Tuesday, October 28, 2014

គិត​ត្រឹម​៩​ខែ​ដើម​ឆ្នាំនេះ ​​កម្ពុជា​​​​នាំ​ចេញ​អង្ករ​កើន​ឡើង​ ១,២​%


រូប​តំណាងប្រភព៖​ http://www.cavifoods.com.kh/
ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ កើនឡើង​​ ​​២៦៩​ ៣៧០​ តោន ​ស្មើនឹង​ ១,២% ក្នុង​រយៈពេល​ប្រាំបួន​ខែ​ ដើម​​ឆ្នាំ​២០១៤​​​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​​កាលពី​ឆ្នាំ​មុន​ ​មាន​ប្រមាណ​ ​២៦៦​ ១២៣ ​តោន​។

​ក្នុង​រយៈពេល ​៩​ ​​ខែ​ដំបូង ​​នៃ​ឆ្នាំ​នេះ​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ ៤៩​ ​៦៧០​តោន ទៅកាន់​ប្រទេស​បារាំង ៤៥​ ​៨៥០​តោន​ទៅកាន់​ប្រទេស​ប៉ូឡូញ​ ៤៥​ ​៨៥០​តោន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ២៤​ ​៤៤០​តោន​ទៅ​ប្រទេស​ហូឡង់​ និង ២០​ ​៩២០​តោន​ទៅកាន់​ប្រទេស​ចិន​។​

​អនុប្រធាន​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា លោក​ គឹម ​​​សាវុធ ​​ថ្លែង​ប្រាប់​​បណ្ដាញ​សារព័ត៌មាន​មួយ​ថា​​​ ការកើនឡើង​នៃ​ការនាំចេញ​អង្ករ​​​​ជាង​ ១%​​នេះ​​ គឺ​ដោយសារតែ​អង្ករ​កម្ពុជា​មានការ​ប្រកួត​ប្រជែង​​ខ្លាំង​ជាមួយនឹង​អង្ករ​ដែល​នាំ​មកពី​បណ្តា​ប្រទេស​ផ្សេងទៀត ជាពិសេស​ប្រទេស​វៀតណាម និង​ថៃ​។​

​ក្រុមហ៊ុន​ចំនួន​៥៧ បាន​ធ្វើជា​ឈ្មួញកណ្តាល​នៃ​ការ​ផ្គត់​ផ្គង​អង្ករ​ទៅដល់​ប្រទេស​ចំនួន​៥៧ នៅ​ជុំវិញ​តំបន់ និង​សាកលលោក​។ 

​អ្នកបញ្ជា​ទិញ​ដ៏​ធំ​ចំនួន​ប្រាំ​​​ ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​បារាំង​​ ប៉ូឡូញ​, ម៉ាឡេស៊ី​, ប្រទេស​ហូ​ឡង់ និង​ប្រទេស​ចិន​​​​៕

No comments:

Post a Comment