សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (USSR) ដែលភាសារុស្ស៊ីហៅថា Soyuz Sovetskikh Sotsialisticheskikh Respublik ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩២២ ហើយត្រូវបានរំលាយវិញនៅឆ្នាំ១៩៩១។ យើងអាចហៅឈ្មោះដោយខ្លីបានថា សហភាពសូវៀត។ សហភាពសូវៀតជាប្រទេសដែលប្រកាន់យករបបសង្គមនិយមបែបម៉ាកស៊ីស (Marxistm) ឬនិយាយដោយខ្លីថា របបកុម្មុយនីស្ត (communism) ជាលើកដំបូងបំផុតក្នុងលោក។ សហភាពសូវៀតជាអ្នកពង្រីកមនោគមន៍វិទ្យាបែបកុម្មុនីស្ដដល់ប្រទេសជាច្រើនក្នុងសម័យសង្គ្រាមត្រជាក់ ហើយក៏មានប្រទេសមួយចំនួនតូចនៅប្រកាន់យករហូតដល់សព្វថ្ងៃ។
ព័ត៌មានសង្ខេបអំពីសហភាពសូវៀត
-សហភាពទាំងមូលស្ថិតនៅទ្វីបអឺរ៉ាស៊ី (ឈ្មោះទ្វីបតំណាង មានន័យថា សហភាពសូវៀតមានផ្ទៃដីស្ថិតនៅទ្វីបអាស៊ីផង និងអឺរ៉ុបផង)
-មានរដ្ឋធានី៖ ទីក្រុងមូស្គូ
-ភាសា៖ រុស្ស៊ី និងភាសាជាច្រើនទៀត
-រដ្ឋាភិបាល៖ ជារបបឯកបក្សប្រកាន់លទ្ធិលេនីន-ម៉ាកស៊ីស។ អគ្គលេខាធិការបក្សដំបូងបំផុតគឺលោក ស្តាលីន (Josept Stalin-១៩២២ ដល់ ១៩៥២), ប្រមុខរដ្ឋដំបូងបំផុតគឺលោក Mikhail Kalinin (១៩២២-១៩៣៨), និងប្រមុខរដ្ឋាភិបាលដំបូងបំផុតគឺលោក Vladimir Lenin (១៩២២-១៩២៤)។
-ផ្ទៃដីសរុប៖ ២២ ៤០២ ២០០គីឡូម៉ែត្រការ៉េ (ផ្ទៃដីធំជាងគេបំផុតក្នុងលោក និងធំជាងសហរដ្ឋអាមេរិក ២ដងកន្លះ)
-ប្រជាជនសរុប៖ ជាង ២៩៣ លាននាក់ (មានជនជាតិជាង ១០០រស់នៅក្នុងសហភាពមួយនេះ)
-រូបិយប័ណ្ណ៖ សូវៀតរូប
ប្រវត្តិសង្ខេបនៃការកកើតសហភាពសូវៀត (រង់ចាំតាមដានអត្ថបទលម្អិតដែលនឹងចេញផ្សាយនៅពេលក្រោយ)
-ខែមេសា ១៩១៧៖ ប្រមុខក្រុមបដិវត្តន៍គឺលោក លេនីន និងសកម្មជនបដិវត្តន៍ផ្សេងៗទៀតបានត្រលប់ពីប្រទេសអាល្លឺម៉ង់ មករុស្ស៊ី
(សូមបញ្ជាក់ថា លោក វ្លាឌីមៀលេនីនគឺជាបុគ្គលដែលមានឥទ្ធិពលបំផុតក្នុងក្រុមបដិវត្តន៍នៃបក្ស Bolshevik។ លោកកើតនៅរុស្ស៊ីឆ្នាំ១៨៧០។ នៅឆ្នាំ១៩១៨ មានគេលួចធ្វើឃាតលោកតែលោកគេចផុតពីក្រញាំមច្ចុរាជ។ លោកបានស្លាប់នៅឆ្នាំ១៩២៤។)
-របបរាជានិយម (ស្តេចសា នីកូឡាស់ទីពីរ) បានដាក់រាជនៅខែមីនា ឆ្នាំ១៩១៧ ក្រោយកើតមានបដិវត្តន៍ខែកុម្ភៈ ឆ្នាំ១៩១៧ (ស្តេចសាមិនទទួលបានការគាំទ្រពីប្រជាជននោះទេ ជាពិសេសពាក់ព័ន្ធនឹងការធ្វើសង្គ្រាមលោកលើកទីមួយ និងបញ្ហាអសកម្ម និងចំណុចមិនល្អរបស់ទ្រង់ជាច្រើនទៀតដែលធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ត)។
-បន្ទាប់មករដ្ឋាភិបាលបណ្ដោះអាសន្នមួយបានកើតឡើង តែត្រូវក្រុមបដិវត្តន៍របស់បក្ស Bolshevik ដឹកនាំដោយលោកលេនីនទម្លាក់វិញ។
-សហភាពសូវៀតត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ ដោយមានសហភាពនៃសាធារណរដ្ឋធំៗចំនួនបួនគឺ រុស្ស៊ី អ៊ុយក្រែន Byelorussia និង Transcaucasia។ ក្រោយពីបង្កើតភ្លាម អាល្លឺម៉ង់បានទទួលស្គាល់សហភាពសូវៀតភ្លាម។
