ផ្ទៃដី៖ ៦៧៦ ៥៧៨ គីឡូម៉ែត្រការ៉េ
ប្រជាជន៖ ៥៣,២៦ លាននាក់
ផលិតផលក្នុងស្រុកសរុបឆ្នាំ ២០១៣៖ ជាង ៥៩,៤២៧ ពាន់លានដុល្លារអាមេរិក(IMF)
ចំណូលប្រជាជនម្នាក់ៗ ក្នុងមួយឆ្នាំ (គិតជាមធ្យម)៖ ១ ១៥៥ ដុល្លារគិតតាម PPP (IMF)
រដ្ឋធានី៖ ណៃពីដោ (Naypyidaw)
ទីតាំងភូមិសាស្ត្រ
ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសមួយ ដែលមានទីតាំងភូមិសាស្ត្រដ៏ល្អ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មានព្រំប្រទល់ជាប់ប្រទេស ចំនួន ៥ គឺ បង់ក្លាដេស ឥណ្ឌា ចិន ឡាវ និង ថៃ។ ប្រទេសនេះ ជាច្រកពាណិជ្ជកម្មដ៏សំខាន់ នៃប្រទេសសំខាន់ៗដូចជា ចិន សិង្ហបុរី ជប៉ុន ថៃ ម៉ាឡេស៊ី និង ឥណ្ឌា។ ម្យ៉ាងវិញទៀត មីយ៉ាន់ម៉ា មានឆ្នេរសមុទ្រដ៏វែង ដែលអំណោយផលដល់ការដឹកជញ្ជូនទំនិញតាមនាវាធំៗ ហើយនាពេលថ្មីៗរដ្ឋាភិបាលក៏កំពុងតែសាងសងកំពង់ផែបន្ថែមទៀត ដើម្បីអាចទាក់ទាញនាវាខ្នាតធំឲ្យកាន់តែច្រើន។
រដ្ឋ និង ភូមិភាគ
នៅក្នុងប្រទេសមីយ៉ាន់ម៉ា គេបែងចែកជា រដ្ឋ(States ) និង ភូមភាគ (Regions )។ រដ្ឋទាំងអស់មានចំនួន ៧ ចំណែកភូមិភាគមានចំនួន ៧ដែរ។ រដ្ឋ ភាគច្រើនសំបូរទៅដោយជនជាតិភាគតិចចម្រុះគ្នារស់នៅ។ ចំណែក ភូមិភាគ គឺជាទីតាំងតំបន់ដែលមាន ជនជាតិភូមារស់នៅច្រើន។
សំបូរជនជាតិភាគតិច
មីយ៉ាន់ម៉ាជា ប្រទេសមួយដែលមានប្រជាជនចម្រុះជនជាតិរស់នៅ ពោលគឺ សម្បូរទៅដោយជនជាតិភាគតិច។ រដ្ឋាភិបាល បានប្រកាសទទួលស្គាល់ជាផ្លូវការថា មានជនជាតិភាគតិចប្រមាណ ១៣៥ កំពុង់រស់នៅចម្រុះគ្នាក្នុងប្រទេស។
ភាសា
ដោយសារតែ មានជនជាតិភាគតិចច្រើន ដូច្នេះភាសាក៏មានច្រើនដែលប្រើប្រាស់ទៅតាមតំបន់ផងដែរ។ ប៉ុន្តែ ភូមា គឺជាភាសាដែលត្រូវបានគេប្រើជាផ្លូវការ។ អ្វីដែលជាការកត់សម្គាល់ទៀតនោះ ប្រជាជនមីយ៉ាន់ម៉ា ភាគច្រើន អាចប្រើប្រាស់ភាសាអង់គ្លេសបានជាធម្មតា។
ធនធានធម្មជាតិ
ប្រទេសមួយនេះ ត្រូវបានគេទទួលស្គាល់ថា មានប្រភពធនធានធម្មតាជាតិដ៏ច្រើន ដែលធ្វើឲ្យក្រុមហ៊ុនបរទេសជាច្រើន កំពុងប្រជែងគ្នាចូលទៅវិនិយោគ។ អ្នកជំនាញបញ្ជាក់ថា ធនធានធម្មជាតិទាំងនោះ មានដូចជា ប្រេងឥន្ធនៈ ព្រៃឈើ សំណប៉ាហាំង ធ្យូងថ្ម ឧស្ម័នធម្មជាតិ ស័ង្កសី ត្បូងមានតម្លៃ និង ធនធានជាច្រើនទៀត។
សក្ដានុពលលើវិស័យទេសចរណ៍
