វាប្រហែលជារឿងងាយស្រួលដើម្បីសង្កេតរវាងអ្នកគ្រប់គ្រងពីរនាក់ គឺអ្នកគ្រប់គ្រងមិនល្អ និង អ្នកគ្រប់គ្រងល្អ។ ប៉ុន្តែ បើប្រៀបធៀបរវាងអ្នកគ្រប់គ្រងល្អ និង អ្នកគ្រប់គ្រងដ៏អស្ចារ្យអាចជារឿងលំបាកបន្តិចសម្រាប់ប្រិយមិត្តដើម្បីកំណត់បុគ្គលិកលក្ខណៈរបស់បុគ្គលទាំងពីរនេះ។ យ៉ាងណាមិញ លោកអ្នកនឹងបាត់ភាពមន្ទិលសង្ស័យនៅពេលដែលលោកអ្នកបានស្វែងយល់ពីភាពខុសគ្នារបស់អ្នកគ្រប់គ្រងល្អ និង អ្នកគ្រប់គ្រងដ៏អស្ចារ្យដូចខាងក្រោមនេះ៖
១) លទ្ធផលការងារ
អ្នកគ្រប់គ្រងល្អ៖ បានបំពេញការងារចប់សព្វគ្រប់។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ បំពេញការងារបានចប់សព្វគ្រប់ដូចអ្នកគ្រប់គ្រងល្អដែរ ប៉ុន្តែមានប្រសិទ្ធភាព និង គុណភាពជាង និងផ្ដោតលើលទ្ធផលដែលល្អបំផុតតាមលទ្ធភាពដែលអាចធ្វើបាន។
២) ការចែករំលែកគំនិតយោបល់
អ្នកគ្រប់គ្រងល្អ៖ ស្តាប់ និង ទទួលយកគំនិតយោបល់របស់បុគ្គលិកឯទៀត។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ បង្ខិតបង្ខំឲ្យបុគ្គលិក និង អ្នករួមការងារបញ្ចេញគំនិតយោបល់ឲ្យបានច្រើន។ លើសពីនេះទៅទៀតអ្នកគ្រប់គ្រងដ៏អស្ចារ្យបានចិញ្ចឹមទុកក្តីស្រមៃរបស់ខ្លួនទៅដល់បុគ្គលិកគ្រប់រូប និង លើកទឹកចិត្តពួកគេឲ្យកាន់តែខិតខំប្រឹងប្រែងឡើង។
៣) ភាពជាគំរូ
អ្នកគ្រប់គ្រងល្អ៖ បំពេញការងាររបស់ខ្លួនយ៉ាងម៉ត់ចត់ និង ធ្វើអ្វីមួយដើម្បីបង្កើតជាភាពជាគំរូដល់បុគ្គលិកឯទៀត។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ មិនខុសពីអ្នកគ្រប់គ្រងល្អ អ្នកគ្រប់គ្រងដ៏អស្ចារ្យបំពេញការងាររបស់ខ្លួនយ៉ាងស្វាហាប់ ហើយមិនត្រឹមតែធ្វើអ្វីមួយផ្តល់ភាពជាគំរូដល់បុគ្គលិកឯទៀតនោះទេប៉ុន្តែថែមទាំងចូលរួមអនុវត្តការងារជាក្រុមជាមួយពួកគេទៀតផង។ ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងដ៏អស្ចារ្យក៏ជាបុគ្គលដែលមិនខ្លាចនឿយហត់ និង តែងចូលរួមសកម្មភាពការងារយ៉ាងផុសផុលជាជាងផ្ទេរការទទួលខុសត្រូវដល់បុគ្គលិក។
...ជំនាញសំខាន់ពីរយ៉ាងចាំបាច់សម្រាប់ធ្វើជំនួញ! ចុះឈ្មោះនៅថ្ងៃពិព័រណ៍ ITET នៅកោះពេជ្រ រៀនមិនបាច់បង់ប្រាក់!...
