វិស័យការពារជាតិជាកត្តាសំខាន់បំផុតសម្រាប់ប្រទេសនីមួយៗ នៅទូទាំងពិភពលោក ពោលគឺសំខាន់រហូតដល់ប្រទេសភាគច្រើនបំផុតមានកងទ័ពសម្រាប់ធានាបូរណភាពនិងដែនអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ(នៅក្នុងលោកនេះ មានប្រទេសតិចតួចបំផុតដែលគ្មានកងទ័ពជាតិ)។ រដ្ឋាភិបាលនៃសាមីប្រទេសជាអ្នកពិនិត្យមើលនយោបាយការពារជាតិរបស់ខ្លួន ថាតើត្រូវបន្ថែមកងទ័ព ឬបញ្ចុះចំនួនកងទ័ព ត្រូវពង្រឹងខាងយុទ្ធសាស្ត្រអ្វី ដោយយោងទៅតាមកត្តាភូមិសាស្ត្្រ។ ឧទាហរណ៍ ប្រទេសដែលត្រូវបានហ៊ុំព័ទ្ធដោយដែនទឹក មានយុទ្ធសាស្ត្រការពារជាតិផ្សេង ប្រទេសដែលត្រូវបានហ៊ុំព័ទ្ធដោយដែនទឹកផង និងដែនគោកផងមានយុទ្ធសាស្ត្រផ្សេង។
ខាងក្រោមនេះជាប្រទេសចំនួន ១០ ដែលមានកម្លាំងយោធាខ្លាំងលើសគេក្នុងពិភពលោក ដោយយោងទៅតាមសូចនាករវាយតម្លៃរបស់ Globalfirepower។Globalfirepower វាយតម្លៃ ដោយប្រើតួលេខរបស់ភ្នាក់ងារចារកម្មអាមេរិក ស៊ីអាយអេ (CIA)ដែលប្រមូលឯកសារសម្ងាត់ផ្នែកយោធាពីគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។
ការផ្ដល់ចំណាត់ថ្នាក់ជាមហាអំណាចយោធា មិនមែនផ្អែកតែទៅលើចំនួនកងទ័ពមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគេមានកត្តាជាច្រើនដូចជា ខ្ទង់ថវិកាជាតិដែលចំណាយលើវិស័យយោធា ការធ្វើទំនើបកម្មក្នុងវិស័យការពារជាតិ ដូចជាទិញចូលគ្រឿងសព្វាវុធទំនើបៗបន្ថែមជារៀងរាល់ឆ្នាំ បរិមាណអាវុធយុទ្ធភ័ណ្ឌនៅក្នុងឃ្លាំង ចំនួនកងទ័ពសរុប ចំនួនយុវជនពេញកម្លាំងសរុប យុទ្ធសាស្ត្រ និងកត្តាជាច្រើនទៀត។ សំណួរសួរថា ហេតុដូចម្ដេចបានជាប្រទេសខ្លះមានកងទ័ពច្រើន បែរជាមិនស្ថិតក្នុងចំណោមប្រទេសទាំង ១០? មូលហេតុព្រោះការចាត់ចំណាត់ថ្នាក់នេះ ដូចបានជម្រាបជូនខាងដើមស្រាប់ គេវាយតម្លៃដោយផ្អែកតាមសូចនាកររបស់គេត្រឹមត្រូវ ព្រោះប្រទេសខ្លះមានកងទ័ពច្រើន ប៉ុន្តែថវិកាជាតិចំណាយលើវិស័យការពារជាតិមានកម្រិតទាប សម្ភារៈសិក ឬអាវុធយុទ្ធភ័ណ្ឌមិនសូវទំនើប អាហារហូបចុក ប្រាក់បៀវត្សយោធិន។ល។
...កូរ៉េខាងត្បូង និង អាមេរិកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ខណៈកូរ៉េខាងជើងគំរាមវាយប្រហារ...
