Saturday, November 15, 2014

តើ​អ្នកណា​ខ្លះ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​​ទាំង ៧ របស់​ចិន​ប្រចាំ​​ឆ្នាំ ២០១៤​​នេះ?



លោក Wang Wenyin ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទី​៧ របស់​ចិន​ប្រភព៖​ therichest

យោង​តាម​គេហទំព័រ Therichest មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទាំង ១០ រូប​របស់​ចិន​ត្រូវ​បាន​រក​ឃើញ​ហើយ​សម្រាប់​ឆ្នាំ​ ២០១៤​នេះ។ ប៉ុន្តែ​ដោយហេតុ​ថា TheBNEWS មិន​ចង់​ឲ្យ​ប្រិយមិត្ត​ចំណាយ​ពេល​យូរ​តាមដាន​ពី​ឈ្មោះ​មហាសេដ្ឋី​ទាំង ១០ រូប​នេះ យើង​សូម​បង្ហាញ​ប្រិយមិត្ត​ពី​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​របស់​ចិន​ត្រឹមតែ ៧​ រូប​បណ្ដោះ​ដែល​មាន​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម៖ ​

៧) លោក Wang Wenyin មាន​ទ្រព្យសម្បត្តិ​ ១០, ៥ ពាន់​លាន​ដុល្លារ 
លោក Wang Wenyin ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មហាសេដ្ឋី​មួយ​រូប​ដែល​បាន​រក​ប្រាក់​ដោយ​ខ្លួន​ឯង។ ក្នុង​វ័យ ៤៦ ឆ្នាំ មហាសេដ្ឋី​រូប​នេះ​​​ជា​ប្រធាន​ក្រុមហ៊ុន Amer International Group នៅ​ពេល​បច្ចុប្បន្ន។ ក្រុមហ៊ុន​​នេះ​ជា​អ្នក​ផ្គត់ផ្គង់​បណ្ដាញ​ខ្សែកាប និង ផលិត​​ទង់ដែង រួម​ទាំង​​អាជីវកម្ម​រ៉ែ​ជា​ច្រើន​ទៀត។ ជា​មួយ​នឹង​​​មាន​ភាគហ៊ុន​​លើ​សួន​កម្សាន្ត​ធំៗ​ចំនួន ៦ ក្នុង​នោះ​មាន​សួន​កម្សាន្ត​ចំនួន ២​នៅ​បរទេស​គឺ​នៅ​ទីក្រុង​ ហ្សឺណែវ​ប្រទេស​ស្វីស និង សាំងហ្គាពួរ​​​​ដែល​នេះ​ធ្វើ​​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ថ្នាក់​ទី​៧ នៅ​ក្នុង​ប្រទេស​ចិន។

៦) លោក Zong Qinghou មាន​ទ្រព្យសម្បត្តិ ១១,៦ ពាន់​លាន​ដុល្លារ

ជា​ស្ថាបនិក​ និង ជា​អគ្គនាយក​ក្រុមហ៊ុន Hangzhou Wahaha Group ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ និង ផ្គត់ផ្គង់​ភេសជ្ជៈ​​ធំ​ជាងគេ​លំដាប់​ទី​៣ នៅ​ក្នុង​ប្រទេស​ចិន ​លោក Zong Qinghou គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​៦ នៅ​ក្នុង​ប្រទេស​ចិន។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៨៧ គេ​កត់​សម្គាល់​ឃើញ​ថា ទោះបី​ជា​លោក​ក្លាយ​ជា​មហាសេដ្ឋី​មួយ​រួប​ក៏​ពិត​មែន​ តែ​ជីវិត​របស់​លោក​ពិត​ជា​មាន​លក្ខណៈ​សាមញ្ញ​ណាស់ ហើយ​មិន​ចូលចិត្ត​ការ​ចាយវាយ​ខ្ជះខ្ជាយ​នោះ​ឡើយ។ យ៉ាងណាមិញ លោក​ក៏​ជា​មហាសេដ្ឋី​ដែល​មាន​ប្រវត្តិ​តស៊ូ​ខ្លាំងក្លា​ដែរ។

...មេរៀន​បី​យ៉ាង​​​ដែល​លោក​​​មហាសេដ្ឋី​ Bill Gates រៀនសូត្រ​​ពី​មហាសេដ្ឋី​ Warren Buffett!...

៥) លោក Li Hejun មាន​ទ្រព្យសម្បត្តិ​ ១២,៩​ពាន់​លាន​ដុល្លារ

លោក Li Hejunគឺ​ជា​អគ្គនាយក​ក្រុមហ៊ុន Hanergy Holding group ដែល​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ក្នុង​ឆ្នាំ ១៩៩៤។ Hanergy Holding group ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង​ថាមពល​​ប្រើប្រាស់​ឡើង​វិញ​​ធំ​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ផលិត​បន្ទះ​​​ស្រូប​ពន្លឺ​ព្រះអាទិត្យ និង ផ្គត់ផ្គង់​ឧបករណ៍​បច្ចេកវិទ្យា​​មួយ​ចំនួន​ទៀត។ ទន្ទឹម​នឹង​​នេះ​ ​លោក Hejun ក៏​ជា​​ម្ចាស់​​ក្រុមហ៊ុន​ថាមពល​វារីអគ្គិសនី​ឯកជន​​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក​​ដែល​មាន​នៅ​ក្នុង​ប្រទេស​ចិន​នេះ។

