Friday, November 14, 2014

តើ​​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង​សម្រាប់​ជីវិត​សត្វ​នៅ​លើ​ភព​ផែនដី​ក្នុង​រយៈ​ពេល​៤ ពាន់​លាន​ឆ្នាំ​ទៀត?​

 

ភព​ផែនដី​ត្រូវ​ឆេះ​ខ្លោច​ក្រោយ​ព្រះ​អាទិត្យ​ដើរ​ចូល​គន្លង​តារា​វិថី​ភពផែនដី​ក្នុង​រយៈពេល ៧,៥ ពាន់​លាន​ឆ្នាំខាងមុខ​ប្រភព៖​ wikipedia
តើ​​នឹង​មាន​អ្វី​កើត​ឡើង​សម្រាប់​​ភព​ផែនដី​ទាំងមូល​នៅ​ពេល​អនាគត? នេះ​ជា​សំនួរ​មួយ​ដែល​មនុស្ស​ម្នា​នៅ​ជុំវិញ​ភព​ផែនដី​នេះ​ចង់​ដឹង តែ​អ្នក​វិទ្យាសាស្ត្រ និង ក្រុម​តារាវិទូ​​ចង់​ដឹង​លើស​ពី​លោក​អ្នក​ទៅទៀត។

ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​បាន​បង្ហាញ​ថា ​ការ​កើន​ឡើង​កម្តៅ​ផែនដី​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កំពុង​ធ្វើ​​ឲ្យ​​អាកាសធាតុ​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​មាន​ការ​ប្រែប្រួល​​ឥត​ឈប់ឈរ​ដែល​គេ​តែង​ចោទ​ថា មនុស្ស​ជា​កត្តា​ធំ​ជាងគេ​ដែល​​បង្ក​ឲ្យ​មាន​បញ្ហា​ទាំងនេះ។ នេះ​នឹង​ធ្វើ​ឲ្យ​ភព​ផែនដី​កាន់តែ​ក្តៅ​​បង្ក​ទៅ​ជា​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ឡើង​បំផ្លាញ​ជីវិត​សត្វ និង រុក្ខជាតិ​នៅ​ថ្ងៃ​ខាងមុខ។ ​​

​​​យ៉ាងណាមិញ កត្តា​ដ៏​ធំ​ជាងគេ​ដែល​គេ​ជឿជាក់​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅ​លើ​ភព​ផែនដី​ទាំង​មូល​​​នឹង​កើត​​មាន​នៅ​រយៈ​ពេល​រាប់​លាន ឬ រាប់​​ពាន់​លាន​ឆ្នាំ​ខាងមុខ​ឯ​ណោះ។ ភព​​ដ៏​ធំ​មួយ​នឹង​មក​ដល់ លេប​ត្របាក់​ជីវិត​សត្វ​ និង អ្វីៗ​នៅ​លើ​ភព​ផែនដី​នេះ រួម​ទាំង​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល​តែម្តង។ នោះ​គ្មាន​អ្វី​​ក្រៅ​​ពី​ព្រះអាទិត្យ​នោះ​ឡើយ ដែល​ជា​អ្នក​សម្រេច​ជោគវាសនា​របស់​ភព​ផែនដី​ និង ភព​ផ្សេង​ទៀត​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​យើង​នេះ។

...ក្រុម​តារាវិទូ​រក​ឃើញ​ភព​ថ្មី​​មួយ​ទៀត​​ អាច​​ឲ្យ​មនុស្ស​រស់​នៅ​បាន...

តាម​ការ​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ សារធាតុ​អ៊ីដ្រូហ្សែន​ដែល​មាន​នៅ​លើ​ភព​ព្រះអាទិត្យ​នឹង​អស់​ថាមពល​របស់​វា​​​នៅ​រាប់​ពាន់​លាន​ឆ្នាំ​ខាងមុខ ហើយ​ថាមពល​ដ៏​ក្រហម​ឆ្អិនឆ្អៅ​របស់​វា​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ពេល​សព្វថ្ងៃ​នេះ​នឹង​ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​បង្កិល​ខ្លួន​កាន់តែ​កៀកកើយ​​ទៅ​នឹង​គន្លង​តារាវិថី​របស់​ភព​ផែនដី។ ​​​

គេ​បាន​ព្យាករណ៍​ថា ​ហេតុការណ៍​ខាងលើ​នេះ​នឹង​កើត​មាន​ប្រហែល​ជា​ ៤ ពាន់​លាន​ឆ្នាំ​ខាងមុខ​ទៀត​ ហើយ​ដល់​ពេល​នោះ​​ពន្លឺ​រស្មី​របស់​ព្រះអាទិត្យ​នឹង​​បង្ក​​ឲ្យ​មាន​វិទ្យុសកម្ម​ព្រះអាទិត្យ​ជះ​មក​លើ​ភព​ផែនដី​កាន់តែ​ខ្លាំង​ឡើង។ នេះ​បណ្តាល​ឲ្យ​​​ភព​ផែនដី​កើន​​កើន​កម្តៅ​កាន់តែ​ខ្លាំង​ បង្ក​ឲ្យ​មានការ​ថយ​ចុះ​សារធាតុ​កាបូនឌីអុកស៊ីត​​​​នៅ​បរិយាកាស។ ​​​​