កម្លាំងយោធា ឬសមត្ថភាពយោធា (military power) ក្នុងន័យនេះមិនមែនមានន័យថាឲ្យតែប្រទេសណាមានចំណាត់ថ្នាក់ល្អដាច់គេ ដឹងតែច្បាំងឈ្នះគេជាដរាបនោះទេ តែអាស្រ័យលើការប្រយុទ្ធលើសមរភូមិជាក់ស្ដែង ខ្វះអ្វីកាលពីអតីតកាល ប្រទេសខ្លាំងច្បាំងចាញ់ប្រទេសតូចតែញឹក។ ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់មហាអំណាចយោធាធ្វើឡើងដោយគេហទំព័រ Global Firepower ហើយការចុះផ្សាយនេះទៀតសោត ក៏មិនមែនដើម្បីបង្អួតសាច់ដុំដាក់គ្នាអ្វីទេ គ្រាន់តែទុកជាការស្វែងយល់ និងសិក្សាស្រាវជ្រាវ។ តួលេខនេះផ្អែកតាមរបាយការណ៍ឆ្នាំ២០១៤។
១-សហរដ្ឋអាមេរិក
ប្រជាពលរដ្ឋសរុប: ៣១៦ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៦១២ ពាន់លានដុល្លារ - ចំនួនកងទ័ពរៀបរយ ១ ៤៣០ ០០០ នាក់ - ចំនួនកងទ័ពបម្រុង ៨៥០ ០០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៨៣២៥ គ្រឿង -រថពាសដែក ២៥ ៧៨២ គ្រឿង -កាំភ្លើងធំ ១៧៩១ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ១៣៣០ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ១ ៣៦៨៣ គ្រឿង – យន្តហោះ ប្រដេញ ២២៧១ យន្តហោះប្រយុទ្ធ ២៦០១ គ្រឿង – យន្តហោះដឹកជញ្ជូន ៥២២២ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ៩១៤ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ៤៧៣ គ្រឿង – នាវាដឹកយន្តហោះ ១០ គ្រឿង – នាវាពិឃាត ៧២ គ្រឿង។
...រុស្ស៊ីធ្វើសមយុទ្ធយោធានៅកម្រងកោះ Kurile បង្កភាពតានតឹងជាមួយជប៉ុន...
២-ប្រទេសរុស្ស៊ី
ប្រជាពលរដ្ឋសរុប: ១៤៥ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៧៦,៦ ពាន់លានដុល្លារ -ចំនួនកងទ័ពរៀបរយ ៧៦៦ ០០០ នាក់ - ចំនួនកងទ័ពបម្រុង ២ ២៨៥ ០០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ១ ៥៥០០ គ្រឿង - រថពាសដែក ២៧ ៦០៧ គ្រឿង - កាំភ្លើងធំ ៤៦២៥ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ៣៧៨១ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ៣០៨២ គ្រឿង – យន្តហោះប្រដេញ ៧៣៦ គ្រឿង - យន្តហោះប្រយុទ្ធ ១២៨៩ គ្រឿង – យន្តហោះដឹកជញ្ជូន ៧៣០ គ្រឿង - ឧទ្ធម្ភាគចក្រប្រយុទ្ធ ១១៤ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ៣៥២ គ្រឿង – នាវាដឹកយន្តហោះ ១ (មួយ) គ្រឿង – នាវាពិឃាត ១៣ គ្រឿង - នាវាមុជទឹក ៦៣ គ្រឿង។
៣-ប្រទេសចិន
ប្រជាពលរដ្ឋសរុប: ១៣៤៩ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ១២៦ ពាន់លានដុល្លារ -ចំនួនកងទ័ពរៀបរយ ២ ២៨៥ ០០០ នាក់ - ចំនួនកងទ័ពបម្រុង ២ ៣០០ ០០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៩១៥០ គ្រឿង - រថពាសដែក ៤ ៧៨៨ គ្រឿង -កាំភ្លើងធំ ៦២៤៦ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ១៧៧០ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ២៧៨៨ គ្រឿង – យន្តហោះប្រដេញ ១១៧០ - យន្តហោះប្រយុទ្ធ ៨៨៥ គ្រឿង – យន្តហោះដឹកជញ្ជូន ៣៨០ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ១២២ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ៥២០ គ្រឿង – នាវាដឹកយន្តហោះ ១ (មួយ) គ្រឿង – នាវាពិឃាត ២៤ គ្រឿង – នាវាមុជទឹក ៦៩ គ្រឿង។
...ពិភពលោកបាន ចំណាយលើវិស័យយោធាអស់ប៉ុន្មានកាលពីឆ្នាំ២០១៣?...