ការរំលាយសហភាពសូវៀត និងការផ្ដាច់ខ្លួនពីប្រទេសរុស្ស៊ី
ដោយសារតែការប្រកួតប្រជែងមនោគមន៍វិទ្យាជាមួយនឹងលោកសេរីដឹកនាំដោយអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ឬនិយាយដោយងាយយល់គឺសង្គ្រាមត្រជាក់រវាងកុម្មុយនីស្ត និងលោកសេរីដែលតម្រូវឱ្យប្រទេសយក្សទាំងពីរគឺសហភាពសូវៀត និងសហរដ្ឋអាមេរិក ចំណាយធនធានសេដ្ឋកិច្ចយ៉ាងច្រើនក្រាក់ក្រែល (ចំណាយទៅលើសព្វាវុធ ប្រកួតប្រជែងវិស័យអវកាស ឧបត្ថម្ភទាំងសម្ភារៈយោធា និងធនធានសេដ្ឋកិច្ចដល់ប្រទេសរណបខ្លួន ធ្វើសង្គ្រាម និងចំណាយរាប់សិបជំពូកទៀត) ធ្វើឱ្យសហភាពសូវៀតមិនអាចទ្រទ្រង់បានរហូតឈានដល់រំលាយខ្លួន។
-ឆ្នាំ១៩៨៨៖ សូវៀតសម្រេចដកទ័ពពីអាហ្វហ្គានីស្ថានដែលបានលុកលុយប្រទេសនេះអស់រយៈពេល៩ឆ្នាំ
-ជញ្ជាំងក្រុងប៊ែរឡាំងដែលបានសាងសង់កាលពីឆ្នាំ១៩៦១ ដើម្បីខណ្ឌចែកអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើតបានដួលរំលំនៅឆ្នាំ១៩៨៩ (អាល្លឺម៉ង់បានបង្រួបបង្រួមគ្នាវិញនៅឆ្នាំ១៩៩០)
-នៅឆ្នាំ១៩៩០ ចាប់ផ្ដើមមានការផ្ដាច់ខ្លួន៖ មានការសម្លាប់គ្នារវាងក្រុមជនជាតិអាមិននៀ និងអាហ្សឺរីស។ អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តហ្គូបាឆេវបានជំទាស់ការចង់បានឯករាជ្យរបស់រដ្ឋលីទុយអានី រហូតដល់ហ្គូបាឆេវដាក់ទណ្ឌកម្មមកលើរដ្ឋនេះទៀតផង។
-គណបក្សកុម្មុយនីស្តមានការរង្គោះរង្គើខ្លាំង៖ របបឯកបក្សមិនទទួលបានការគាំទ្រដូចមុនទៀតនោះទេ។
-លោក Boris Yeltsin ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី (បង្កើតឡើងជារដ្ឋមានអធិបតេយ្យភាពមួយកាលពីឆ្នាំ១៩១៧ តែស្ថិតនៅក្នុងសហភាពសូវៀត។ ជារដ្ឋធំជាងគេបំផុតនៅក្នុងសហភាពសូវៀត) នៅឆ្នាំ១៩៩០។ លោកបានរត់ចោលគណបក្សកុម្មុយនីស្តនៃសហភាពសូវៀតនៅក្នុងឆ្នាំដដែលនេះ។
-ខែសីហា ឆ្នាំ១៩៩១ ៖ មន្ត្រីជាន់ខ្ពស់ធំៗរួមមានរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធានាធិបតី និងប្រមុខក្រសួងមហាផ្ទៃ និងភ្នាក់ងារស៊ើបការកាហ្សេបេ បានចាប់ប្រធានាធិបតីលោកហ្គូបាឆេវ (ឡើងកាន់តំណែងឆ្នាំ១៩៨៨) បង្ខាំងទុកនៅក្នុងផ្ទះវីឡារបស់គាត់នៅគ្រីមៀ ខណៈលោក Yeltsin បានបិទមិនឱ្យមានគណបក្សកុម្មុយនីស្តនៅប្រទេសរុស្ស៊ីទៀត និងបានរឹបអូសទ្រព្យសម្បត្តិគណបក្សនេះអស់។ លោក Yeltsin បានទទួលស្គាល់ឯករាជ្យនៃបណ្ដារដ្ឋនៅសមុទ្របាល់ទិកមួយចំនួន ក្នុងនោះមានអ៊ុយក្រែនមុនគេ និងក្រោយមកមានរដ្ឋជាច្រើនទៀត។
-រដ្ឋដែលផ្ដាច់ចេញ និងទទួលបានឯករាជ្យពីសហភាពសូវៀតរហូតមកដល់បច្ចុប្បន្នមានចំនួន ១៥គឺ៖ អាមិននៀ អាហ្សេបៃហ្សង់ បេឡារូស អេស្តូនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន គីជីសស្ថាន ឡាតវី លីទុយអានី ម៉ុលដូវ៉ា រុស្ស៊ី តាហ្ស៊ីគីស្ថាន ទួរមេនីស្ថាន អ៊ុយក្រែន និងអ៊ូបេគីស្ថាន៕

No comments:
Post a Comment