ប្រទេស G-20 គឺមកពីពាក្យកាត់ថា ក្រុមប្រទេសទាំង ២០ ឬតាមភាសាអង់គ្លេសថា Group of Twenty (G-20) គឺជាវេទិកាសម្រាប់បណ្ដារដ្ឋាភិបាល និងទេសាភិបាលនៃធនាគារកណ្ដាលមកពីបណ្ដាប្រទេសសេដ្ឋកិច្ចឈានមុខគេក្នុងលោកចំនួន ២០។ ប្រទេសទាំង ២០នោះរួមមាន អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ម៉ិកស៊ីកូ រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង ទួរគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
សម្រាប់សហភាពអឺរ៉ុប គឺតំណាងដោយគណៈកម្មការអឺរ៉ុប និងធនាគារកណ្ដាលអឺរ៉ុបឃ (ECB)។
ខ្លីៗអំពីបណ្ដាប្រទេសទាំង ២០៖
-បើគិតពីទំហំសេដ្ឋកិច្ចនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២០ គឺស្មើនឹង ៨៥% នៃផលិតផលដុលពិភពលោកទាំងមូល
-បើនិយាយពីទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២០ គឺស្មើនឹង ៧៥%នៃពាណិជ្ជកម្មពិភពលោក
-ចំនួនប្រជាជនវិញ គឺស្មើនឹង ២ភាគ៣នៃប្រជាជនពិភពលោក
-ចាប់តាំងពីឆ្នាំ២០០៨ មក ប្រទេសទាំង ២០បានរៀបចំកិច្ចប្រជុំប្រចាំយ៉ាងទៀតទាត់
ប្រវត្តិខ្លីៗនៃការកកើត G-20 ៖
-G-20 ត្រូវបានស្នើឡើងដោយអតីតនាយករដ្ឋមន្ត្រីកាណាដាគឺលោក Paul Martin ដើម្បីបង្កើតវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាគ្នាអំពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ
-G-20 ត្រូវបានបើកជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ១៩៩៩ និងបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុជាលើកដំបូងនៅខែធ្នូ ឆ្នាំ១៩៩៩
-ការកកើត G-20 គឺក្រោយពេលដែលមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧
-តួនាទីរបស់ G-20 គឺសិក្សា ពិនិត្យឡើងវិញ និងលើកកម្ពស់កិច្ចពិភាក្សាលំដាប់ខ្ពស់អំពីគោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងការលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ និងដោះស្រាយបញ្ហាផ្សេងៗដែលស្ថាប័នអន្តរជាតិណាមួយមិនអាចដោះស្រាយចេញ
-បច្ចុប្បន្នប្រទេសអូស្ត្រាលីបានដើរតួនាទីជាប្រធាននៃ G-20 ខណៈកិច្ចប្រជុំកំពូលបន្ទាប់នឹងធ្វើឡើងនៅ Brisbane នៅខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខ
-ឆ្នាំ២០០៨ ជាឆ្នាំដែល G-20 បានបំពេញការងារយ៉ាងសកម្មបំផុតជាពិសេសពាក់ព័ន្ធនឹងវិបត្តិហិរញ្ញវត្ថុពិភពលោក៕

No comments:
Post a Comment