៤-ប្រទេសឥណ្ឌា
ប្រជាពលរដ្ឋសរុប: ១ ២២០ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៦ ពាន់លានដុល្លារ -ចំនួនកងទ័ពរៀបរយ ១ ៣២៥ ០០០ នាក់ - ចំនួនកងទ័ពបម្រុង ២ ១៤៣ ០០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៣៥៦៩ គ្រឿង -រថពាសដែក ៥ ០៨៥ គ្រឿង -កាំភ្លើងធំ ៦៤៤៥ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ២៩២ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ១៧៨៥ គ្រឿង – យន្តហោះ ប្រដេញ ៥៣៥ គ្រឿង - យន្តហោះប្រយុទ្ធ ៤៦៨ គ្រឿង – យន្តហោះដឹកជញ្ជូន ៧០៦ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ២០ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ១៨៤ គ្រឿង – នាវាដឹកយន្តហោះ ២ (ពីរ) គ្រឿង – នាវាពិឃាត ១១ គ្រឿង – នាវាមុជទឹក ១៧ គ្រឿង។
៥-ប្រទេសអង់គ្លេស
ប្រជាពលរដ្ឋសរុប: ជាង ៦៣ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៥៤ ពាន់លានដុល្លារ -ចំនួនកងទ័ពរៀបរយ ២០៥ ៣៣០ នាក់ - ចំនួនកងទ័ពបម្រុង ១៨២ ០០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៤០៧ គ្រឿង -រថពាសដែក ៦ ២៤៥ គ្រឿង - កាំភ្លើងធំ ១៣៨ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ៥៦ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ៩០៨ គ្រឿង – យន្តហោះ ប្រដេញ ៨៤ - យន្តហោះប្រយុទ្ធ ១៧៨ គ្រឿង – យន្តហោះដឹកជញ្ជូន ៣៣៨ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ៦៦ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ៦៦ គ្រឿង – នាវាដឹកយន្តហោះ ១ (មួយ) គ្រឿង – នាវាពិឃាត ៦ គ្រឿង – នាវាមុជទឹក ១១ គ្រឿង។
៦-ប្រទេសបារាំង
ប្រជាពលរដ្ឋសរុប: ជិត ៦៦ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៣ ពាន់លានដុល្លារ - ចំនួនកងទ័ពរៀបរយ ២២៨ ៦៥៦ នាក់ - ចំនួនកងទ័ពបម្រុង ១៩៥ ៧៧០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៤២៣ គ្រឿង -រថពាសដែក ៧ ២៩០ គ្រឿង -កាំភ្លើងធំ ៧៧០ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង : ៦០ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ១២០៣ គ្រឿង – យន្តហោះ ប្រដេញ ២៨៧ - យន្តហោះប្រយុទ្ធ ២៧០ គ្រឿង – យន្តហោះដឹកជញ្ជូន ៥៣១ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ៤៣ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ១២០ គ្រឿង – នាវាដឹកយន្តហោះ ១ (មួយ) គ្រឿង – នាវាពិឃាត (គ្មាន) – នាវាមុជទឹក ១០ គ្រឿង។
...កូរ៉េខាងជើងអំពាវទៅកូរ៉េខាងត្បូង ឱ្យបន្ថយភាពតានតឹងយោធា...
