ភ្លាមៗក្រោយពីបានក្លាយជារដ្ឋឯករាជ្យវិញនៅឆ្នាំ១៩៤៧ ឥណ្ឌាដែលធំតែមាឌ និងដែលមានប្រជាជនច្រើនដូចស្រមោច គឺជាយក្សដែលមានជើងធ្វើពីដីឥដ្ឋ គឺជាប្រទេសសែនក្រីក្រដែលត្រូវបានបែងចែកជាពីរ ម្ខាងឥណ្ឌា និងម្ខាងទៀតប៉ាគីស្ថាន។
ដោយហេតុតែមហាប្រទេសមួយនេះត្រូវបានពុះចែកជាពីរ ប្រជាជនអ្នកកាន់សាសនាហ៊ីនឌូ(Hindou) ប្រមាណ១០លាននាក់ត្រូវបានជម្លៀសចេញពីប៉ាគីស្ថានទៅឥណ្ឌា រីឯ៧លាននាក់ទៀតដែលជាអ្នកកាន់សាសនាអ៊ីស្លាមត្រូវបានជម្លៀសចេញពីឥណ្ឌាទៅប៉ាគីស្ថាន។
មិនតែប៉ុណ្ណោះ ឥណ្ឌា និងប៉ាគីស្ថានដែលប្រសូតចេញពីផ្ទៃពោះនៃមាតុប្រទេសតែមួយក្លាយជាសត្រូវស៊ីសាច់ហុតឈាមគ្នា ដ្បិតនៅក្នុងឆ្នាំ១៩៤៧នោះ ទំនាស់រវាងសហគមន៍ហ៊ីនឌូ និងសហគមន៍អ៊ីស្លាមបានបណ្តាលឱ្យមនុស្សជាង៥សែននាក់បាត់បង់ជីវិត។
បរិបទពុះកញ្ជ្រោលនិងប្រកបទៅដោយហិង្សាឆ្នាំ១៩៤៧-១៩៤៨ និងជាពិសេសឃាតកម្មនៅថ្ងៃ៣០មករា១៩៤៨ ទៅលើMahatma Gandhi ដែលប្រជាជាតិទាំងមូលចាត់ទុកដូចជាព្រះ បានជះឥទ្ធិពលមិនតិចទេទៅលើនាយករដ្ឋមន្ត្រីដំបូងគេបង្អស់នៃឥណ្ឌាឯករាជ្យ នោះគឺJawaharlal Nehru។
ម្ល៉ោះហើយ ពីឆ្នាំ១៩៤៧ដល់ឆ្នាំ១៩៦៤ដែលជាសករាជគ្រប់គ្រងរដ្ឋរបស់Nehru ឥណ្ឌាមិនអាចមានចក្ខុនិមិត្តមួយច្បាស់លាស់ឡើយអំពីតួនាទីរបស់ខ្លួននៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ក្នុងនាមជាប្រទេសក្រីក្រ ឥណ្ឌារបស់Nehruគ្មានជំរើសអ្វីផ្សេងក្រៅពីតាំងខ្លួនជាអ្នកតតិយលោកនិយម tiers-mondiste និងក្នុងនាមជាប្រទេសដែលទើបបានរើបម្រះខ្លួនចេញរួចពីនឹមនៃពួកប្រទេសអាណានិគមនិយម ឥណ្ឌារបស់Nehru ក៏ត្រូវតែក្លាយជាប្រទេសមិនចូលបក្សសម្ព័ន្ធដែរ បានន័យថាឥណ្ឌាត្រូវតែរួបរួមគ្នាជាមួយបណ្តាប្រទេសមួយចំនួនដែលមិនតាមសហរដ្ឋអាមេរិក ហើយក៏មិនកាន់ជើងសហភាពសូវៀតដែរ។
អ៊ីចឹងហើយ បានជាឧត្តមគតិរបស់Nehru មានជំហរនៅលើមូលដ្ឋានបី។ ទីមួយគឺ មូលដ្ឋានមនុស្សនិយម humanisme ពោលគឺការលើកតម្កើងមនុស្សជាតិនិងតម្លៃរបស់មនុស្សលោក។ ទីពីរគឺ មូលដ្ឋានសកលនិយម universalisme។ និងទីបីគឺ មូលដ្ឋានអហិង្សា ដែលជាមរតកមនោគមវិជ្ជាដ៏ថ្លៃថ្លាបានមកពីMahatma Gandhi។