៤) លោក Wang Jianlin មាន​ទ្រព្យសម្បត្តិ​ ១៤,១ ពាន់​លាន​ដុល្លារ​
លោក Wang Jianlin គឺ​ជា​ស្ថាបនិក និង ​បច្ចុប្បន្ន​ជា​អគ្គនាយក​ក្រុមហ៊ុន Dalian Wanda។ ក្រុមហ៊ុន Dalian Wanda ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​របស់​ចិន​ដែល​វិនិយោគ​លើ​វិស័យ​​សំណង់​សណ្ឋាគារ កម្មវិធី​កម្សាន្ត ទេសចរណ៍ ការ​អភិវឌ្ឍ​សំណង់​អគារ​​ពាណិជ្ជកម្ម និង ​អាផាធឺមែន។ ក្រុមហ៊ុន​នេះ​ក៏​ជា​​ប្រតិបត្តិករ​ផ្នែក​រោងភាពយន្ត​នៅ​លើ​ពិភពលោក​។ ជា​មួយ​មហិច្ឆតា​របស់​ខ្លួន ក្រុមហ៊ុន​នេះ​មាន​គម្រោង​កសាង​​រោងភាពយន្ត​ធំ​ជាងគេ​បំផុត​មួយ​នៅ​ក្រុងQingdao ជា​មួយ​ទឹកប្រាក់​វិនិយោគ​ ៨ ពាន់​លាន​ដុល្លារ។

៣) លោក Ma Huateng មាន​ទ្រព្យសម្បត្តិ​ ១៤,៣ ពាន់​លាន​ដុល្លារ
លោក Ma Huateng គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន Tencent Holding ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី​៣ នៅ​ប្រទេស​ចិន។ មាន​មូលដ្ឋាន​នៅ​ក្រុង Shenzhen ក្រុមហ៊ុន​នេះ គឺ​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន នេះ​បើ​យោង​លើ​តម្លៃ​ទីផ្សារ។ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​សេវាកម្ម​​លើ​បណ្ដាញ​អ៊ីនធឺណិត ទូរស័ព្ទ ប្រព័ន្ធ​ទូរគមនាគមន៍ និង គម្រោង​មួយ​ទៀត​គឺ​ការ​បង្កើត​ប្រព័ន្ធ​ Wireless ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១ ពាន់​លាន​នាក់​នៅ​ពេល​សព្វថ្ងៃ​នេះ។

២) លោក Robin Li មាន​ទ្រព្យសម្បត្តិ​ ១៥,៤ ពាន់​លាន​ដុលា្លរ
លោក Robin Li គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​អ៊ីនធឺណិត​ដំបូង​គេ​របស់​ចិន​ដែល​មាន​ឈ្មោះ​ថា Baidu។ វា​ជា​ក្រុមហ៊ុន​ដែល​មាន​ចំនួន​អ្នក​ចូល​បើក​មើល​​ច្រើន​ជាងគេ​លំដាប់​ទី​៥ នៅ​លើ​ពិភពលោក និង​បាន​ទាក់ទាញ​អ្នក​ប្រើប្រាស់​ជាង ១០០​លាន​នាក់​ជាង​រៀងរាល់​ថ្ងៃ។ ជា​មួយ​​គ្នា​នេះ ក្រុមហ៊ុន​នេះ​បាន​បើក​ឱកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រមាណ ៦ សែន​នាក់​អាច​លក់​ផលិតផល និង បម្រើ​សេវាកម្ម​ផ្សេងៗ ​របស់​ពួកគេ​លើ​គេហទំព័រ​នេះ​បាន​ទៀត​ផង។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ស្ថាបនិក​រូប​នេះ​បាន​ផ្តល់​ Wi-Fi ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុង​ខេត្ត Yanguan ប្រមាណ ១០ លាន​នាក់​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ។

...មូលហេតុ​សំខាន់ៗ​​នៅ​ពី​ក្រោយ​ភាព​​ជោគជ័យ​របស់​លោក​ Jack Ma ក្លាយ​ជា​​មហាសេដ្ឋី​មាន​​ទ្រព្យសម្បត្តិ​ច្រើន​​ជាងគេ​បំផុត​នៅ​ចិន...


១) លោក Jack Ma មាន​ទ្រព្យសម្បត្តិ​ ២៥,៥ ពាន់​លាន​ដុល្លារ
ជា​ស្ថាបនិក​ដំបូង​ដែល​បាន​បង្កើត​ក្រុមហ៊ុន ALIBABA និង ​បច្ចុប្បន្ន​មាន​មុខតំណែង​​ជា​នាយកនីតិប្រតិបត្តិ​​នៅ​ក្នុង​ក្រុមហ៊ុន​នេះ លោក​ Jack Ma គឺ​ជា​មហាសេដ្ឋី​កំពុង​​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​ក្នុង​​ប្រទេស​ចិន​នៅ​ពេល​បច្ចុប្បន្ន​នេះ។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៩ Alibaba គឺ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អនឡាញ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ និង ក្លាយ​ជា​ក្រុមហ៊ុន​ដ៏​មាន​តម្លៃ​បំផុត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ថ្លៃៗ​​លំដាប់​កំពូល​របស់​ពិភពលោក​ជា​ច្រើន​ទៀត។ ជា​រៀងរាល់ថ្ងៃ​​ មាន​អតិថិជន​តាម​អនឡាញ​ប្រើប្រាស់​​គេហទំព័រ​ក្រុមហ៊ុន​​នេះ​ប្រមាណ ២៣១ លាន​អ្នក ខណៈ​ដែល​ការ​បញ្ជា​ទិញ​វិញ​មាន​រហូត​ដល់ ១១,៣ ពាន់​លាន​ដង​​ក្នុង​មួយ​ឆ្នាំៗ។ តាម​ទស្សនាវដ្ដី Forbes លោក Jack Ma គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី ២៤​នៅ​លើ​ពិភពលោក​៕

 Jak Ma
Winjin

No comments:

Post a Comment