រុស្ស៊ី មានអាវុធនុយក្លេអ៊ែរទំនើប និង ច្រើនជាងអាមេរិកឆ្ងាយខ្លាំងណាស់ ហើយថា ប្រសិនបើសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងមែន ប្រាកដណាស់ថា លោកVladimir Putin ប្រធានាធិបតីរុស្ស៊ីនឹងឈ្នះដោយងាយបំផុត ។ នេះតាមការចុះផ្សាយរបស់ទស្សនាវដី្ត PRAVDA របស់រុស្ស៊ី។
ការចុះផ្សាយ ដោយបង្ហាញពីឥទ្ធិពលរបស់រុស្ស៊ីតាមរយៈអាវុធនុយក្លេអ៊ែរនេះ គឺធ្វើឡើងស្របពេលដែល រុស្ស៊ីកំពុងមានភាពតានតឹងជាមួយនឹង សហរដ្ឋអាមេរិក និង អង្គការNATO ជុំវិញវិបត្តិក្នុងប្រទេសអ៊ុយក្រែន។ ថ្មីៗនេះទៀត មានយន្តហោះចម្បាំងរបស់រុស្ស៊ីជាច្រើនគ្រឿងបានហោះចូលក្នុងដែន អាកាសដែលកាន់កាប់ដោយអង្គការ NATO។
បើតាមទស្សនាវដី្ត PRAVDA ដដែលឲ្យដឹងថា រុស្ស៊ីមានលទ្ធភាពលើសពីអាមេរិក ព្រោះថា ចាប់តាំងពីសង្គ្រាមត្រជាក់បញ្ចប់មក អាមេរិកមិនសូវយកចិត្តទុកដាក់ខ្លាំង លើបច្ចេកវិទ្យានុយក្លេអ៊ែរ ដូចរុស្ស៊ីនោះឡើយ។
...រុស្ស៊ីកំពុងគម្រាមបារាំងថានឹងមាន “បញ្ហាធំ” បើសិនមិនប្រគល់កប៉ាល់ដឹកយន្តហោះតាមការសន្យា...
ថ្វីបើសហរដ្ឋអាមេរិក មានលទ្ធភាពក្នុងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយដែលអាចកំទេចគោលដៅយ៉ាងងាយក៏ដោយ ប៉ុន្តែរុស្ស៊ីក៏មានមីស៊ីលរយៈចម្ងាយវែងដែលបំពាក់នៅលើនាវាចម្បាំងដែរ។
...ទស្សនាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អង្គការណាតូ សម្រាប់ទល់ទល់នឹងកាំជ្រួចអន្តរទ្វីប...
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបញ្ជាក់ថា រុស្ស៊ីមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគំរាមដល់សន្តិសុខអាមេរិកនោះឡើយ។ ថ្មីៗនេះ លោកChuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រកាសពីគម្រោង បង្កើនទឹកប្រាក់ពី១, ៥ ពាន់លានដុល្លារ ដល់ ១៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីពង្រឹងលើការស្រាវជ្រាវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

No comments:
Post a Comment