ក៏ប៉ុន្តែចាប់ពីពាក់កណ្តាលទសវត្សរ៍ទី៦០មកទល់សព្វថ្ងៃ ឥណ្ឌាបានបោះបង់ចោលឬគ្មានជម្រើសអ្វីផ្សេងក្រៅពីបោះបង់ចោលមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់Nehru។ ប្រឈមមុខជាក់ស្តែងនឹងបរិបទតំបន់ព្រមទាំងកាលៈទេសៈពិភពលោក ថ្នាក់ដឹកនាំឥណ្ឌាជាបន្តបន្ទាប់ ត្រូវតែងាកមកឱ្យតម្លៃខ្ពស់ដល់នយោបាយការបរទេសប្រាកដនិយម។
អស់មានទៀតហើយតម្លៃសកលនិយម មនុស្សនិយម និងគោលការណ៍អហិង្សា នៅក្នុងនយោបាយទូតរបស់ឥណ្ឌា។ ឃើញមានតែមនោសញ្ចេតនាជាតិនិយម ជួនកាលកាច និងជួនកាលទៀតចង្អៀតចង្អល់។ តើហេតុអ្វី?
មូលហេតុធំ គឺមកពី ចាប់ពីដើមទសវត្សរ៍ទី៦០ទៅ ឥណ្ឌាភ័យព្រួយនិងស្រងាកចិត្ត។ ឥណ្ឌាភ័យ ពីព្រោះត្រូវបានប្រទេសជិតខាងរំលោភបំពាន តាមរយៈសង្គ្រាមជាមួយចិន នៅឆ្នាំ១៩៦២ និងសង្គ្រាមជាមួយប៉ាគីស្ថានលើកទីមួយនៅឆ្នាំ១៩៦៥ និងលើកទីពីរ នៅឆ្នាំ១៩៧។ ឥណ្ឌាស្រងាកចិត្ត ពីព្រោះត្រូវបានពិភពលោកមាក់ងាយ។
ក្នុងចន្លោះទសវត្សរ៍ទី៧០និងទី៨០ នាពេលដែលសេដ្ឋកិច្ចចិនផ្តើមងើបក្បាល និងនាពេលដែលសេដ្ឋកិច្ចបណ្តាប្រទេសនាគអាស៊ី ដូចជាសិង្ហបុរី តៃវ៉ាន់និងកូរ៉េខាងត្បូង កំពុងលូតលាស់ខ្លាំង ឥណ្ឌាត្រូវបានគេធីបចោលនិងមើលរំលង។ ពីព្រោះនៅក្នុងសម័យនោះ ឥណ្ឌានៅក្រីក្រខ្លាំង មានកំណើនសេដ្ឋកិច្ចតិចតួច មិនបាន៣%ល្អផង។
ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលឥណ្ឌាមានទំនុកទុកចិត្តលើខ្លួនឯងឡើងវិញ។ នេះក៏ដោយសារតែកក្តាសំខាន់ៗពីរ។ ទីមួយគឺកក្តាយោធា៖ នៅឆ្នាំ១៩៩៨ ឥណ្ឌាបានប្រកាសជាផ្លូវការថា ខ្លួនមានគ្រាប់បែកបរិមាណូ។ ទីពីរគឺកក្តាសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចនៃប្រទេសមួយនេះឡើងដល់៨%ក្នុងមួយឆ្នាំៗក្នុងគ្រាបច្ចុប្បន ឥណ្ឌាក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៩ ជាសមាជិកនៃG២០ និងជាសមាជិកនៃពួកBRICS ពោលគឺពួកមហាប្រទេសដែលកំពុងស្គាល់ការអភិវឌ្ឍន៍លឿនរហ័ស រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
