ថ្ងៃទី ១១ ខែ កញ្ញា ២០០១ គឺជា ថ្ងៃដ៏មហាសោកសៅរបស់ប្រជាជនអាមេរិក ដោយសារតែក្រុមភេរវកម្មអាល់កៃដា បានវាយប្រហារអគារសំខាន់ៗនៅអាមេរិក ជាពិសេសអគារពាណិជ្ជកម្មពិភពលោក បណ្តាលឲ្យមនុស្សប្រមាណ ២ ៩៧៧ នាក់បានស្លាប់។
ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី១១ ខែ កញ្ញា ប្រជាជនអាមេរិកគ្រប់រូបតែងតែនឹកឃើញព្រឹត្តិការណ៍ដ៏សោកសង្រេងខាងលើ ហើយពួកគេក៏រៀបចំពិធីរម្លឹកខួបនៅថ្ងៃនេះផងដែរ។
ជនរងគ្រោះ
ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ ទាំង ២ ៩៧៧ នាក់ ក្នុងថ្ងៃវាយប្រហាររបស់ក្រុមភេរវកម្មនោះ គឺ មាន ២ ៧៥៣ នាក់គឺជាអ្នកនៅក្នុងអគារពាណិជ្ជកម្មពិភពលោក ក្នុងនោះ ៣៤៣ នាក់ គឺជាក្រុមអ្នកពន្លត់អគ្គិភ័យ និង ៦០នាក់ទៀតគឺជាប៉ូលិស។ ចំពោះអ្នកស្លាប់ខាងលើ គឺ មានអាយុចន្លោះពី ២ ដល់ ៨៥ ឆ្នាំ ហើយប្រហែល ៨០ភាគគឺជាបុរស។ ការវាយប្រហារនៅអគារក្រសួងការពារជាតិអាមេរិកវិញ គឺបណ្តាលឲ្យមនុស្សប្រមាណ ៨៥ នាក់បានស្លាប់។ ចំណែកអ្នកដំណើរ ៤០ នាក់ផ្សេងទៀតបានស្លាប់ ក្រោយពេលយន្តហោះធ្លាក់នៅតំបន់ Shanksville នៃរដ្ឋ Pennsylvania។
ចំនួនក្រុមភេរវជន
នៅថ្ងៃកើតហេតុ ពួកក្រុមភេរវជនអាល់កៃដា ចំនួន ១៩នាក់ បានប្លន់យន្តហោះចំនួន៤ គ្រឿង ដើម្បីធ្វើការវាយប្រហារតាមគោលដៅសំខាន់ៗដែលបានកំណត់ទុក។
ពេលវេលាសំខាន់ៗ
ម៉ោង ៨:៤៦ ព្រឹក៖ យន្តហោះរបស់អាមេរិក American Airlines Flight 11 (ធ្វើដំណើរពីទីក្រុង Boston ទៅកាន់ទីក្រុង Los Angeles ) ត្រូវបានប្លន់ដោយក្រុមភេរវកម្ម ហើយបានបញ្ជាទៅបុកផ្នែកខាងជើងនៃអគារពាណិជ្ជកម្មពិភពលោក។
ម៉ោង ៩:០៣ ព្រឹក៖ យន្តហោះ United Airlines Flight 175 (ធ្វើដំណើរពីទីក្រុង Boston ទៅទីក្រុង Los Angeles) បុកផ្នែកខាងត្បូងនៃអគារពាណិជ្ជកម្មពិភពលោក។
ម៉ោង ៩:៣៧ ព្រឹក៖យន្តហោះ American Airlines Flight 77 (ធ្វើដំណើរពីរដ្ឋ Virginia ទៅកាន់ទីក្រុង Los Angeles) បុក អគារក្រសួងការពារជាតិអាមេរិកវិញ។
ម៉ោង ៩:៥៩ ព្រឹក៖ ផ្នែកខាងត្បូងនៃអគារពាណិជ្ជកម្មពិភពលោក បានដួលរំលំ។
ម៉ោង ៩:៥៩ ព្រឹក៖ យន្តហោះ United Airlines Flight 93 (ធ្វើដំណើរពី រដ្ឋNew Jersey ទៅកាន់ទីក្រុង San Francisco) បានធ្លាក់នៅតំបន់ Shanksville នៃរដ្ឋ Pennsylvania។
ម៉ោង ១០:២៨ ព្រឹក៖ ផ្នែកខាងជើងនៃអគារពាណិជកម្មពិភពលោក បានរលំ។
ការខាតបង់ទឹកប្រាក់
ទឹកប្រាក់ ១២៣ ពាន់លានដុល្លារអាមេរិក៖ គឺជាចំនួនទឹកប្រាក់ដែលខាតបង់ក្រោយហេតុការណ៍ការវាយប្រហារនេះកើតឡើង (ក្នុងរយៈពេលពី ២ ទី ៤ សបា្តហ៍ដំបូង) ក្នុងនោះក៏ដោយសារតែមានអ្នកដំណើរជាច្រើនបានលុបចោលជើងហោះហើររបស់ខ្លួន។
ទឹកប្រាក់ ៦០ ពាន់លានដុល្លារអាមេរិក៖ គឺជាទឹកប្រាក់ដែលខាតបង់ដោយសារតែ ការខូចខាតរបស់អគារពាណិជ្ជកម្មពិភពលោក។
ទឹកប្រាក់ ៤០ ពាន់លានដុល្លារអាមេរិក៖ ទឹកប្រាក់ដែលរដ្ឋាភិបាលអាមេរិក ប្រើប្រាស់បន្ទាន់ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមភេរវកម្ម៕

No comments:
Post a Comment