តាម​ការ​អះអាង​របស់​អង្គការ ​NASA នៅ​​ប្រហែល​ជា ៦០០​លាន​ឆ្នាំ​ខាងមុខ ឧស្ម័ន​អុកស៊ីហ្សែន​នឹង​ធ្លាក់​ចុះ​មក​ក្រោម​កម្រិត​ជា​តម្រូវ​ការ​ដើម្បី​ទ្រទ្រង់​​ឧស្ម័ន​អូហ្សូន​ C3 ​ដែល​សំយោគ​ចេញ​​ពី​រុក្ខជាតិ។ នៅ​​ប្រហែល​ជា ១,១ ពាន់​ឆ្នាំ​ខាងមុខ ពន្លឺ​ព្រះអាទិត្យ​នឹង​បញ្ចេញ​កម្តៅ​កាន់តែ​​ខ្លាំង​ ពោល​គឺ​ខ្លាំង​ជាង​កម្តៅ​របស់​វា​នៅ​ពេល​បច្ចុប្បន្ន​ចំនួន ១០% ។ នេះ​​ហើយ​ដែល​ធ្វើ​ឲ្យ​ស្រទាប់​​​អូហ្សូន​ត្រូវ​ធ្លុះធ្លាយ​ពោរពេញ​ដោយ​ឧស្ម័ន​ផល​ផ្ទះ​កញ្ចក់ ​បង្ក​ឲ្យ​​ទឹក​សមុទ្រ​រីងស្ងួត​បន្តិចម្ដង ហើយ​បន្ត​រហូត​ដល់​ ៤ ពាន់​​លាន​ឆ្នាំ​ខាងមុខ​ជីវិត​សត្វ​នៅ​លើ​ភព​ផែនដី​នឹង​ដល់​ថ្ងៃ​​អវសាន​តែម្តង​ក្លាយ​ជា​ភព​ក្រហម​គ្មាន​ជីវជាតិ​​ក្តៅ​ហួតហែង​។ ​​​​​​​​​​​

...តើ​អ្នក​អវកាស​បាន​អី​ញុំា​ ​​​ពេល​​​​​បំពេញ​បេសកកម្ម​​​ក្រៅភពផែនដី​?...


ក្រោយ​មក​នៅ​ប្រហែល​ជា​ឆ្នាំ ៧,៥ ពាន់​លាន​ឆ្នាំ​ ភព​ផែនដី​យើង​នេះ​នឹង​​ត្រូវ​លេប​ត្របាក់​ដោយ​​កម្តៅ​ព្រះអាទិត្យ​នៅ​ពេល​ដែល​​​ភព​ក្រហម​មួយ​នេះ​ដើរ​ចូល​គន្លង​​តារាវិថី​របស់​ភព​ផែនដី​ហើយ​បញ្ចេញ​​កម្អែល​ភ្លើង​​ជះ​ស្រោច​​លើ​ភព​ផែនដី​ទាំងមូល។

​ទោះបី​ជា​យ៉ាងណា​ក៏ដោយ អ្វី​ដែល​​គួរ​ឲ្យ​កត់សម្គាល់​នៅ​ចន្លោះ​ពេល​ពី​​ឆ្នាំ ២០១៤ នេះ​រហូត​ដល់​ ៤ ពាន់​​លាន​ឆ្នាំ​ខាងមុខ​ដែល​គេ​អះអាង​ថា​ជា​ពេល​ដែល​ជីវិត​សត្វ​នៅ​លើ​ភព​ផែនដី​​នឹង​ត្រូវ​បញ្ចប់ ​អាច​មាន​​គ្រោះ​មហន្តរាយ​ធំៗ​ជា​ច្រើន​ទៀត​អាស្រ័យ​លើ​​កត្តា​ជា​ច្រើន​ទៀត​​ដែល​មិន​អាច​ព្យាករណ៍​បាន។ ទាំង​នោះ​មាន​ជាអាទិ៍ ការ​ធ្លាក់​​អាចម៍ផ្កាយ​ដ៏​ធំ​​ណាមួយ បន្ទុះ​ភ្នំភ្លើង​ក្រោម​បាទ​សមុទ្រ​នៅ​ពេល​ណា​មួយ​ឬ ក៏​ផ្ទុះ​កម្អែល​ភ្លើង​របស់​ព្រះអាទិត្យ​ក្នុង​​ពេល​ណាមួយ​ដែល​មាន​ចម្ងាយ​​ ១០០ ឆ្នាំ​ពន្លឺ​ចេញ​ពី​ព្រះអាទិត្យ​​​ជា​ហេតុ​នាំ​ឲ្យ​ជីវិត​នៅ​លើ​ភព​ផែនដី​អាច​​បញ្ចប់​​បាន​មុន​ពេល​កំណត់៕

No comments:

Post a Comment