នៅពេលដែលគេនិយាយអំពីប្រទេសសិង្ហបុរី ដែលរីកចម្រើនមកទល់សព្វថ្ងៃ គេមិនអាចមិននិយាយអំពីឈ្មោះលោក លីខ្វាន់យូ ទេ ព្រោះលោកលីខ្វាន់យូ (Lee Kuan Yew) ជាបិតាស្ថាបនិក (Founding Father) នៃប្រទេសសិង្ហបុរីសម័យទំនើប (modern Singapore) និងជារដ្ឋបុរស (statesman) ដ៏ឆ្នើមរបស់ប្រទេសសិង្ហបុរី។ លោកត្រូវគេផ្ដល់គោរមងារជា «គរុគណ -mentor» ដែលមានន័យថាជា «គ្រូធំ» ឬ «សម្ដេចព្រះគ្រូ» សម្រាប់ផ្ដល់ដំបូន្មានល្អៗ ដល់រដ្ឋមន្ត្រីសិង្ហបុរី ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០១១។
អត្ថបទនេះផ្ដោតជាសំខាន់លើរបៀបដឹកនាំ (leadership) របស់លោកលីខ្វាន់យូ ពោលគឺគោលនយោបាយសំខាន់ៗដែលលោកលីខ្វាន់យូធ្លាប់អនុវត្ត ចាប់ពីពេលលោកស្បថចូលកាន់តំណែងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ១៩៥៩ ទៅទល់នឹងឆ្នាំ១៩៩០ (កាន់អំណាច ៣១ឆ្នាំ)។
ចំណុចសំខាន់ៗ ដែលគេគួរស្វែងយល់អំពីប្រទេសសិង្ហបុរី៖
១-ជាប្រទេសតូច មានផ្ទៃដីមិនដល់ ២៥ គីឡូម៉ែត្រ គុណនឹង២៥គីឡូម៉ែត្រ(ផ្ទៃដីជាង ៧០០គីឡូម៉ែត្រការ៉េ) ផង ប៉ុន្តែមានអាកាសយានដ្ឋានធំលំដាប់កំពូលរបស់ពិភពលោក។
២-ជាប្រទេសដែលស្ទើរតែគ្មានធនធានធម្មជាតិ រហូតដល់សូម្បីតែទឹកស្អាត ក៏ត្រូវទិញពីប្រទេសម៉ាឡេស៊ីដែរ។ រហូតមកទល់នឹងពេលនេះ ក៏សិង្ហបុរីនៅតែទិញទឹកស្អាតពីម៉ាឡេស៊ីដដែល ព្រោះការផលិតទឹកស្អាតដោយចម្រាញ់ពីទឹកសមុទ្រ បង្កហានិភ័យខ្ពស់ ព្រោះម៉្យាង ទឹកមានសារធាតុវិទ្យុុសកម្មដែលប្រើវិធីណា ក៏មិនអាចជម្រុះចោលបាន និងម៉្យាងទៀត ចម្រាញ់ទឹកស្អាតខ្លួនឯង សិង្ហបុរីចំណាយថ្លៃដើមខ្ពស់ជាងទិញពីគេស្រាប់។
៣-ជាប្រទេសដែលមានកំពង់ផែអន្តរជាតិខ្នាតធំ លំដាប់អន្តរជាតិ។
៤-ក្រោយពេលក្លាយជារដ្ឋឯករាជ្យ សិង្ហបុរីខ្សត់ខ្សោយធនធានគ្រប់សព្វបែបយ៉ាងទាំងអស់ ទាំងធនធានមនុស្ស និងធនធានធម្មជាតិ។
៥-សិង្ហបុរីជាប្រទេសដែលមានសុខសុវត្ថិភាពបំផុតនៅក្នុងពិភពលោក ទោះបីមនុស្សចង់ធ្វើដំណើរកណ្ដាលអាធ្រាត្រ ម៉ោងប៉ុន្មាន ទៅដល់កន្លែងស្ងាត់ជ្រងំ ដើរដាច់សង្វែងយ៉ាងណា ក៏គ្មានបញ្ហាអ្វីកើតឡើងចំពោះគេដែរ។