ប្រទេសនេះ សម្បូរទៅដោយទេសភាពស្រស់ស្អាតជាច្រើនកន្លែង ព្រោះមានព្រៃឈើធម្មជាតិ ឆ្នេរសមុទ្រ កោះស្អាតៗ។ ឆ្នេរសមុទ្រមានប្រវែងសរុបប្រមាណ ២ ០០០ គីឡូម៉ែត្រ ហើយភាគច្រើន មិនទានរងការបំពុលដោយ សកម្មភាពឧស្សាហកម្មនោះទេ។ លើសពីនេះទៀត មានសំណង់ស្ថាបត្យកម្មបុរាណជាច្រើន ដែលបង្ហាញពីប្រពៃណី និង វប្បធម៌របស់មីយ៉ាន់ម៉ា និង ជនជាតិភាគតិចជាច្រើនទៀត។
កំណើនសេដ្ឋកិច្ច
បើតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី បញ្ជាក់ថា កាលពីឆ្នាំ ២០១៣ កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី គឺ មានចំនួន ៦,៥ ភាគរយ ហើយនៅឆ្នាំ ២០១៤ នឹងកើនដល់ ៦,៧ ភាគរយ។ ក្រុមអ្នកជំនាញមួយចំនួន បានសន្និដ្ឋានថា កំណើនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា នឹងកើនដល់ ៧,៧ ភាគរយ ចន្លោះពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២០។
មនុស្សប្រុស និង ស្រី ស្លៀកសំពត់ដូចគ្នា
តាមប្រពៃណីរបស់មីយ៉ាន់ម៉ា មនុស្សប្រុសក៏ស្លៀកសំពត់ដូចមនុស្សស្រីបានដែរ។ លើសពីនេះ មេដឹកនាំកំពូលៗ ក៏ស្លៀកសំពត់ដែរ មានដូចជា លោក ថេន សេន ប្រធានាធិបតីជាដើម។ ប្រការនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍បរទេសមួយចំនួន បានការចម្លែកចិត្ត នៅពេលឃើញ ប្រុសៗស្លៀកសំពត់ដូចមនុស្សស្រីបែបនេះ ប៉ុន្តែសម្រាប់ប្រជាជនមីយ៉ាន់ម៉ាវិញ គឺជារឿងសាមញ្ញមួយ ហើយវាជាការរក្សានូវប្រពៃណីរបស់ពួកគេផងដែរ។
ការបរិភោគស្លាម្លូ
ក្នុងប្រទេសនេះ មិនថាស្រីមិនថាប្រុសនោះទេ ពោលគឺ ពួកគេចូលចិត្តទំពារម្លូជាប្រចាំ។ ការបរិភោគម្លូ គឺជាទំនៀមទំលាប់របស់ពួកគេ ហើយ វាមិនងាយនឹងបាត់បង់នោះទេ។
បុណ្យចូលឆ្នាំ៤ថ្ងៃ
រយៈពេល៤ ថ្ងៃនៃការប្រារឰបុណ្យចូលឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ា សឹងគ្រប់ទីកន្លែង លេងល្បែងចាក់ទឹកដាក់គ្នា។ ក្នុងរយៈពេលនេះ គេកម្រឃើញមាននរណាម្នាក់ ដែលមិនទទឹកខ្លួនទេ ព្រោះ គេជឿថា ទឹកអាចជំរះ និង ដេញឧបទ្រពចង្រៃពីឆ្នាំចាស់ ហើយ នាំសំណងល្អៗសម្រាប់ឆ្នាំថ្មី។ មានទីក្រុងចំនួនពីរ ដែលមានការប្រារឰបុណ្យចូលឆ្នាំនេះធំបំផុត ពោលគឺ ទីក្រុង Yangon និង Mandalay។

No comments:
Post a Comment