Thursday, November 13, 2014

កម្ពុជា​​នឹង​ក្លាយជា​ទីផ្សារ​​ធំ​បំផុត​​​​នៃ​​​ការ​នាំ​ចូល​គោ​អូស្ត្រាលីនៅ​​តំបន់​អាស៊ាន


ពាណិជ្ជកម្ម​សត្វ​គោ​អូស្ត្រាលី​កំពុង​ទទួល​ការ​ពេញ​និយម​ក្នុង​តំបន់​អាស៊ាន។ប្រភព៖​ Farm Weekly
អាជ្ញាធរ​បសុពេទ្យ​រប​ស់​រដ្ឋាភិបាល​អូស្ត្រាលី និង​ប្រទេស​កម្ពុជា​ បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ការ​ទទួល​ស្គាល់​សុខភាព​សត្វ ដើម្បី​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​ចាប់ផ្តើម​​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​គោ​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​គេហទំព័រ​អន្តរជាតិ​មួយ​។ 

មន្ត្រី​សហព័ន្ធ​កសិកម្ម លោក Barnaby Joyce បាន​លើកឡើងថា ក្រុមហ៊ុន​នាំចេញ​របស់​អូស្ត្រាលី​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​រក​ឃើញ​ប្រព័ន្ធ​ធានា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ការនាំចេញ (ESCAS) និង​បាន​បង្កើត​សង្វាក់​ផ្គត់ផ្គង់​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​នាំចូល​សត្វ​គោ​ផងដែរ។

លោក​បន្ត​ថា ការ​ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ទីផ្សារ​ថ្មី​ណាមួយ​ក្នុង​ពេលនេះ​គឺជា​រឿង​មួយ​ប៉ុន្តែ​ការ​ប្រមើល​មើល​ការធ្វើ​ពាណិជ្ជកម្ម​ដែល​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ​គឺជា​រឿង​សំខាន់ ព្រោះ​លោក​បាន​ប៉ាន់ប្រមាណ​ថា ប្រហែល​សត្វ​គោ​ ១០.០០០​ក្បាល អាច​នឹង​ត្រូវបាន​ជួញដូរ​ដំបូង ហើយ​នឹង​មាន​ការ​រំពឹង​ទុក​ដ៏​ល្អ​មួយ​សម្រាប់​ការ​រីកចម្រើន​នា​ពេល​អនាគត​ខាងមុខ​។

នាយក​ប្រតិបត្តិ​សមាគម​អ្នក​នាំចេញ លោក Ben Hindle មាន​ប្រសាសន៍​ថា ទីផ្សារ​ប្រទេស​កម្ពុជា នឹង​ជា​កន្លែង​បំពេញ​បន្ថែម​ក្នុង​ការ​នាំចេញ​សត្វ​គោ​ពី​អូស្ត្រាលី​ទៅ​កាន់​តំបន់​អាស៊ាន ដូចជា​ប្រទេស​វៀតណាម​ដែល​បាន​នាំ​ចូល​ពូជ​គោ​អូស្ត្រាលី​ប្រមាណ ១៣១.០០០​ក្បាល​ក្នុង​១ឆ្នាំៗ។

លោក​បន្ត​ថា ពេលនេះ​ប្រទេស​កម្ពុជា​មិនទាន់​អាច​ក្លាយជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​យើង​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ​នៅពេល​ប្រទេស​ថៃ និង​វៀតណាម​ស​ម្រ​ច​គម្រោង​ទូទៅ​របស់​ខ្លួន​រួចហើយ នោះ​កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​មួយ​បន្ថែមទៀត​ក្នុង​តំបន់​។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ឲ្យ​ដឹងថា ចំណង់​នៃ​អាហារ​អាស៊ី​កំពុងមាន​ការកើនឡើង​ក្នុង​តំបន់​អាស៊ី ដូចនេះ​ផលិតផល​ដែលមាន​ជាតិ​ប្រ​តេ​អ៊ីន និង​មាន​គុណភាព​ខ្ពស់​ដូចជា​សាច់គោ​អូស្ត្រាលី​ជាដើម​មានការ​កើនឡើង​៕

No comments:

Post a Comment