៤) ការលើកទឹកចិត្តដល់បុគ្គលិក
អ្នកគ្រប់គ្រងល្អ៖ លើកទឹកចិត្តដល់បុគ្គលិកដើម្បីអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងស្របតាមតួនាទីរបស់ខ្លួន និង ផ្តល់ជំនួយដល់ពួកគេនៅពេលដែលពួកគេត្រូវការ។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ ចូលរួមយ៉ាងសកម្មនៅក្នុងការលើកទឹកចិត្តបុគ្គលិកដើម្បីអភិវឌ្ឍកាន់តែប្រសើរឡើងស្របតាមតួនាទីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ អ្នកគ្រប់គ្រងដ៏អស្ចារ្យជំរុញឲ្យបុគ្គលិកមានការប្រកួតប្រជែង ចេះត្រួតពិនិត្យវាយតម្លៃលើការវិវត្តនានារបស់ខ្លួននៅកន្លែងការងារ និង ការអភិវឌ្ឍដោយការទំនួលខុសត្រូវ។
៥) ការឲ្យតម្លៃលើលទ្ធផលការងារ
អ្នកគ្រប់គ្រងល្អ៖ ផ្តល់ការកោតសរសើរ និង ទទួលស្គាល់ស្នាដៃល្អរបស់បុគ្គលិកណាដែលខិតខំបំពេញការងារ។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ ការកោតសរសើរ និង ការទទួលស្គាល់ដល់លទ្ធផលការងាររបស់បុគ្គលិក គឺជាចំណុចមួយដែលខ្លួនត្រូវតែធ្វើឡើង។ យ៉ាងណាមិញ អ្នកគ្រប់គ្រងដ៏អស្ចារ្យមានលក្ខណៈពិសេសត្រង់ថា ចេះបញ្ចុះបញ្ចូលអ្នករួមការងារប្រកាន់ខ្ជាប់នូវសមិទ្ធផលរបស់ខ្លួនជាប់ជានិច្ចគ្រប់ពេលវេលា និង ធ្វើឲ្យពួកគេមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានគេឲ្យតម្លៃ។
៦) ការកែលំអ
អ្នកគ្រប់គ្រងល្អ៖ ផ្តល់គំនិតយោបល់ក្នុងន័យស្ថាបនា។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ ផ្តល់គំនិតយោបល់ក្នុងន័យស្ថាបនា កោតសរសើរលើចំណុចល្អ និង រិះគន់ចំៗលើចំណុចខ្វះខាត។ លើសពីនេះអ្នកគ្រប់គ្រងដ៏អស្ចារ្យគឺជាមនុស្សសកម្មតែមួយគត់ដែលបង្កើតឧត្តមគតិ និង ធ្វើឲ្យបុគ្គលិកគ្រប់រូបយល់ឃើញថា ខ្លួនគឺជាប្រភពនៃចំណេះដឹង(Fountain of Knowledge) ដល់បុគ្គលិកឯទៀត។
៧) ភាពជឿជាក់លើការងារ
អ្នកគ្រប់គ្រងល្អ៖ ជឿជាក់ទៅលើអ្វីដែលអាចជោគជ័យបាន។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ មានជំនឿ និង ជឿជាក់ទៅលើអ្វីដែលថាមិនអាចទៅរួច។ នៅទីនេះអ្នកគ្រប់គ្រងដ៏អស្ចារ្យនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីធ្វើការងារទាំងឡាយណាដែលមនុស្សមួយចំនួនចាត់ទុកថា មិនអាចទៅរួច។ អ្នកគ្រប់គ្រងប្រភេទនេះយល់ថា ការដែលធ្វើការងារដែលមិនអាចទៅរួចនឹងធ្វើឲ្យពួកគេទទួលបានបទពិសោធន៍ថ្មីៗកាន់តែច្រើនឡើង រួមទាំងលើកកម្ពស់ការប្តេជ្ញាចិត្ត និង ការព្យាយាមកាន់តែល្អឡើង។
៨) ជំនាញវិជ្ជាជីវៈ
អ្នកគ្រប់គ្រងល្អ៖ មានជំនាញវិជ្ជាជីវៈច្បាស់លាស់។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ មិនត្រឹមតែមានជំនាញវិជ្ជាជីវៈច្បាស់លាស់នោះទេ ថែមទាំងបង្ហាញភាពស្មោះត្រង់ដល់មនុស្សឯទៀត និង មានបុគ្គលិកលក្ខណៈជាមនុស្សមានគុណធម៌ពិតៗ។ ស្របពេលដែលជំនាញវិជ្ជាជីវៈជាអ្វីដែលគួរឲ្យតម្លៃ អ្នកគ្រប់គ្រងដ៏អស្ចារ្យក៏មិនភ្លេចដែរនូវការចែករំលែកចំណេះដឹងទាំងនេះប្រកបដោយទំនួលខុសត្រូវ និង ការលើកទឹកចិត្តនេះឯង។
...អាកប្បកិរិយាចំនួន៩ ជាសញ្ញាណអាក្រក់កំពុងរុញច្រានអ្នកឲ្យបរាជ័យ...
៩) ការផ្តល់ឱកាសការងារដល់បុគ្គលិក
អ្នកគ្រប់គ្រងល្អ៖ ធានាថា បុគ្គលិកនីមួយនឹងមិនដើរហួសពីព្រំដែនការងាររបស់ខ្លួននោះឡើយ។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ គ្រប់គ្រងដល់បុគ្គលិកគ្រប់រូបជាងការចាំបាច់ ដោយមិនត្រឹមតែធ្វើឲ្យបុគ្គលិកម្នាក់មានការប្រកួតប្រជែង និង បំពេញការងាររបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសឲ្យពួកគេបង្ហាញសមត្ថភាពរបស់ខ្លួនចេញមកក្រៅឲ្យបានច្រើនតាមដែលអាចធ្វើបានទៅកាន់សមាជិកឯទៀត។
១០) សីលធម៌
អ្នកគ្រប់គ្រងល្អ៖ មិនចេះវាយឫក ឬ ឆ្មើងឆ្មៃនោះឡើយ ពោលគឺចេះបន្ទាប់ខ្លួនដល់មនុស្សនៅជុំវិញខ្លួនទៀតផង។
អ្នកគ្រប់គ្រងដ៏អស្ចារ្យ៖ ក៏ចេះបន្ទាប់ខ្លួនដូចអ្នកគ្រប់គ្រងល្អដែរ តែបានដាក់តម្រូវការរបស់បុគ្គលិកជារឿងអាទិភាពជាជាងផលប្រយោជន៍របស់ខ្លួន និងមិនធ្វើឲ្យមុខតំណែង ឬ រឿងប្រាក់ខែក្លាយទៅជាប្រធានបទនៃការមិនចុះសម្រុងគ្នានាំឲ្យបាក់បែកទំនាក់ទំនងពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀតនោះឡើយ។ អ្នកគ្រប់គ្រងដ៏អស្ចារ្យបង្រៀនក្រុមការងារគ្រប់រូបឲ្យមានជំនាញវិជ្ជាជីវៈ និង ការអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងនៅក្នុងអាជីពការងាររបស់ពួកគេ៕

No comments:
Post a Comment