៧-ប្រទេសអាល្លឺម៉ង់
ប្រជាពលរដ្ឋសរុប: ជាង ៨១ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៥ ពាន់លានដុល្លារ - ចំនួនកងទ័ពរៀបរយ ១៨៣ ០០០ នាក់ - ចំនួនកងទ័ពបម្រុង ១៤៥ ០០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៤០៨ គ្រឿង - រថពាសដែក ៤២៧៩ គ្រឿង កាំភ្លើងធំ (គ្មានតួលេខ) - ជើងទម្របាញ់កាំជ្រួចហ្វូង ២៥២ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ៧១០ គ្រឿង – យន្តហោះ ប្រដេញ ១៩០ - យន្តហោះប្រយុទ្ធ ៧៤ គ្រឿង – យន្តហោះដឹកជញ្ជូន ៤៣៣ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ២៦ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ៨២ គ្រឿង – នាវាដឹកយន្តហោះ (គ្មាន) – នាវាពិឃាត (គ្មាន) – នាវាមុជទឹក ៤ គ្រឿង។
៨-ប្រទេសទួរគីប្រជាពលរដ្ឋសរុប: ជាង ៨០ លាននាក់ - ចំនួនកងទ័ពរៀបរយ ៤១០ ៥០០ នាក់ - ចំនួនកងទ័ពបម្រុង ១៨៥ ៦៣០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៣៦៥៧ គ្រឿង - ថវិកាចំណាយលើវិស័យការពារជាតិ ១៨,២ ពាន់លានដុល្លារ - រថពាសដែក ៨៥៣២ គ្រឿង កាំភ្លើងធំ ២១៥២ ដើម- ជើងទម្របាញ់កាំជ្រួចហ្វូង ៦៤៦ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ៩៨៩ គ្រឿង – យន្តហោះ ប្រដេញ ២៥៤ - យន្តហោះប្រយុទ្ធ ២៥៤ គ្រឿង – យន្តហោះដឹកជញ្ជូន ៤៣៧ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ៣៦ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ១១៥ គ្រឿង – នាវាដឹកយន្តហោះ (គ្មាន) – នាវាពិឃាត (គ្មាន) – នាវាមុជទឹក ១៤ គ្រឿង។
...ស្ងាត់ៗ ! អាមេរិកបញ្ជាទិញយន្តហោះចម្បាំងស៊េរីទំនើបបំផុតពីក្រុមហ៊ុនឯកជន...
៩-ប្រទេសកូរ៉េខាងត្បូង
ប្រជាពលរដ្ឋសរុប: ជិត ៤៩ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៣៤ ពាន់លានដុល្លារ - ចំនួនកងទ័ពរៀបរយ ៦៤០ ០០០ នាក់ - ចំនួនកងទ័ពបម្រុង ២ ៩០០ ០០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ២៣៤៦ គ្រឿង - រថពាសដែក ២៨៨០ គ្រឿង - កាំភ្លើងធំ ៥៤២៤ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ២៥០ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ១៣៩៣ គ្រឿង – យន្តហោះ ប្រដេញ ៤០៩ - យន្តហោះប្រយុទ្ធ ២៦៩ គ្រឿង – យន្តហោះដឹកជញ្ជូន ៣២២ - ឧទ្ធម្ភាគចក្រប្រយុទ្ធ ៧៧ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ១៦៦ គ្រឿង – នាវាដឹកយន្តហោះ (គ្មាន) – នាវាពិឃាត ១២ គ្រឿង – នាវាមុជទឹក ១៤ គ្រឿង។
១០-ប្រទេសជប៉ុន
ប្រជាពលរដ្ឋសរុប: ជាង ១២៧ លាននាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៩,១ ពាន់លានដុល្លារ - ចំនួនកងទ័ពរៀបរយ ២៤៧ ៧៤៦ នាក់ - ចំនួនកងទ័ពបម្រុង ៥៧ ៩០០ នាក់។
កម្លាំងទ័ពជើងគោក: រថក្រោះ ៧៦៧ គ្រឿង -រថពាសដែក ៣០៥៧ គ្រឿង - កាំភ្លើងធំ ៤៩២ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ៩៩ គ្រឿង។
កម្លាំងទ័ពអាកាស: យន្តហោះ ១៥៩៥ គ្រឿង – យន្តហោះប្រយុទ្ធ ២៩២ គ្រឿង – ឧទ្ធម្ភាគចក្រប្រយុទ្ធ ២៩២ គ្រឿង។
កម្លាំងទ័ពជើងទឹក: នាវាចម្បាំង ១៣១ គ្រឿង – នាវាដឹកយន្តហោះ ១ (មួយ) គ្រឿង – នាវាពិឃាត ៤៥ គ្រឿង -នាវាមុជទឹក ១៦ គ្រឿង។
No comments:
Post a Comment