ម្ល៉ោះហើយ ពិភពលោកមើលរំលងឥណ្ឌាលែងបានទៀតហើយ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំឥណ្ឌាជាបន្តបន្ទាប់មិនទាន់ច្បាស់ក្នុងចិត្តខ្លួនឯងនៅឡើយទេថា តើអាចបញ្ជូនសារអ្វីមួយទៅកាន់ពិភពលោក អាចជួយដោះស្រាយបញ្ហាពិភពលោក របៀបណា អាចធ្វើអ្វីនៅលើឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកទទួលស្គាល់ប្រទេសខ្លួនថា ជាមហាអំណាចមួយពិតប្រាកដ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាប្រឹងប្រែងធ្វើឱ្យខ្លួនល្បីឈ្មោះជាប្រទេសដែលមានបទពិសោធន៍ជ្រៅជ្រះខាងលិទ្ធិប្រជាធិបតេយ្យ។ នៅក្នុងន័យនេះ ឥណ្ឌាបាននិងកំពុងបន្តជួយអាហ្វហ្កានីស្ថាននិងជួយពង្រឹងគ្រឹះប្រជាធិបតេយ្យនៃប្រទេសមួយនេះ។
ឥណ្ឌាក៏កំពុងខ្នះខ្នែងបង្កើនតួនាទីរបស់ខ្លួនក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងពិភពលោកដែរ។ ឧទាហរណ៍ កងទ័ពឥណ្ឌាបានចូលរួមបំពេញបេសកកម្មកាលពីប៉ុន្មានឆ្នាំមុន នៅអតីតយូហ្កូស្លាវី(Yougoslavie)ក្នុងនាមជាទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ។នៅឆ្នាំ២០០៤ ឥណ្ឌាបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ ដើម្បីបង្ការសង្គ្រាម ទប់ទល់នឹងភេរវកម្ម ការពារលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងពិភពលោក។
មួយឆ្នាំក្រោយមក គឺនៅឆ្នាំ២០០៥ ឥណ្ឌាបានចុះកិច្ចព្រមព្រៀងមួយជាមួយអាមេរិកស្តីពីសហប្រតិបត្តិការយុទ្ធសាស្ត្រយោធា ដើម្បីបំពេញបេសកសកម្មរក្សាសន្តិភាពនៅលើសមរភូមិនាៗ ក្នុងពិភពលោក ពិសេសនៅអាស៊ីខាងត្បូង។
ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ អន្តរគមន៍របស់ឥណ្ឌានៅលើទីសមរភូមិក្រៅប្រទេស មានលក្ខណៈអល់អែកស្ទាក់ស្ទើរនៅឡើយ។ នេះក៏មកពីឥណ្ឌាធា្លប់មានបទពិសោធន៍អាក្រក់ នៅសេរីឡង់កា ក្នុងឆ្នាំ១៩៨។ កាលណោះ នាយករដ្ឋមន្ត្រីឥណ្ឌាRajiv Gandhi បានបញ្ជូនទ័ពIndian Peace Keeping Forceទៅរារាំងកុំឱ្យកងកម្លាំងរដ្ឋាភិបាលសេរីឡង់កា និងពួកឧទ្ទាមតាមូល(Tamoul)ច្បាំងគ្នា។
បេសសកម្មនេះបានទទួលបរាជ័យទាំងស្រុង ហើយបីឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៩១នាយករដ្ឋមន្ត្រីឥណ្ឌាRajiv Gandhi ថែមទាំងបានស្លាប់នៅក្នុងភេរវកម្មអត្តឃាតមួយបង្កឡើងដោយយុទ្ធនារីម្នាក់នៃចលនាឧទ្ទាមតាមូលទៀតផង។ គឺប្រហែលជាអ៊ីចឹងហើយ បានជាឥណ្ឌាបដិសេធមិនព្រមបញ្ជូនទ័ពទៅអៀរ៉ាក់(Irak)តាមការស្នើរបស់អាមេរិក នៅឆ្នាំ២០០៣៕

No comments:
Post a Comment