៍ទាំងពីរនេះជាសម្អាងដើម្បីសង្កត់កចិន ដោយបានបញ្ជូនទាហានទៅច្បាំងទល់នឹងទាហានរាជការឆេង។ លើកនេះទៀត ចិនច្បាំងចាញ់អង់គ្លេសនិងបារាំង ហើយបានចុះហត្ថលេខាទាំងបង្ខំចិត្ត លើសន្ធិសញ្ញាធានជីងឆ្នាំ១៨៥៨ និងនៅថ្ងៃទី២៦ និង ២៧ ខែមិថុនា ឆ្នាំ១៨៦០ ចុះសន្ធិសញ្ញាទីក្រុងប៉េកាំងម្ដងទៀត ដើម្បីជម្រះវិវាទ។
ការដាក់កោះហុងកុង ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេស
អង់គ្លេសមានសិទ្ធិគ្រប់គ្រងកោះហុងកុង ចាប់ពីឆ្នាំ១៨៤២ ទៅទល់នឹងឆ្នាំ១៩៩៧ តាមសន្ធិសញ្ញាមួយចំនួនដូចជា ១-សន្ធិសញ្ញាណានជីង (ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៤២) ២-សន្ធិសញ្ញាធានជីង (១៨៥៨) ៣-សន្ធិសញ្ញាក្រុងប៉េកាំងលើកទី២ឆ្នាំ១៨៩៨ ដែលរាជការឆេងបានចុះហត្ថលេខាលើកិច្ចសន្យាជួលតំបន់បីកន្លែងទៅឲ្យអង់គ្លេសគ្រប់គ្រងរយៈពេល៩៩ឆ្នាំ ក្នុងនោះមាន កោះហុងកុង កៅលុន (Kowloon) និងតំបន់ថ្មី (New Territories)។
យោងតាមសន្ធិសញ្ញាណានជីង ១-ប្រទេសចិនត្រូវប្រគល់កោះហុងកុង ទៅឲ្យចក្រភពអង់គ្លេសត្រួតត្រា ២-ចិនត្រូវលុបចោលច្បាប់ដែលអនុញ្ញាតឲ្យរកស៊ីផ្ដាច់មុខ (monopoly) ៣-ប្រទេសចិនត្រូវបើកកំពង់ផែ ឲ្យប្រជាពលរដ្ឋនិងឈ្មួញអង់គ្លេស និងឈ្មួញបរទេសដទៃទៀត អាចប្រើប្រាស់កំពង់ផែទាំងនោះ ៤-កាត់បន្ថយពន្ធគយឲ្យនៅសល់ត្រឹម៥% ៥-ជនជាតិអង់គ្លេសត្រូវទទួលបានសិទ្ធិពិសេស ដោយមិនស្ថិតក្រោមច្បាប់របស់រាជការឆេងទេ និង ៦-ប្រទេសចិនត្រូវផ្ដល់សំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ព្រោះជាអ្នកផ្ដើមសង្គ្រាម ហើយចាញ់សង្គ្រាម (កាលណោះ ចិនសងជាប្រាក់សុទ្ធ)។
ចាប់ពីពេលនោះមក អង់គ្លេសក៏គ្រប់គ្រងកោះហុងកុង ហើយបានអភិវឌ្ឍកោះនេះ ឲ្យក្លាយជាទីក្រុងដ៏ស្រស់ស្អាត និងរីកចម្រើនផ្នែកសេដ្ឋកិច្ច រហូតដល់ជាប់ឈ្មោះជាកូននាគអាស៊ី ឬខ្លាអាស៊ី (little dragon or Asian Tiger)។ (សូមអស់លោកអ្នករង់ចាំតាមដានអត្ថបទស្ដីពីទីក្រុងហុងកុងក្នុងនាមជាខ្លាសេដ្ឋកិច្ចអាស៊ី ដែលនឹងមានចុះផ្សាយក្នុងពេលឆាប់ៗនេះ)
ការប្រគល់កោះហុងកុងទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង
នៅក្នុងខែមីនា ឆ្នាំ១៩៧៩ អភិបាលក្រុងហុងកុងកាលសម័យនោះ លោក Murray MacLehose បានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ហើយបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោកតេងស៊ាវភីង (Deng Xiaoping)។ លោកតេងស៊ាវភីង បានបង្ហាញចេតនា ចង់បានទីក្រុងហុងកុងមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំងវិញ ហើយលោកបានសន្យាអនុវត្តការគ្រប់គ្រងប្រទេសតាមគោលការណ៍ «ប្រទេសមួយអនុវត្តប្រព័ន្ធនយោបាយពីរ» ដែលមានន័យថា ទីក្រុងហុងកុង នៅពេលស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ក៏នៅតែអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដូចកាលស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេស ចំណែកសាធារណរដ្ឋប្រជាមានិតចិន គេអនុវត្តនយោបាយកុម្មុយនិស្តនិយម ជារឿងដោយឡែក។
បីឆ្នាំក្រោយមក លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ម៉ាហ្ការ៉ែតថេតឆឺ បានបញ្ជូនប្រតិភូ ដែលដឹកនាំដោយលោក Edward Heath ទៅប្រទេសចិន ដើម្បីពិភាក្សាជាមួយលោកតេងស៊ាវភីង ពាក់ព័ន្ធនឹងបញ្ហាហុងកុង ជាពិសេសគោលជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះហុងកុង។ លោកតេងស៊ាវភីង បានដាក់ចេញទិសដៅច្បាស់ៗតែម្ដង ថារដ្ឋាភិបាលចិនចង់ដោះស្រាយបញ្ហាហុងកុង ដោយផ្ទេរពីការគ្រប់គ្រងរបស់អង់គ្លេស ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញម្ដង ហើយត្រូវធ្វើឡើងទៅតាមការចរចាជាផ្លូវការរវាងរដ្ឋាភិបាលអង់គ្លេស និងរដ្ឋាភិបាលចិន។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៨២ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ម៉ាហ្ការ៉ែតថេតឆឺ (Margaret Thatcher) បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោកតេងស៊ាវភីង។ លោកស្រីជម្រាបលោកតេងស៊ាវភីងថា អង់គ្លេសចង់គ្រប់គ្រងទីក្រុងហុងកុង ជាបន្តទៀត ក្រោយឆ្នាំ១៩៩៧ (ដែលជាឱសានវាទ និងជាថ្ងៃអវសាននៃសុពលភាពសន្ធិសញ្ញាជួលកោះហុងកុងទៅឲ្យអង់គ្លេស)។
លោកតេងបានឆ្លើយតបថា ចិននឹងមិនអនុញ្ញាតឲ្យអង់គ្លេសគ្រប់គ្រងដែនដីហុងកុងតទៅទៀតទេ ហើយតាំងពីណាពីណីមក រដ្ឋាភិបាលចិនមិនដែលទទួលស្គាល់សន្ធិសញ្ញាទីក្រុងណានជីង ដែលប្រគល់កោះហុងកុងទៅឲ្យអង់គ្លេសកាលពីឆ្នាំ១៨៤២ និងសន្ធិសញ្ញាក្រោយៗទៀតម្ដងណាទេ (មានន័យថាចុះហត្ថលេខាទាំងបង្ខំចិត្ត ហើយរដ្ឋាភិបាលក្រោយៗទៀត សុខចិត្តទទួលយកទាំងបង្ខំចិត្ត ពោលគឺពុំមែនដោយសុទ្ធចិត្តនោះទេ) ព្រោះសន្ធិសញ្ញាទាំងនោះសុទ្ធតែមិនស្មើភាព (unequal treaties) និងមិនយុត្តិធម៌សម្រាប់ចិន។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ ប្រទេសអង់គ្លេសបានប្រគល់ទីក្រុងហុងកុង ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនវិញ តាមគោលការណ៍ «ប្រទេសមួយអនុវត្តប្រព័ន្ធនយោបាយពីរ»៕

No comments:
Post a Comment