ក្រោមកិច្ចសហការរវាងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងក្រុមហ៊ុនសាជីវកម្ម Intel គម្រោងបច្ចេកវិទ្យា និងកម្មវិធីកុំព្យូទ័រ នឹងត្រូវដាក់ឲ្យប្រជាកសិករខ្មែររៀនចេះប្រើប្រាស់ ដើម្បីបង្កើនទិន្នផលស្រូវដោយការជ្រើសរើសពូជស្រូវ ចេះប្រើប្រាស់ជី និងការកំចាត់សត្វចង្រៃ និងជំរុញការនាំចេញ។
គេហទំព័ររបស់អង្គការ IFAD ឲ្យដឹងថា គម្រោងថ្មីនេះមានបំណងជួយកសិករក្នុងប្រទេសកម្ពុជាដោយការប្រើបច្ចេកវិទ្យាងាយៗ ហើយវាអាចជួយសម្រេចបំណងការនាំចេញអង្ករ ១លានតោនក្នុងឆ្នាំ២០១៥ ផងដែរ។
ប្រភពខាងលើ បន្តថា គម្រោងនេះ គឺជាការធ្វើការរួមគ្នារវាង កម្មវិធីកុំព្យូទ័រ បច្ចេកវិទ្យា អ្នកជំនាញពី IFAD និងក្រុមបច្ចេកទេសមកពីគេហទំព័រ Know-How ។
កម្មវិធីកុំព្យូទ័រនៃគម្រោងថ្មីនេះឈ្មោះ «entrepreneurs » នឹងផ្ដល់ឱ្យកសិករចេះវិភាគដី ការកំណត់តម្រូវការជី ការជ្រើសរើសពូជ និងដំបូន្មានចំពោះការកំចាត់សត្វចង្រៃ រួមទាំងការការពារជំងឺទៀតផង ហើយវានឹងត្រូវដាក់ឲ្យប្រើប្រាស់តាមរយៈការបណ្ដុះបណ្ដាលកសិករ។ កម្មវិធី entrepreneurs ត្រូវបានបង្កើតឡើងដោយអ្នកសរសេរកម្មវិធី Software ឈ្មោះ Grameen Intel Social Business ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Intel ដែលផ្ដល់ទំនាក់ទំនងរវាងអ្នកជំនាញកសិកម្ម និងកសិករ។ កម្មវិធីស្រដៀងនេះត្រូវបាន និងកំពុងប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា ហើយបានជួយកសិករបង្កើនទិន្នផលស្រូវរហូតដល់ ៣០០%។
មន្ត្រីកម្មវិធីជាតិរបស់ IFAD លោក ម៉េង សក្តិភូសិទ្ធ ថ្លែងថា ៖« យើងប្រើប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីនាំមកនូវទំនាក់ទំនងរវាងកសិករ និងអ្នកជំនាញដែលជាមនុស្សប្រកបដោយធនធានខ្ពស់ »។ ចំណែកលោកស្រី Kim Hoonae នាយកមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា ៖«ដំណើរការរវាងក្រុមហ៊ុន Intel និងIFAD នៅកម្ពុជា មិនត្រឹមតែជួយសេដ្ឋកិច្ចប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្លាស់ប្ដូរនូវសហគមន៍ជនបទទៀតផង។ ក្នុងភាពជាដៃគូបែបនេះ យើងខ្ញុំនឹងឃើញនូវសារធាតុ!សំខាន់ៗធ្វើការរួមគ្នា ក្នុងការធ្វើឲ្យប្រសើរឡើងនូវឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍ជនបទ»។
តាមការឲ្យដឹងពីលោក ម៉េង សក្តិភូសិទ្ធ គម្រោងនេះកំពុងធ្វើការសាកល្បងនៅក្នុងខេត្តកណ្ដាល ក្នុងសប្ដាហ៍នេះ ហើយខែក្រោយ (ខែកញ្ញា ២០១៤) គម្រោងនឹងត្រូវអនុវត្តនៅលើដីស្រែចំនួន ៥០០កន្លែង និងបង្រៀនកសិករចំនួន ២៥.០០០គ្រួសារ នៅតាមជនបទ ក្នុងប្រទេសកម្ពុជា៕

No comments:
Post a Comment