ប្រទេសជប៉ុនជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ដែលស្ថិតនៅលំដាប់លេខបី ជាមួយនឹងទំហំសេដ្ឋកិច្ចគិតតាមផលិតផលសរុបក្នុងស្រុកតាមតម្លៃទីផ្សាររំពឹងទុកគឺប្រហែល (Nominal GDP ) ៤,៧៧ ពាន់ពាន់លានដុល្លារ (trillion)នៅឆ្នាំ២០១៤នេះ។ ដោយឡែក ប្រសិនបើគេនិយាយអំពីវិស័យយោធាវិញ កាលពីអតីតកាល ជប៉ុនក៏មិនមែនជាប្រទេសទន់ខ្សោយផ្នែកយោធាទេ ពោលគឺជាមហាអំណាចយោធាកាលពីមុន និងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ជប៉ុនមានសមត្ថភាពសាងសង់នាវាដឹកយន្តហោះ និងសម្ភារៈសឹកយ៉ាងសម្បូរបែបតាំងពីយូរយារណាស់មកហើយ ព្រោះជប៉ុនបានធ្វើទំនើបកម្មខាងវិស័យការពារជាតិតាំងពីសតវត្សទី១៩ មកម៉្លេះ។
បន្ទាប់ពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ ជប៉ុនមានរដ្ឋធម្មនុញ្ញថ្មី។ រដ្ឋធម្មនុញ្ញជប៉ុនត្រង់មាត្រា ប្រាំបួន បានចែងថាជប៉ុនមានសិទ្ធិបង្កើតកងទ័ពសម្រាប់ការពារខ្លួន ដែលមានន័យថា កងទ័ពជប៉ុនអាចច្បាំងតែនៅក្នុងដែនអធិបតេយ្យរបស់ជប៉ុន ហើយក្នុងករណីប្រទេសជប៉ុនត្រូវបានបរទេសឈ្លានពាន គឺកងទ័ពអាមេរិកជាអ្នករ៉ាប់រងការពារប្រទេសជប៉ុន។ ធ្វើបែបនេះមិនមែនមានន័យថា ជប៉ុនអន់ ដល់ថ្នាក់ទៅពឹងកងទ័ពអាមេរិកនោះទេ ប៉ុន្តែជប៉ុនធ្លាប់មានមហិទ្ធិឫទ្ធិយោធាខ្លាំងពេក កាលពីក្នុងសង្គ្រាមលោកលើកទីពីរ។
...ជប៉ុនប្រជែងចិន កសាងខ្សែរថភ្លើងលឿនជាងគេបំផុងក្នុងពិភពលោក ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង (វីដេអូ)...
ឈ្មោះជាផ្លូវការ ប្រទេសនីបផុនកូគូ (Nippon Koku)(ប្រទេសជប៉ុន)
ផ្ទៃដីសរុប ៣៧៧ ៩៤៤ គីឡូម៉ែត្រការ៉េ
របបនយោបាយ របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
អធិរាជ ព្រះចៅ អាគីហ៊ីតូ (Akihito)
រូបិយប័ណ្ណជាតិ ប្រាក់យ៉េន
ថវិកាចំណាយលើវិស័យការពារជាតិ ៤៩,១ ពាន់លានដុល្លារ - ចំនួនកងទ័ពរៀបរយ ២៤៧ ៧៤៦ នាក់ - ចំនួនកងទ័ពបម្រុង ៥៧ ៩០០ នាក់។
កម្លាំងទ័ពជើងគោក រថក្រោះ ៧៦៧ គ្រឿង - រថពាសដែក ៣០៥៧ គ្រឿង - កាំភ្លើងធំ ៤៩២ ដើម - ជើងទម្របាញ់កាំជ្រួចហ្វូង ៩៩ គ្រឿង។
កម្លាំងទ័ពអាកាស យន្តហោះ ១៥៩៥ គ្រឿង – យន្តហោះប្រយុទ្ធ ២៩២ គ្រឿង – ឧទ្ធម្ភាគចក្រប្រយុទ្ធ ២៩២ គ្រឿង។
កម្លាំងទ័ពជើងទឹក នាវាចម្បាំង ១៣១ គ្រឿង – នាវាដឹកយន្តហោះ ១ (មួយ) គ្រឿង – នាវាពិឃាត ៤៥ គ្រឿង - នាវាមុជទឹក ១៦ គ្រឿង។
...អ្នកស្រាវជ្រាវអះអាងថា ១០០ឆ្នាំទៀតប្រទេសជប៉ុននឹងរលាយបាត់រូបពីផែនដី ដោយសារផ្ទុះភ្នំភ្លើង និងរញ្ជួយដី!...