៦-សិង្ហបុរី ជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលអនុវត្តវិន័យ និងច្បាប់យ៉ាងហ្មត់ចត់បំផុត គ្រប់ជ្រុងជ្រោយ គ្មានការលើកលែង សូម្បីតែវិន័យតូចកំប៉ិកកំប៉ុកប៉ុណ្ណាក៏ដោយ ត្រូវតែអនុវត្តឲ្យខាងតែបាន។
អាស្រ័យដោយសារនយោបាយគេដើរត្រូវ គេអាចក្លាយជាប្រទេសដែលមានខឿនសេដ្ឋកិច្ចរុងរឿង រហូតមានឈ្មោះជា «កូននាគអាស៊ី» (ជប៉ុនជាប់ឈ្មោះជានាគអាស៊ី)។
នយោបាយសំខាន់ៗរបស់លោកលីខ្វាន់យូ មានដូចជា៖
-មានគណបក្សតែមួយ គឺគណបក្ស People's Action Party ដែលលោកជាអ្នកបង្កើត។ អ្នកណាហ៊ានប្រឆាំងនឹងនយោបាយលោកលីខ្វាន់យូ ឬបង្កើតគណបក្សថ្មី ត្រូវលោកលីខ្វាន់យូចាប់ដាក់ពន្ធនាគារ និងរំលាយគណបក្សចោលទាំងអស់។ លោកយល់ថាសិង្ហបុរីមិនអាចមាននិន្នាការនយោបាយច្រើនបានទេ ពោលគឺត្រូវដើរតាមបន្ទាត់នយោបាយតែមួយដែលលោកបានត្រួសត្រាយផ្លូវរួចហើយ។
-ធ្វើកំណែទម្រង់លើវិស័យអប់រំ ព្រោះប្រទេសមានផ្ទៃដីតូច បើគ្មានតម្រិះវិជ្ជាជ្រៅជ្រះ មុខតែប្រឈមនឹងបញ្ហាពិបាកច្រើន ដូចនេះការពង្រឹងវិស័យអប់រំ និងធនធានមនុស្ស ស្ថិតនៅក្នុងកម្មវិធីជាអាទិភាពរបស់លោកលីខ្វាន់យូ។ វិស័យអប់រំនៅសិង្ហបុរីត្រូវគេចាត់ទុកថាមានស្តង់ដារខ្ពស់កម្រិតកំពូលនៅក្នុងពិភពលោក។
-សណ្ដាប់ធ្នាប់ ទាំងសណ្ដាប់ធ្នាប់សង្គម និងបរិស្ថានស្អាត ចរាចរល្អ សង្គមគ្មានភាពអនាធិបតេយ្យ គ្មានអំពើឆក់ប្លន់ ឬអំពើពាលាអាវាសែអ្វីទាំងអស់។ ការបំបាត់អំពើពុករលួយ ដោយផ្ដល់ប្រាក់ខែ ឬប្រាក់បៀវត្សខ្ពស់សម្រាប់មន្ត្រីរដ្ឋការ។
-លើកស្ទួយ «សមភាពបុរស-ស្ត្រី gender equality» ធ្វើកំណែទម្រង់លើវិស័យអប់រំ និងឧស្សាហូបនីយកម្ម (industrialization) មានន័យថាកែប្រែប្រទេសឲ្យក្លាយជាប្រទេសឧស្សាហកម្ម (នយោបាយនេះនៅតែត្រូវយកមកអនុវត្ត រហូតដល់សព្វថ្ងៃ)។
-ប្រឈមនឹងការខ្វះខាតធនធានធម្មជាតិ លោកលីខ្វាន់យូ ធ្វើកំណែទម្រង់លើវិស័យសេដ្ឋកិច្ច ដោយកែប្រែប្រទេសជាតំបន់នាំចេញ «ផលិតផលសម្រេច -finished goods» និងដើរកៀងគរវិនិយោគិនបរទេស ឲ្យទៅបណ្ដាក់ទុនសិង្ហបុរី (foreign investment)។
