Saturday, November 15, 2014

លោក​អ្នក​ដឹង​ថា​​ព្រែក​ជីក​ធំ​បំផុត​ក្នុង​លោក​ ត្រូវ​បាន​សាងសង់​​ដូចម្ដេច?


ព្រែក​ជីក​ប៉ាណាម៉ា (ចម្ងាយ​សរុប ៧៧ គីឡូម៉ែត្រ)ប្រភព៖​ The Mirror
ព្រែកជីក​ជា​ព្រែក​សិប្បនិម្មិត ដែល​បង្កើត​ឡើង​ដោយ​មនុស្ស តាម​រយៈ​ការ​ជីក​ដោយ​ដៃ ឬ​ដោយ​ប្រើ​គ្រឿង​ចក្រ ដើម្បី​សម្រួល​ចរាចរណ៍​ជើង​ទឹក។ ចំណោម​ព្រែក​ជីក​ល្បីៗ​ជា​អន្តរជាតិ ដូច​ជា​ព្រែក​ជីក​ស៊ុយអេ (Suez Canal) – ព្រែក​ជីក​កៀល (Kiel Canal) និង​ព្រែក​ជីក​ប៉ាណាម៉ា។ 

គេហទំព័រ TheBNEWS សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្វែង​យល់​អំពី​ «ព្រែក​ជីក​ប៉ាណាម៉ា» ដ៏​ធំ​មហិមា ហើយ​ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​ស្ថាបត្យកម្ម​កំពូល​ក្នុង​លោក សម្រាប់​សម័យ​ទំនើប។ ព្រែក​ជីក​ប៉ាណាម៉ា (Panama Canal) ​ត្រូវ​បាន​ចាត់​ចូល​ជា​ស្ថាបត្យកម្ម​កំពូល​ក្នុង​លោក ​សម្រាប់​សម័យ​ថ្មី។ ​ព្រែក​ជីក​ប៉ាណាម៉ា ភ្ជាប់​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ជើង​ទឹក​ពី​មហាសមុទ្រ​អាត្លង់ទិក ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជាមួយ​និង​ចម្ងាយ​ព្រែក​សរុប ៧៧ គីឡូម៉ែត្រ។ 

ទិន្នន័យ​សង្ខេប​អំពី​ព្រែក​ជីក​ប៉ាណាម៉ា
ប្រវែង​សរុប : ៧៧ ​គីឡូម៉ែត្រ
ឆ្នាំ១៨៨១ ​: រដ្ឋាភិបាល​បារាំង​ផ្ដួច​ផ្ដើម​គម្រោង​សាងសង់​ព្រែក​ជីក​ប៉ាណាម៉ា​ (ត្រូវ​អាក់​ខាន​ទៅ​វិញ​ដោយ​សារ​កម្មករ​ស្លាប់​ដោយ​ជំងឺ​ច្រើន​ពេក)
ឆ្នាំ ១៩០៤ : សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​បន្ត​គម្រោង​នេះ ដោយ​រ៉ាប់រង​សាងសង់​ឲ្យ​រួច​រាល់​ជា​ស្ថាពរ
រយៈ​ពេល​សាងសង់​ឲ្យ​រួច​រាល់​ជា​ស្ថាពរ : ១៩០៤ - ១៩១៤
ថ្ងៃ​ទី១៥ សីហា ១៩១៤ : ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ
​មូលហេតុ​នៃ​ការ​សាងសង់ : ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សព្វសារពើ​ឆ្លង​កាត់​ទៅ​មក​រវាង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក។

...ទស្សនា​អណ្ដូង​ប្រេង​ដែល​ជ្រៅ​បំផុត​នៅ​ក្នុង​ពិភពលោក​ មាន​សង្វាក់​ផលិតកម្ម​​យ៉ាង​ដូចម្ដេច?...

ព្រែក​ជីក​ប៉ាណាម៉ា គឺ​ជា​ផ្លូវ​ទឹក​ដ៏​សំខាន់​សម្រាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរ​ជាតិ ហើយ​ការ​សាង​សង់​ព្រែក​នេះ​បាន​ដោយ​ជោគជ័យ ​ផ្ដល់​ផល​ចំណេញ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផ្នែក​សេដ្ឋកិច្ច ​ព្រោះ​ព្រែក​នេះ​ភ្ជាប់​ទំនាក់​ទំនង​ជា​អន្តរ​ជាតិ។ ប្រសិនបើ​កប៉ាល់​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង គឺ​ត្រូវ​បើក​បរ​ចម្ងាយ ១២៨៧៥ គីឡូម៉ែត្រ ហើយ​បើ​បើក​បរ​កាត់​ព្រែក​ជីក​ប៉ាណាម៉ា គេ​ប្រើ​ពេល​ចន្លោះ​ពី ៨-១០ ម៉ោង។

ប្រទេស​អាមេរិក​បន្ត​ គ្រប់​គ្រង​ព្រែក​ជីក​ប៉ាណាម៉ា រហូត​ទៅ​ទល់​នឹង​ឆ្នាំ១៩៧៧។ យោង​តាម​សន្ធិសញ្ញា Torrijos–Carter Treaties ប្រទេស​អាមេរិក​បាន​ប្រគល់​ព្រែក​ជីក​ប៉ាណាម៉ា ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ប៉ាណាម៉ា​ស្រប​តាម​បទបញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា Torrijos- Carter Treaties។ ឆ្នាំ​១៩៩៩ ​ព្រែក​ជីក​ប៉ាណាម៉ា​ត្រូវ​បាន​គ្រប់​គ្រង​ផ្ដាច់​មុខ​ដោយ​រដ្ឋាភិបាល​ប៉ាណាម៉ា​តែ​ម្ដង។ ចាប់​ពី​ពេល​ដាក់​ឲ្យ​ដំណើរ​ការ​រហូត​មក​ដល់​ឆ្នាំ២០០៨ មាន​កប៉ាល់​តូច​ធំ​ដែល​បាន​ឆ្លង​កាត់​ព្រែក​ជីក​ប៉ាណាម៉ា មាន​ជាង ៨០ ម៉ឺន​ជើង​រួច​ជា​ស្រេច៕


No comments:

Post a Comment