ដោយយោលទៅលើស្ថានភាពនយោបាយ ដែលកំពុងឡើងកម្ដៅនៅសមុទ្រចិនខាងកើត (East China Sea) ជប៉ុនបានកែប្រែគោលនយោបាយការពារជាតិរបស់ខ្លួន។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេ បានបកស្រាយឡើងវិញ (reinterpretation) នូវរដ្ឋធម្មនុញ្ញជប៉ុនដែលកំពុងនៅជាធរមាន ត្រង់មាត្រា ប្រាំបួន (១)។ រដ្ឋាភិបាលលោកស៊ីនហ្សូអាបេ យល់ថាប្រទេសជប៉ុនមិនអាចនៅស្ងៀម ឲ្យគេគម្រាមកំហែងស្រេចតែនឹងអំពើចិត្តបានទេ ត្រូវតែមានអ្វីការពារខ្លួន។ ដូចនេះ នយោបាយ «សន្តិនិយម - Pacifism» របស់ជប៉ុនចាប់ពីក្រោយសង្គ្រាមលោកលើកទីពីរ រហូតមកទល់នឹងពេលថ្មីៗនេះ ត្រូវបានកែប្រែជាបណ្ដើរៗ ដើម្បីឲ្យស្របតាមកាលៈទេសៈវិវត្ត ព្រោះមើលស្ថានភាពមិនស្រួល។
ខាងក្រោមនេះ ជាការរៀបរាប់ត្រួសៗ អំពីការពង្រឹងវិស័យការពារជាតិរបស់ជប៉ុនដោយបានបញ្ជាទិញថ្មី នូវអាវុធយុទ្ធភណ្ឌទំនើបៗមានសេចក្ដីដូចខាងក្រោម។
ជប៉ុន ថ្វីត្បិតជាប្រទេសសន្តិភាពនិយម ទៅតាមរដ្ឋធម្មនុញ្ញត្រង់មាត្រាប្រាំបួន ក៏ជប៉ុននៅតែមានសមត្ថភាពខ្ពស់ ព្រោះជប៉ុនស្ថិតក្នុងចំណោមប្រទេស ១០ (ដប់) ដែលមានសមត្ថភាពខ្ពស់បំផុតខាងវិស័យការពារជាតិ (...ប្រទេស១០ ដែលមានសមត្ថភាពខ្ពស់បំផុតខាងវិស័យការពារជាតិ...)។ ជនជាតិជប៉ុន មិនសូវបានទ្រឹស្ដីច្រើនទេ ប៉ុន្តែក្នុងសមរភូមិប្រយុទ្ធ ជប៉ុនប្រយុទ្ធរហូតទាល់តែស្លាប់ខ្លួន ក៏មិនលើកដៃសុំចុះចាញ់ (២)។ ប្រទេសជប៉ុនចំណាយ ១% នៃផលិតផលសរុបក្នុងស្រុក (GDP) សម្រាប់វិស័យការពារជាតិ។ និយាយអំពីសម្ភារៈយោធា ជប៉ុនមានអាវុធសម្បូរបែប និងទំនើបផុតលេខក្នុងលោក មិនចាញ់ប្រទេសមហាអំណាចយោធាទាល់តែសោះ។
...តើកងទ័ពចិនអាចយកឈ្នះកងទ័ពជប៉ុនដែរឬទេបើមានសង្គ្រាមផ្ទុះឡើង?...
កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលលោកអាបេ បានព្រាងសេចក្ដីស្នើថវិកា ដើម្បីទិញចូលនូវសព្វាវុធមួយចំនួនបន្ថែមទៀតដូចជា ៖ យន្តហោះដ្រូនស៊ើបការណ៍ ចំនួនបីគ្រឿង – យន្តហោះរ៉ាដាចាប់មិនបាន – រថយន្តដឹកជញ្ជូនទ័ព (អាចឡើងគោកក៏បាន និងចុះទឹកក៏បាន – amphibous vehicle) ចំនួន ៥២ គ្រឿង – យន្តហោះចម្បាំងម៉ាក F-35 ចំនួន ២៨ គ្រឿង និងយន្តហោះជាច្រើនប្រភេទទៀត។ គេព្យាករណ៍ថា ខ្ទង់ចំណាយលើសម្ភារៈទាំងនេះ គឺពី ២៣២ ទៅ ២៤០ ពាន់លានដុល្លារ។ ក្រៅពីទិញពីប្រទេសក្រៅ ជប៉ុនក៏ផលិតយន្តហោះចម្បាំងដោយខ្លួនឯងផងដែរ៕
(១) - បកស្រាយឡើងវិញគឺមិនចាំបាច់ធ្វើវិសោធនកម្មច្បាប់អ្វីទាំងអស់។
(២) - កងទ័ពជប៉ុនមិនមានទម្លាប់លើកដៃសុំចុះចាញ់ក្នុងសមរភូមិ ដូចបណ្ដាប្រទេសទូទៅនៅក្នុងពិភពលោកនោះទេ។ ការលើកដៃសុំចុះចាញ់ជាភាពអាម៉ាស់ដ៏ធំ ដូចនេះគេសុខចិត្តសម្លាប់ខ្លួនឯង មិនប្រគល់ខ្លួនឲ្យគេចាប់ទាំងរស់ទេ។

No comments:
Post a Comment