-លោកលីខ្វាន់យូ ជាមេដឹកនាំដែលមានការប្ដេជ្ញាចិត្តខ្ពស់បំផុត (commitment) ក្នុងការសម្រេចឲ្យបានផែនការដែលលោកដាក់ចេញ ទោះបីត្រូវបង់ក្នុងតម្លៃណាក៏ដោយ (at all cost) មានន័យថាអ្វីដែលលោកដាក់ចេញមក ត្រូវតែអនុវត្តឲ្យបាន ដោយគ្មានការលើកលែង គ្មានអ្វីមករារាំង គ្មានអ្វីមកហាមឃាត់បាន ពោលគឺ «លូកដៃ ដាច់ដៃ លូកជើង ដាច់ជើង»។
-អំពីវិស័យសិទ្ធិមនុស្ស មជ្ឈដ្ឋានអ្នកសេរីនិយម ចាត់ទុកថាលោកលីខ្វាន់យូ រឹតត្បិតសេរីភាពបុគ្គលច្រើនពេក។ លោកលីខ្វាន់យូ បានឆ្លើយតបវិញថា នយោបាយរឹតត្បិតសេរីភាពបែបនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋម្នាក់ៗ ក្នុងនាមជាកោសិកាសង្គម ត្រូវមានស្មារតីទទួលខុសត្រូវ ថាតើក្នុងនាមជាពលរដ្ឋល្អក្នុងសង្គម ត្រូវធ្វើអ្វីខ្លះ? ត្រូវមានកាតព្វកិច្ច និងទំនួលខុសត្រូវកម្រិតណា?
មិនថាមជ្ឈដ្ឋានខាងក្រៅ គេរិះគន់ ឬវាយតម្លៃលោកលីខ្វាន់យូថាជា «អ្នកអត្តាធិបតយ្យ -autocrat» ឬ «អ្នកអាជ្ញានិយម -authoritarian» យ៉ាងណាទេ តែអ្វីដែលគេមិនអាចប្រកែកបាន គឺនយោបាយរបស់លោកលីខ្វាន់យូនេះហើយ ដែលនាំសិង្ហបុរីឲ្យរីកចម្រើនដូចសព្វថ្ងៃ។ ថ្វីត្បិតជាមេដឹកនាំផ្ដាច់ការ ក៏លោកមិនមែនជាអ្នកកុម្មយនិស្តនិយម ហើយក៏មិនមែនជាមេដឹកនាំឃោរឃៅ (dictator) ដែលដើរតែកាប់សម្លាប់មនុស្ស ឬធ្វើបាបមនុស្សដោយឥតមូលហេតុ ដើម្បីរក្សាអំណាចរបស់ខ្លួននោះក៏ទេដែរ។ នៅក្នុុងនយោបាយការបរទេស ក្នុងអំឡុងសង្គ្រាមត្រជាក់ លោកតែងតែគាំទ្រគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលប្រឆាំងនឹងលទ្ធិកុម្មុុយនិស្ត។
លោកលីខ្វាន់យូ បង្ហាញទស្សនៈនយោបាយរបស់លោកថាលទ្ធិនយោបាយមួយ មិនអាចអនុវត្តបានគ្រប់កាលៈទេសៈទេ មានន័យថាលទ្ធិប្រជាធិបតេយ្យត្រូវមានបែបផែនរបស់វា ដូចជា «ប្រជាធិបតេយ្យតាមបែបបស្ចិមប្រទេស» និង «ប្រជាធិបតេយ្យតាមបែបអាស៊ី» ដោយលោកសង្កត់ធ្ងន់អំពី «តម្លៃអាស៊ី -Asian value» ព្រោះទ្វីបអាស៊ីមានលក្ខណៈស្មគស្មាញ ចម្រុះដោយវប្បធម៌ច្រើន ដែលមិនអាចយកស្តង់ដារប្រជាធិបតេយ្យតាមបែបបស្ចិមប្រទេស ទៅអនុវត្តជោគជ័យ ដោយគ្មានការកែច្នៃនោះទេ។ នេះជាទស្សនៈរបស់លោកលីខ្វាន់យូ៕

No comments:
Post a Comment