អ៊ុយក្រែន និង ក្រុមឧទ្ទាមគាំទ្ររុស្ស៊ី កាលពីថ្ងៃសុក្រ បានព្រមព្រៀងឈប់ប្រយុទ្ធគ្នាបណ្ដោះអាសន្ន ដើម្បីព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិភាព ចំពោះវិបត្តិដែលបានអូសបន្លាយអស់រយៈពេល ៥ ខែកន្លងមក។
ថ្វីត្បិតតែ ភាគីទាំងសងខាងបានព្រមព្រៀងបែបនេះក្តី ប៉ុន្តែខាងក្រុមឧទ្ទាមបានបញ្ជាក់ថា ពួកគេមិនអាចបោះបង់គំនិតក្នុងការទាមទារឲ្យមានផ្តាច់ទឹកដីចេញពីអ៊ុយក្រែននោះទេ។ ដូច្នេះ ការប្រយុទ្ធគ្នារវាង ភាគីទាំងសងខាង ងាយនឹងផ្ទុះឡើងសាជាថ្មីខ្លាំងណាស់។
ស្របពេលដែល កិច្ចព្រមព្រៀងឈប់ប្រយុទ្ធគ្នាត្រូវបានប្រកាស ខាងសហភាពអឺរ៉ុប និង អាមេរិក ឯណោះវិញ មិនបានកែប្រែគម្រោងដាក់ទណ្ឌកម្ម លើរុស្ស៊ី នឹង មេដឹកនាំក្រុមឧទ្ទាមនោះឡើយ ពោលគឺ ទណ្ឌកម្មថ្មីៗជាច្រើនត្រូវបានធ្វើឡើងដដែល។
ការប្រកាន់ជំហរដាក់ទណ្ឌកម្មដដែលនេះ ក៏ដោយសារតែ សហភាពអឺរ៉ុប និង អាមេរិកបានមើលឃើញយ៉ាងច្បាស់ថា រុស្ស៊ីបានបញ្ជូនយោធារបស់ខ្លួនជាច្រើនចូលទៅក្នុងទឹកដីរបស់អ៊ុយក្រែនដើម្បីជួយទៅដល់ ពួកក្រុមឧទ្ទាម ដែលប្រការនេះត្រូវបានគេចោទប្រកាន់ថា ជាអំពើឈ្លានពានសុទ្ធសាធ។
បើតាមការអះអាងរបស់ក្រសួងការពារជាតិអាមេរិក ឲ្យដឹងថា យោធារុស្ស៊ី ប្រមាណ ២០ ០០០ នាក់ ត្រូវបានគេដាក់ពង្រាយនៅតាមព្រំដែនរបស់អ៊ុយក្រែន។
សូមបញ្ជាក់ថាចាប់តាំងពីមានការ ប្រយុទ្ធគ្នាអស់រយៈពេល ៥ ខែមក មានមនុស្សប្រមាណ ២ ៦០០ នាក់បានស្លាប់ ដោយឡែក មនុស្សជាង ១ លាននាក់កំពុងរត់ភៀសខ្លួន៕

No comments:
Post a Comment