សហរដ្ឋអាមេរិកកំពុងពិចារណាចុះបញ្ជីប្រទេសថៃចូលក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស បន្ទាប់ពីលេចធ្លាយព័ត៌មានតាមសារព័ត៌មាន the Guardian ថាកម្មករនេសាទត្រូវគេប្រើដូចទាសករដាច់ថ្លៃ ដើម្បីរកបង្គាឲ្យថៅកែយកទៅលក់នៅទីផ្សារធំៗរបស់អាមេរិក អង់គ្លេស និងអឺរ៉ុប។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រៀមចោទប្រកាន់ដោយត្រង់ៗតែម្តងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សធ្វើការនេសាទស្វែងរកបង្គានៅប្រទេសថៃ តាមរយៈអត្ថបទព័ត៌មានយ៉ាងពិស្ដារមួយដែលអាចនាំឲ្យរដ្ឋាភិបាលក្រុងបាងកកទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក។
ក្រសួងការបរទេសអាមេរិក បានអះអាងថា នឹងពិនិត្យមើលឡើងវិញនូវចំណាត់ការនានារបស់រដ្ឋាភិបាលក្រុងបាងកកចំពោះអំពើរំលោភបំពានផ្សេងៗ តួយ៉ាងដូចជាករណីដែលទេសន្តរប្រវេសន៍(អ្នកចំណាកប្រទេស) ត្រូវថៅកែទូកនេសាទទិញយកទៅប្រើដូចទាសកររាប់ឆ្នាំគ្មានបានលុយមួយកាក់មួយសេន៕

No comments:
Post a Comment