មហាសេដ្ឋីរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ ២០១៤នេះ បានកើនឡើងដល់ ២៦ នាក់ហើយ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដី្ត Forbes នៅថ្ងៃទី២៤ នេះ។
កាលពីឆ្នាំ ២០១៣ កន្លងទៅ មហាសេដ្ឋីសរុបក្នុងប្រទេសសិង្ហបុរី មានចំនួន ២១នាក់ តែនៅឆ្នាំ ២០១៤នេះ ឈ្មោះមហាសេដ្ឋី៥ នាក់ផ្សេងទៀត បានបញ្ចូលក្នុងបញ្ជីមហាសេដ្ឋីក្នុងប្រទេស។
មហាសេដ្ឋីថ្មីទាំងប្រាំដែលគេបញ្ចូលក្នុងបញ្ជីនោះមាន ទី ១ លោក Choo Chong Ngen ជាម្ចាស់សណ្ឋាគារល្បីៗ ហើយមានទ្រព្យសម្បត្តិសរុប ១,៣ពាន់លានដុល្លារ។ ទី២ លោក Kwek Leng Beng ជាប្រធានក្រុមហ៊ុន Hong Leong Group មានទ្រព្យសម្បត្តិសរុប ៧, ៨ ពាន់លានដុល្លារអាមេរិក។ ទី៣ លោក Chua Thian Poh ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ ដោយមានទ្រព្យសម្បត្តិ ១, ៣ ពានលានដុល្លារអាមេរិក។ ទី៤ លោក Oei Hong Leong មានទ្រព្យសម្បត្តិសរុប ១ ពាន់លានដុល្លារ និង ទី៥ គ្រួសារត្រកូល Tay ។
សូមបញ្ជាក់ថា ប្រទេសសិង្ហបុរីជាប្រទេសដែល សម្បូរទៅដោយអ្នកមានទ្រព្យសម្បត្តិច្រើន បើទោះបីជាប្រទេសនេះ មានផ្ទៃដីទំហំតូចក្តី៕

No comments:
Post a Comment